ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ភ្ជាប់ GPS តាម​ទាន់ប្តី​ជា​នគរ​បាល​​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន​ក្នុង​បន្ទប់​ជួល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជា​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​លួចលាក់​មាន​ស្រី​ថ្មី (​ប្រពន្ធចុង​) ហើយ​ត្រូវ​ប្រពន្ធដើម​លួច​ដាក់ GPS នឹង​ម៉ូតូ រួច​ក៏​តាម​ទាន់ប្តី​ដល់​បន្ទប់​ជួល​ឃើញ​ស្តែង​នឹង​ភ្នែក ស្ត្រី​ជា​ប្រពន្ធដើម​ក៏​ចាក់សោ​ពី​ក្រៅ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជា​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​លួចលាក់​មាន​ស្រី​ថ្មី (​ប្រពន្ធចុង​) ហើយ​ត្រូវ​ប្រពន្ធដើម​លួច​ដាក់ GPS នឹង​ម៉ូតូ រួច​ក៏​តាម​ទាន់ប្តី​ដល់​បន្ទប់​ជួល​ឃើញ​ស្តែង​នឹង​ភ្នែក ស្ត្រី​ជា​ប្រពន្ធដើម​ក៏​ចាក់សោ​ពី​ក្រៅ រួច​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២០ នៅផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ខាងលើ​ឈ្មោះ​ហៅ ភា អាយុ​៣៩​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល​មន្ទីរ​​ប្រឆាំង​គ្រឿងញៀន រស់នៅ​ភូមិ​អូ​ដឹ​ម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធដើម​ឈ្មោះ​ហៅ ចាន់​រស្មី មានកូន​២​នាក់ ដោយឡែក​ស្រី​ស្នេហ៍​លួចលាក់​មិន​ស្គាល់​អត្តសញ្ញាណ រស់នៅ​ផ្ទះ​ជួល​កើតហេតុ​ខាងលើ មានកូន​ស្រី​ម្នាក់ ។

តាម​ប្រភព​ពី​ប្រពន្ធដើម​បានឱ្យ​ដឹង​ថា ប្តី​របស់​គាត់​បាន​រៀប​អាពាហ៍ពិពាហ៍​ជា​ច្រើន​ឆ្នាំ​មក​ហើយ មាន​ចំណងអាពាហ៍ពិពាហ៍​បានកូន​ចំនួន​២​នាក់ ដោយ​កូន​បង​អាយុ​១៥​ឆ្នាំ និង​កូន​ប្អូន​អាយុ​ជាង​៤​ឆ្នាំ ។ ប្តី​របស់​គាត់​បាន​លួចលាក់​មាន​ស្រី​ថ្មី​រយៈពេល​ជាង​៥​ឆ្នាំ​មក​ហើយ តែ​មិន​ទាន់​ជាក់ស្ដែង​នោះ​ទេ​។

តាម​ប្រពន្ធដើម​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ គាត់​ជា​ប្រពន្ធដើម​បាន​លួច​ដាក់ GPS នឹង​ម៉ូតូ​របស់​ប្តី​របស់​គាត់ បន្ទាប់​ពី​ប្តី​របស់​គាត់​បាន​ជិះ​ម៉ូតូ​មក​ដេក​ជាមួយ​ស្រី​លួចលាក់ ហើយ​ប្រពន្ធ​រួម​ទាំង​បងប្អូន​បាន​នាំ​គ្នា​មក​ឃើញ​ស្តែង​នឹង​ភ្នែក​ថា ប្តី​របស់​ខ្លួន​មក​រស់នៅ​បន្ទប់​ខាងលើ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ម្ចាស់ផ្ទះ​តែ​ម្តង​។ គ្រានោះ​ស្ត្រី​ជា​ប្រពន្ធ​បាន​យក​សោ​មក​ចាក់​ពី​ខាងក្រៅ រួច​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។

ខណៈ​ពេល​ភ្លាម​ៗ​នោះ ម្ចាស់ផ្ទះ​មិន​ឱ្យ​ស្ត្រី​ជា​ប្រពន្ធដើម​ចាក់សោ​ពី​ខាងក្រៅ និង​មិន​ឱ្យ​ធាក់​បន្ទប់​ជួល​ខាងលើ​ទេ គឺ​រង់ចាំ​សមត្ថកិច្ច​មក​ចាត់ការ​តាម​នីតិវិធី ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ មក​ដល់​បាន​ណែនាំ​ស្ត្រី​ជា​ប្រពន្ធដើម និង​បុរស​ជា​ប្តី​ឲ្យ​ទៅ​ដោះស្រាយ​គ្នា​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣ តែ​ប្រពន្ធ​ដើម​​មិន​អស់ចិត្ត ចង់ឱ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​នាំ​ស្ត្រី​ជា​ប្រពន្ធ​លួចលាក់​យក​ទៅ​ណែនាំ​នៅ​ប៉ុស្តិ៍ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​នាំ​ស្ត្រី​ជា​ប្រពន្ធ​លួចលាក់​ទៅ​ប៉ុស្តិ៍​នោះ​ឡើយ ។

បន្ទាប់​ពី​ការ​ណែនាំ​ម្តង​ជា​ពីរ​ដង​រួច បុរស​ជា​ប្តី និង​ស្ត្រី​ជា​ប្រពន្ធដើម បាន​មក​ប៉ុស្តិ៍​ហើយ​សមត្ថ​កិច្ច​ណែនាំ​ករណី​លួចលាក់​មាន​ស្រី​ថ្មី បើ​ប្រពន្ធ​តាម​ទាន់ប្តី​មាន​សហាយ គឺ​ប្រពន្ធ​អាច​ប្តឹង សមត្ថ​កិច្ច​ឃាត់​ប្តី មិនមែន​ឃាត់​ស្ត្រី​ជា​ប្រពន្ធ​លួចលាក់​ទេ ។ បើកាលណា ប្រពន្ធ លួច​មាន​ប្រុស​ថ្មី​វិញ ប្តី​ប្តឹង​សមត្ថកិច្ច​ឃាត់​ប្រពន្ធ តែ​មិនមែន​ឃាត់​ប្រុស​ដែល​លួច​ជាមួយ​ប្រពន្ធ​នោះ​ឡើយ ។

ក្រោយ​ពី​សមត្ថកិច្ច​សាកសួរ បុរស​ជា​ប្តី​បាន​សារភាព​ថា ប្រពន្ធ​ដែល​លួចលាក់​ខាងលើ គឺ​មាន​ការ​ទំនាក់ទំនង​ស្នេហា​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ មិនមែន​៥​ឆ្នាំ​ទេ ដោយ​ថែម​ទាំង​មានកូន​ស្រី​អាយុ​៧​ឆ្នាំ​ទៀត​ផង ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សមត្ថកិច្ច​ណែនាំ​ហើយ រឿង​រ៉ាវ​បាន​បែកធ្លាយ បុរស​ជា​ប្តី​នឹង​ដោះ​ស្រាយ​ជាមួយ​ប្រពន្ធដើម​ដោយ​នឹង​លែងលះ​គ្នា​នៅ​សាលាសង្កាត់ ហើយ​ខ្លួន​សុំ​ចុះ​ចោល​ប្រពន្ធ និង​កូន ទៅ​ដោយ​ខ្លួន​ទទេ រួច​ទៅ​រស់​ជាមួយ​ប្រពន្ធចុង​វិញ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ