ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួយ​កូ​វី​ដ​-១៩ ៖ អ្នកក្រ​ទទួល​លុយ​ពី​៤​ទៅ​៣០​ដុល្លារ​ក្នុង​មួយ​ខែ​ពី​រដ្ឋ

3 ឆ្នាំ មុន
  • ភ្នំពេញ

កូ​វី​ដ​-១៩ ៖ ខណៈ​ដែល​អ្នក​ក្រីក្រ​កម្ពុជា​ទទួល​រង​គ្រោះ​ធ្ងន់​ជាងគេ​ពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច និង​សង្គម ដោយសារ​កូ​វី​ដ​-១៩​នោះ រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ផ្តល់​ជា​ជំនួយ​សាច់ប្រាក់​ដល់​ពួក​គាត់​។ យោង​ទៅ​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ជន​ក្រីក្រ​នឹង​ទទួល​បានការ​ឧបត្ថម្ភ​ជា​សាច់ប្រាក់ ចំនួន​ម្នាក់​ពី​១៦ ០០០​រៀល…

កូ​វី​ដ​-១៩ ៖ ខណៈ​ដែល​អ្នក​ក្រីក្រ​កម្ពុជា​ទទួល​រង​គ្រោះ​ធ្ងន់​ជាងគេ​ពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច និង​សង្គម ដោយសារ​កូ​វី​ដ​-១៩​នោះ រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ផ្តល់​ជា​ជំនួយ​សាច់ប្រាក់​ដល់​ពួក​គាត់​។ យោង​ទៅ​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ជន​ក្រីក្រ​នឹង​ទទួល​បានការ​ឧបត្ថម្ភ​ជា​សាច់ប្រាក់ ចំនួន​ម្នាក់​ពី​១៦ ០០០​រៀល ឬ​ប្រហែល​៤​ដុល្លារ ទៅ​១២០ ០០០ រៀល ឬ​ប្រហែល​៣០ ដុល្លារ ទៅ​តាម​ស្ថានភាព​ខុស​គ្នា​នៃ​ជន ក្រីក្រ និង​ងាយ​រង​គ្រោះ​ម្នាក់​ៗ​។

តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា «​ពិត​ណាស់​ក្នុង ស្ថាន​ការ​ដែល​ជំងឺ ឆ្លង​កូ​វី​ដ​-១៩ កំពុង​រាតត្បាត​នៅ​ទូ​ទាំង​ពិភពលោក​គឺ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង មក​លើ​សេដ្ឋកិច្ចជាតិ​យើង​ផង​ដែរ​។ ទន្ទឹម​នឹង​នោះ​បងប្អូន​កូនក្មួយ​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក​ការងារ ជា​ពិសេស បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តាម​ជនបទ​ដាច់​ស្រយាល មួយ​ចំនួន​ក៏​កំពុង​ជួប​ប្រទះ​ការ​ខ្វះខាត​ម្ហូបអាហារ​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​រិះរក​វិធី​នានា​ដែល​អាច​ធ្វើ​បាន​ដើម្បី​ជួយ បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុង​ស្ថានភាព​ចាំបាច់​នេះ​»​។ គិត​ត្រឹម​ថ្ងៃ​បញ្ចប់​នៃ​ការ​អនុវត្ត​នីតិវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ក្នុងអំឡុងពេល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ជនបទ​នោះ គឺ​មាន​អ្នក​ក្រីក្រ​ជាង​២,៣​លាន​នាក់ ឬ​ជាង​៥៦៧ ៥០០​នាក់​នៅ​ទូ​ទាំង​ប្រទេស​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ