ដាក់ឱ្យ​​ប្រើ​ផ្លូវ​នៅស្រុកវាលវែង​៥១​ខ្សែ​ ​ចំណាយ​​ជិត១លាន៤០សិបម៉ឺន​ដុល្លារ


ខេត្តពោធិ៍សាត់​៖ ផ្លូវ​គ្រួ​ស​ក្រហម​ចំនួន​៣៨​ខ្សែ​ប្រវែង​៣៥.៨៨២​ម និង​លូ​៦៣​កន្លែង ​ក្នុង​ឃុំ​ប្រមោយ​ស្រុក​វាល​វែង បាន​ធ្វើ​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២១ មិថុនា ​ឆ្នាំ​២០២០ ក្រោម​អធិបតី ភាព​ឯកឧត្តម ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តពោធិ៍សាត់ និង​លោក​ជំទាវ​។

ពិធី​នេះ ​ប្រារព្ធ​ធ្វើ​នៅ​បរិវេណ​វិទ្យាល័យ​ហ៊ុន​ សែន​ ប្រមោយ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោក​ជំទាវ លោក លោកស្រី សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត មន្ត្រីរាជការ​ក្នុងស្រុក លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ សរុប១២៦២​នាក់​។

លោក ហេង សុភា​ណា អភិបាលស្រុក​វាល​វែង​បាន​ជម្រាប​ជូន​ថា ស្រុក​វាល​វែង​មាន​០៥​ឃុំ មាន​ប្រជា​ពលរដ្ឋ​សរុប៣៣.៣៦៩​នាក់​។ ជាទី​ប្រជុំជន​របស់​ស្រុក មាន​វិសាលភាព​គ្រប់គ្រង​រដ្ឋបាល​ធំ​ទូលាយ​រហូត​ដល់​ព្រំប្រទល់​ស្រុក​ភ្នំក្រវាញ​។ ដោយ​មើលឃើញ​ពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើ​ដំណើរ ភ្ជាប់​ពី​ផ្លូវជាតិ​ឆ្ពោះទៅ​កាន់​ភូមិ​ឃុំ​ទូ​ទាំង​ស្រុក ពិសេស​ភូមិ​ដាច់​ស្រយាល ទើប​ឯកឧត្តម ស៊ុ​យ សែ​ម និង លោក​ជំទាវ ជួយ​កសាង​ផ្លូវ​គ្រួ​ស​ក្រហម​ជូន​គ្រប់​ឃុំ សរុប​មាន​ចំនួន​៥១​ខ្សែ​ប្រវែង​៨៥.៩២៣​ម ក្នុង​នោះ​មាន​ស្ពាន​បេ​ឡេ​០៦​កន្លែង ទំនប់​បង្ហៀរ​០១​កន្លែង និង​លូ​១២៩​កន្លែង ដើម្បី​បំពេញតម្រូវការ​របស់​ប្រជា​ពល​រដ្ឋ​និង​ក្រុមការងារ​ចុះ​មូលដ្ឋាន​។ ការ​សម្ភោ​ធ​ផ្លូវ​គ្រួ​ស​ក្រហម​ចំនួន​៣៨​ខ្សែ​ក្នុង​ឃុំ​ប្រមោយ​នេះ គឺជា​លើក​ចុង​ក្រោយ​គេ​ក្នុង​ចំណោម​ឃុំ​ទាំង​០៥​ក្នុងស្រុក​វាល​វែង​។

ឯកឧត្តម​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម មាន​ប្រសាសន៍​ថា ដោយ​មាន​សំណើរ​ពី​ក្រុមប្រឹក្សា​ឃុំ ថ្នាក់ដឹកនាំ​ស្រុក និង​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​វាល​វែង ពិសេស​មើលឃើញ​ពី​ការ​ខ្វះខាត​ជាក់ស្ដែង​ផង​នោះ ឯកឧត្តម​និង​លោក​ជំទាវ​បាន​អំពាវនាវ​រក​ថវិការ​ពី​សប្បុរសជន និង​ក្រុមហ៊ុន​មួយ​ចំនួន ដើម្បី​យក​មក​ធ្វើ​ផ្លូវ​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​ទាំង​០៥​ក្នុងស្រុក​វាល​វែង សរុប​៥១​ខ្សែ ប្រវែង​៨៥.៩២៣​ម ដោយ​ចំណាយ​ថវិការ​អស់​ជិត​មួយ​លាន​សែសិប​ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក ក្នុង​នោះ​ថវិការ​បាន​មក​ពី​ក្រុមហ៊ុន​និង​សប្បុរសជន​ចំនួន​២៥​ម៉ឺន​ដុល្លា ក្រៅពី​នោះ​គឺជា​ថវិការ​របស់​ឯកឧត្តម​និង​លោក​ជំទាវ​។ ឯកឧត្តម​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​វា​រី​អគ្គី​ស​នី​ឫស្សី​ជ្រុំ​ក្រោម​ឧបត្ថម្ភ​១៨​ម៉ឺន​ដុល្លា​, ក្រុមហ៊ុន​វា​រី​អគ្គី​ស​នី​ស្ទឹង​ពោធិ៍សាត់០៥​ម៉ឺន​ដុល្លា និង​ក្រុមហ៊ុន​ជីព​ម៉ុង ០២ ម៉ឺន​ដុល្លា​។

ឯកឧត្តម ស៊ុ​យ សែ​ម មាន​ប្រសាសន៍​ថា ក្នុង​នាម​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ពោធិ៍​សាត់ ឯកឧត្តម​បាន​ណែនាំ​សមាជិក​ក្រុមការងារ​គ្រប់​ស្រុក ឲ្យ​ខិតខំ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​តាម​លទ្ធ​ភាព​ដែល​យើង​អាច​ធ្វើ​បាន នូវ​ការ​ខ្វះខាត​និង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តពោធិ៍​សាត់​។ គោលនយោបាយ​គន្លឹះ​ជា​យុទ្ធសាស្ត្រ មនុស្ស ទឹក ភ្លើង ផ្លូវ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ​មានការ​អភិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​។ ឯកឧត្តម​សង្ឃឹមថា ផ្លូវ​ដែល​ឯកឧត្តម​និង​លោក​ជំទាវ​ធ្វើ​ជូន​ទាំង​០៥​ឃុំ​ក្នុងស្រុក​វាល​វែង​នេះ នឹង​បាន​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ងាយស្រួល​ជាង​មុន ពិសេស​ដឹក​ជញ្ជូន​កសិផល​ទៅ​កាន់​ទីផ្សា​។ សូម​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​និង​ប្រជាពលរដ្ឋ ជួយ​ជុស​ជុល​ថែរក្សា​ផ្លូវ​ឲ្យ​នៅ​ល្អជា​និច្ច​ដើម្បី​ប្រើប្រាស់​បាន​យូរអង្វែង​។

ក្នុង​ឱកាស​នោះ​មាន​ជូន​ផ្លែ​ឈើ​គណៈអធិបតី ហើយ​ឯកឧត្តម ស៊ុ​យ សែ​ម និង​លោក​ជំទាវ បាន​ឧបត្ថម្ភ​សាលាស្រុក​០១​លាន​រៀល​, កងកម្លាំង​ទាំង​០៣​ប្រភេទ​០១​លាន​រៀល​, ឃុំ​ប្រមោយ​៥០​រៀល​, ពេទ្យ​៥០​ម៉ឺន​រៀល​, យុវជន​សន្តិភាព​៥០​ម៉ឺន​រៀល​, យុវជន​កាកបាទក្រហម​៥០​ម៉ឺន​រៀល​, យុវជន​កាយ​រិ​ទ្ធិ​៥០​ម៉ឺន​រៀល​, គ្រូ​៣៩​នាក់​ម្នាក់​ខោអាវ​មួយ​កំ​ប្លេ កូតា​ប​០១ សៀវភៅ​០៤​ក្បាល ប៊ិ​ច​០៤​ដើម ថវិការ​០៥​ម៉ឺន​រៀល​, សិស្ស​៦២​នាក់​ម្នាក់​កូតា​ប​០១ សៀវភៅ​០៤​ក្បាល ប៊ិ​ច​០៤​ដើម ថវិការ​១០.០០០​រៀល និង​ប្រជាពលរដ្ឋ​ចូលរួម​ទទួល​បាន​ក្រមា​ម្នាក់​០១៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ