ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ រថយន្ត​២៩០​គ្រឿង​ទិញ​ពី​ចិន​មិន​បាន​ចំណាយ​ថវិកាជាតិ​១​រៀល​នោះ​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា រថយន្ត ២៩០ គ្រឿង​ដែល​ទិញ​យក​មក​ពី​ប្រទេស​ចិន កាល​ពេល​ថ្មី​ៗ​នេះ​មិន​បាន​ចំណាយ​ថវិកាជាតិ​អស់​មួយ​រៀល​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា រថយន្ត ២៩០ គ្រឿង​ដែល​ទិញ​យក​មក​ពី​ប្រទេស​ចិន កាល​ពេល​ថ្មី​ៗ​នេះ​មិន​បាន​ចំណាយ​ថវិកាជាតិ​អស់​មួយ​រៀល​នោះ​ទេ ពោល គឺ​មិន​ដូច​ការ​លើក​ឡើង​របស់​មន្ត្រី​ប្រឆាំង​មួយ​ចំនួន​ឡើយ ។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ​ហ៊ុន បន្ទាប់​ពី​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកាជាតិ​ទៅ​ទិញ​រថយន្ត​ដោយ​មិន​ចាំបាច់ ខណៈ​ប្រទេស កំពុង​តែ​រង​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ក្នុង​ពិធី​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​ខេត្តកណ្តាល ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ប្រទេស​បារាំង នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​បញ្ជាក់​ថា ទិញ​រថយន្ត​ពី​ប្រទេស​ចិន​២៩០​គ្រឿង​នេះ ខ្ញុំ​បាន​បញ្ជា​ទិញ​យូរហើយ ពោល គឺ​តាំងពីរ​ពេល​ទឹកជំនន់​បាន​ប្រហារ​ភូមិ​ប្រជាជន​នៅ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ​មក​ម្ល៉េះ ដោយ​ថវិកា​ទាំងនោះ​មិន​បាន​យក​ថវិកាជាតិ​មួយ​រៀល​ទេ សុំ​បញ្ជាក់ ។ ថវិកា​ទាំង​គឺ​បាន​មក​ខ្ញុំ​ពី​ការ​អំពាវនាវ​ដល់​សប្បុរសជន​គេ​ជួយ​បន្តិច​ៗ​ម្នាក់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ