ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រស់នៅ ការ​លក់ដូរ​តាម​ខេត្ត ហាក់ដូច​មិន​ខ្លាច​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

កូ​វី​ដ​-១៩ ៖ វិធាន​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ដែល​អាជ្ញាធរ​តែងតែ​ដាស់តឿន​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន ដូច​ជា​រក្សា​គម្លាត​ឆ្ងាយ​ពី​គ្នា​ពាក់​ម៉ាស់ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល​ជាដើម​នោះ ហាក់​មិន​បាន​អនុវត្ត​ឲ្យ​ហ្មត់ចត់​ឡើយ​នៅ​តំបន់​ឆ្ងាយ​ពី​ក្រុងភ្នំពេញ ឬ​មរ​ណី​ដ្ឋា​ន​កម្សាន្ត​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា…

កូ​វី​ដ​-១៩ ៖ វិធាន​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ដែល​អាជ្ញាធរ​តែងតែ​ដាស់តឿន​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន ដូច​ជា​រក្សា​គម្លាត​ឆ្ងាយ​ពី​គ្នា​ពាក់​ម៉ាស់ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល​ជាដើម​នោះ ហាក់​មិន​បាន​អនុវត្ត​ឲ្យ​ហ្មត់ចត់​ឡើយ​នៅ​តំបន់​ឆ្ងាយ​ពី​ក្រុងភ្នំពេញ ឬ​មរ​ណី​ដ្ឋា​ន​កម្សាន្ត​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​បាន​វិល​ទៅ​រក​សកម្មភាព​ប្រចាំ​ថ្ងៃ​តាម​ទម្លាប់​ចាស់ ធ្វើ​ដំណើរ​ចល័ត​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ ពិសេស​ដំណើរ​កម្សាន្ត​នោះ កន្លែង​លក់​អាហារ រមណីយដ្ឋាន​នានា នៅ​តំបន់​ឆ្ងាយ​ពី​ក្រុងភ្នំពេញ ពុំ​បាន​អនុវត្ត​វិធានការ​ការពារ​ដែល​អាជ្ញាធរ​បាន​កំណត់​ឡើយ​។

នៅ​តាម​ភោជនីយដ្ឋាន​នៅ​តាម​ខេត្ត ពុំ​បាន​សម្អាត​តុ​អង្គុយ​ភ្លាម​ៗ ដោយ​អាកុល ឬ​ដោយ​ទឹក​សម្លាប់​មេរោគ​ឡើយ​។ គេ​សង្កេត​ឃើញ​ច្រើន​ករណី​ណាស់ ក្រោយ​ពី​ភ្ញៀវ​ម្នាក់​បាន​ចាក​ចេញពី​តុ​អាហារ ភ្ញៀវ​ម្នាក់​ទៀត​បាន​ចូល​អង្គុយ​ភ្លាម​។ លោក សុធី ដែល​បាន​ធ្វើ​ដំណើរ កម្សាន្ត​ទៅ​កាន់​ខេត្តកោះកុង​កាលពី​ស​ប្តា​ហ៍​មុន បាន​លើក​ឡើង​៖ នៅ​ជនបទ​ប្រជាពលរដ្ឋ​មានការ​ធ្វេសប្រហែស នៅ​ក្នុង​ការ​ការពារ​ជំងឺ​កូ​វី​ដ​-១៩​។ លោក​បាន​ចូល​ទទួលទាន​អាហារ​នៅ​តាម​ផ្លូវ កន្លែង​លក់ អាហារ​គ្មាន​អាល់កុល លាងដៃ បន្ទប់ទឹក​មិន​ស្អាត គ្មាន​សាប៊ូ​សម្រាប់​លាងដៃ​ឡើយ​។

«​ទាំង​អ្នកលក់ ទាំង​ពលរដ្ឋ​ធ្វើ​ដំណើរ ហាក់​ភ្លេចខ្លួន ថា​មាន​ជំងឺ​កូ​វី​ដ​-១៩»​។ ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ខេត្តមណ្ឌលគិរី ឲ្យ​ដឹង​ថា ការ​យល់​ដឹង​របស់​ពលរដ្ឋ​នៅ​ជនបទ​ពី​ជំងឺ​កូ​វី​ដ​-១៩ នៅ​មាន​កម្រិត​។ លោក​ថា ពលរដ្ឋ​នៅ​ជនបទ​មិន​បាន​ប្រយ័ត្ន នៅ​ពេល​និយាយ​ស្តី​ពួក​គាត់​មិន​បាន​រក្សា​គម្លាត​ឆ្ងាយ​ពី​គ្នា មិន​ពាក់​ម៉ាស់ ហើយ​កន្លែង​លក់​អាហារ​ជា​ច្រើន​មិន គោរព​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឡើយ​។ រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ពលរដ្ឋ​បាន​នាំ​គ្នា ចេញ​កម្សាន្ត​ក្រៅ​ផ្ទះ​ច្រើន​នៅ​ចុង​ស​ប្តា​ហ៍ ក្រោយ​ពី​បាន​មើលឃើញ​ថា​ការ​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា ហាក់​មាន​ប្រសិទ្ធភាព​។

មាន​ប្រសិទ្ធភាព​ដោយសារ​ចំនួន​អ្នក​កើត​ថ្មី​មាន​តិច ហើយ​អ្នកជា​សះស្បើយ មាន​ជា​បន្តបន្ទាប់ ក្នុង​ចំណោម​អ្នកជំងឺ​១២៩​នាក់ នៅ​សល់​តែ​២​នាក់​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល នៅ​ក្នុង​មន្ទីរពេទ្យ​នោះ​។ ជា​ការ​ពិត​ការ​ធ្វើ​ដំណើរ​កម្សាន្ត​បាន​ជួយ​ដល់​ដង្ហើម​សេដ្ឋកិច្ច លើក​ស្ទូ​យ​វិស័យ ទេសចរណ៍ តែ​ពលរដ្ឋ​មិន​គួរ​ធ្វេសប្រហែស​នោះ​ទេ​។ មន្ត្រី​សុខាភិបាល ថ្នាក់ដឹកនាំ នៅ​តែ​ទទូច​សូម​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន ព្រោះថា​កូ​វី​ដ​-១៩​នៅ​តែ​ជា​បញ្ហា​ប្រឈម​។ ពិភពលោក និង​ប្រទេស​ជិតខាង​កម្ពុជា​នៅ​តែ​បន្ត​រាតត្បាត ខ្លាំងក្លា​នៅឡើយ ហើយ​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ មិន​ទាន់​មាន​នោះ​ទេ​។

មន្ត្រី​សុខាភិបាល ធ្លាប់​លើក​ឡើង​ថា បើ​មានការ​ចាំបាច់​ត្រូវធ្វើ​ដំណើរ ឬ​វិល​ទៅ​ប្រកបការងារ​ជា​ធម្មតា​នោះ ពលរដ្ឋ​គួរ​ប្រកាន់​នូវ របៀបរបប​ទម្លាប់​រស់នៅ​ថ្មី ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​។ ការ​រស់នៅ​បែប​ថ្មី​ប្រឆាំង​ជំងឺ​កូ​វី​ដ គឺ​រក្សា​គម្លាត​ពី​គ្នា មិន​ជួបជុំ​មនុស្ស​ច្រើន ឧស្សាហ៍​លាងដៃ បើ​មិន​ដូច្នេះ​ការ​ឆ្លង ជំងឺ​ដែល​ងាយ​ឆ្លង​នេះ អាច​មាន​គ្រប់ពេល ហើយ​ការ​ឆ្លង​ដល់​សហគមន៍ ដែល​ជា​ក្តី​បារម្ភ​នោះ​នឹង​អាច​កើត​មាន​។ ក្នុង​ពេល​ដែល​កម្ពុជា​នៅ​សល់ អ្នកជំងឺ​តែ​២​នាក់ សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ យ៉ាងណា​ក្តី នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង​របស់​ក្រសួងសុខាភិបាល នៅ​តែ​ទទូច​សុំ​ពលរដ្ឋ បន្ត​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ​ជា​ប្រចាំ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ត្រូវ​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់​។

ការ​រៀប​អាពាហ៍ពិពាហ៍ ពិធីជប់លៀង ការ​ចាក់​ធុងបាស​រាំ​សប្បាយ ពុំគួរ​ធ្វើ​នៅ​ពេល​នេះ​ឡើយ​។ ប្រជាពលរដ្ឋ​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​តាម​ខេត្ត ពិសេស​តំបន់​ទេសចរណ៍​នានា គួរ​មាន​វិធានការ​តឹង​រឹង ក្នុង​ការ​ទប់ស្កាត់​ការ​ចំឡងជំងឺ​កូ​វី​ដ​-១៩​។ ចំណែក​ពលរដ្ឋ​អ្នក ដើរ​កម្សាន្ត​ខ្លួនឯង គួរ​ប្រកាន់​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ក្នុង​ការ​បង្ការ​កុំ​ឲ្យ​កូ​វី​ដ​-១៩​ឆ្លង​មក​ខ្លួន​គ្រួសារ និង​សហគមន៍​ខ្លួន​៕ ដោយ ៖ អ​. សួស្តី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ