ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់ខ្លួន​​ជនបរទេស​​ម្នាក់​​ស្នាក់​នៅ​ដោយ​ខុសច្បាប់​ក្នុង​ក្រុង​សៀមរាប

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​​កាលពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០២០ កម្លាំង​ផ្នែក​គ្រប់គ្រង​ជនបរទេស​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អា​រុណ រតនា អធិការរង​ទទួល​ការងារ​គ្រប់គ្រង​ជនបរទេស សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​ដង្គំ…

ខេត្ត​សៀម​រា​ប ៖ ​​កាលពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០២០ កម្លាំង​ផ្នែក​គ្រប់គ្រង​ជនបរទេស​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អា​រុណ រតនា អធិការរង​ទទួល​ការងារ​គ្រប់គ្រង​ជនបរទេស សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​ដង្គំ ចុះ​ធ្វើការ​ត្រួតពិនិត្យជនបរទេស​​ស្នាក់​នៅ​ដោយ​ខុសច្បាប់ នៅ​ចំណុច​ផ្លូវ​សុខសាន្ត ស្ថិត​នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ​ខេត្តសៀមរាប​។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ក្រុង​បាន​ប្រាប់​ថា ក្នុង​ការ​ចុះពិនិត្យ​ខាងលើ បានរកឃើញ​ជនបរទេស​​ម្នាក់​ដែល​ស្នាក់​នៅ​ខុសច្បាប់​ ឈ្មោះ​ClARKE ANTHONY DAVID ភេទ​ប្រុស អាយុ​​៦៤​ឆ្នាំ​ ជា​ជនជាតិ​អង់គ្លេស លិខិត​ឆ្លង​ដែន​លេខ​៥៤០៦២៩១៩២ ។

​តាម​ប្រភព​​ដដែល​បាន​បន្ត​ថា តាម​ការ​បំភ្លឺ​ពី​​បុរសជា​ជនបរទេស​ម្នាក់​ខាងលើ​​បាន​ឱ្យ​ដឹង​​ថា ​គាត់​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​តាម​ច្រក​ទ្វារ​ព្រ​លាន​យន្តហោះ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​អំឡុង​ខែ​កញ្ញា ឆ្នាំ ២០១៧ ក្នុង​គោល បំណង​ជា​អ្នក​ទេសចរណ៍​។

បុរសជា​ជនបរទេស​ខាងលើបានបន្ត​ថា ក្រោយ​ពី​បន្ត​ទិដ្ឋាការ​ជា​អ្នក​វិនិយោគ​រួច​មក ​គាត់​​បាន​ធ្វើ​ដំណើរ មក​ស្នាក់​នៅ​ខេត្តសៀមរាប​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ ដោយ​ពុំ​បាន​ប្រកប​របប​អ្វី​នោះ​ទេ បន្ទាប់​មក​ទៀត ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តកំពត​អស់​រយៈ​ពេល​៣​ខែ​នឹង​បន្ត​ស្នាក់​នៅ​ខេត្ត​កំពង់​ចាម​អស់​រយៈពេល​ជាង​២ស​ប្តា​ហ៍​ ចុង​ក្រោយ​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​មក​កាន់​ក្រុង​សៀមរាប​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា​ ឆ្នាំ​២០២០​។ ទិដ្ឋាការ​របស់គាត់​​បាន​ផុតកំណត់​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៩​​។

បច្ចុប្បន្ន បុរសជា​ជនបរទេស​​ខាងលើ​​នេះ​គ្មាន​ថវិកា​ក្នុង​ការ​ចំណាយ​ហូប​ចុក និង​ស្នាក់​នៅ​ក្នុង​ក្រុង​សៀមរាបនោះទេ ​។

ក្រោយ​ការ​សាកសួរ​ និង​កសាង​សំណុំ​រឿង​​រួចមក ដោយ​មានការ​ឯកភាព​ពី​លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ ជា​អធិការ ​ក៏​បញ្ជូន​​បុរស​ជា​ជនបរទេស​រូប​នោះ​ចេញពី​អធិការដ្ឋាន​នគរបាល​ក្រុង​ឱ្យទៅ​ការិយាល័យ​ស៊ើប​អង្កេត​ និង​អនុវត្ត​នីតិវិធី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចាត់ការ​តាម​នីតិវិធី​បន្ត ហើយ​បញ្ជូន​បន្ត​ទៅ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​ប្រវេសន៍​ដើម្បី​ចាត់ការ​បន្ត​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ