ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ឃាតក​កា.ប់សម្លា.ប់​មិត្តភក្តិ ព្រោះតែ​ផឹក​ស្រវឹង​ខឹង​ចូល​ដេក​មុន​ខុស​កន្លែង

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្នុង​ប្រតិបត្តិការ​ណ៏​ដ៏​ក្តៅ​គគុក​របស់​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ឡាក់ ម៉េ​ង​ធី ប្រធាន​ការិយាល័យ បាន​សហការ ជាមួយ​នគរបាល​ខេត្តសៀមរាប ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឃាតក​កាប់សម្លាប់​មិត្តភក្តិ ដោយ​ខឹង​ផឹក​ស្រវឹងស្រា​ចូល​ដេក​មុន​ខុស​កន្លែង​។…

ខេត្តកណ្តាល ៖ ក្នុង​ប្រតិបត្តិការ​ណ៏​ដ៏​ក្តៅ​គគុក​របស់​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ឡាក់ ម៉េ​ង​ធី ប្រធាន​ការិយាល័យ បាន​សហការ ជាមួយ​នគរបាល​ខេត្តសៀមរាប ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឃាតក​កាប់សម្លាប់​មិត្តភក្តិ ដោយ​ខឹង​ផឹក​ស្រវឹងស្រា​ចូល​ដេក​មុន​ខុស​កន្លែង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១០ និង​១៥​នាទី​យប់ នៅ​ចំណុច​ភូមិ​អំពិល​ដាំទឹក ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ឈ្មោះ ម៉ិ​ក រឿ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ ភូមិ​ធ្លូ​ក​អណ្តូង ឃុំ​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។ ជនសង្ស័យ​០៣​នាក់ ទី​១-​ឈ្មោះ ស៊ី ណាត ហៅ​ម៉ា​ញ ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់​ឃាត់ខ្លួន​, ទី​២-​ឈ្មោះ ហួរ ភេទ ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ និង​ទី​៣-​ឈ្មោះ ល័​ក្ខ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ ជនសង្ស័យ​ទាំង​០៣​ខាងលើ មាន​ទីលំនៅ​ភូមិ ធ្លូ​ក​អណ្តូង ឃុំ​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប រត់គេច​ខ្លួន​។

លោក​វរសេនីយ៍ ឡាក់ ម៉េ​ង​ធី ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ​ដឹង​ថា​៖ នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ និង​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ និង​ឈ្មោះ យឹ​ម សុខ​ឌឿ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ បាន​មក​ធ្វើការ ជា​កម្មករ​សំណង់​ធ្វើ​របង​ព្រំ​ដី​ឲ្យ​គេ នៅ​ចំណុច​ខាងលើ តាម​រយៈ​មេការ​ឈ្មោះ វ៉ែ​ង ភេទ​ប្រុស អាយុ​ប្រហែល​៤៨​ឆ្នាំ និង​បាន​ស្នាក់​នៅ កន្លែង​កើតហេតុ​ខាងលើ ដោយ​ជន​រង​គ្រោះ​បាន​សម្រាក​នៅ​ក្នុង​រោង​ប្រក់​តង់​ពណ៌​ខៀវ​ផ្ទាល់​ដី ជាមួយ​ឈ្មោះ យឹ​ម សុខ​ឌឿ​ន ចំណែក​ជនសង្ស័យ​ខាងលើ​ដេក​នៅ​លើ​គ្រែ​ខាងក្រៅ​រោង​។

នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ ជន​រង​គ្រោះ និង​ជនសង្ស័យ​ទាំង​៣​នាក់ រួម​នឹង​ឈ្មោះ យឹ​ម សុខ​ឌឿ​ន ជា​កម្មករ​សំណង់​ធ្វើការ​ជាមួយ​គ្នា បាន​នាំ​គ្នា​ផឹកស៊ី​នៅ​លើ​គ្រែ​ជាមួយ​គ្នា​ក្បែរ កន្លែង​កើតហេតុ ដោយ​ជន​រង​គ្រោះ និង​ឈ្មោះ យឹ​ម សុខ​ឌឿ​ន ផឹកស្រា​ថ្នាំ ចំណែក​ជនសង្ស័យ​ទាំង​៣​នាក់ ផឹកស្រា​បៀរ ក្នុង​ពេល​កំពុង​ផឹក​នោះ​ជន​រង​គ្រោះ​ឈ្មោះ ម៉ិ​ក រឿ​ន បាន​និយាយ​ថា​៖ អាណា​ចូល​ដេក​ក្នុង​មុង​អញ​ប្រយ័ត្ន​អញ​កាប់ ក្រោយមក​ឈ្មោះ យឹ​ម សុខ​ឌឿ​ន ស្រវឹងស្រា​ខ្លាំង ក៏​បាន​ចូល​ទៅ​ដេក​នៅ​លើ​គ្រែ​ក្នុង​មុង​ប្រក់​តង់ ពណ៌​ខៀវ​មុន​បាត់​ទៅ​។

រហូត​ដល់​វេលា​ម៉ោង កើតហេតុ​ខាងលើ​ឈ្មោះ យឹ​ម សុខ​ឌឿ​ន ដែល​កំពង់​ដេក​នោះ បានឮ​សំឡេង ជន​រង​គ្រោះ និង​ជនសង្ស័យ មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយ​គ្នា ក្នុង​ខណៈ​ពេល​នោះ​ដែរ​បានឮ​សំឡេង មាន​មនុស្ស​អូស​ចបជីក​នៅ​ក្រៅ​រោង​ដោយ​ពុំ​បាន​ចេញ​មក​មើល​ទេ​ស្រវឹងស្រា​ខ្លាំង​ពេក​ក៏​ដេក​លក់​បាត់​ទៅ​។

លុះដល់​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០ ជនសង្ស័យ​ទាំង​៣​នាក់ បាន​ប្រមូល​សម្ភារ​ផ្ទាល់ខ្លួន ហើយ​នាំ​គ្នា​គេចខ្លួន​បាត់ ចំណែកឯ​ជន​រង​គ្រោះ ត្រូវ​បាន​កម្មករ​សំណង់ ជាមួយ​គ្នា ដែល​មក​ធ្វើការ​នៅ​ពេល​ព្រឹក ប្រទះ​ឃើញ​ជន​រង​គ្រោះ​ស្លៀក​ខោខ្លី​ពណ៌​ខ្មៅ កំពុង​ដេក​ដួល សន្លប់​បាត់បង់​ស្មារតី​ក្បាល​នៅ​លើ​យ៉ាប​តង់​ដំបូល​រោង​ខាងកើត​មាន​ស្នាម​របួស​លើ​ផ្ទៃមុខ និង​ក្បាលមាន​ឈាម រហូត​ដល់​វេលា​ម៉ោង​៩​ព្រឹក នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ម្ចាស់​ដី​ឈ្មោះ ឆេ ផាង បាន​តេ​ទូរស័ព្ទ​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​វិហារ​លួង ប្រាប់​ពីហេតុការណ៍​ខាងលើ​នេះ ក្រោយមក​ទៀត កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ដល់ កន្លែង​កើតហេតុ​បាន​ហៅ​រថយន្ត​ពេទ្យ​របស់ មន្ទីរពេទ្យ បង្អែក​ស្រុក​ពញាឮ ដឹក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​។

ក្រោយមក​ដោយ​ឃើញ ស្ថានភាព ធ្ងន់ធ្ងរ​សាច់ញាតិ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ព្យាបាល​របួស បន្ត​នៅ​មន្ទីរពេទ្យ​រាជធានី ភ្នំពេញ និង​បាន​ដឹក​ជន​រង​គ្រោះ​ឈ្មោះ ម៉ិ​ក រឿ​ន ចេញពី​មន្ទីរពេទ្យ​យក​ទៅ​ផ្ទះ នៅ​ភូមិ​ធ្លូ​ក​អណ្ដូង ឃុំ​ស្ល​ក្រាម ក្រុង​សៀម​រាម ខេត្តសៀមរាប ក៏​បាន​បាន​ដាច់ខ្យល់​ស្លាប់​នៅ​តាម​ផ្លូវ​។

នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២០ នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល សហ​ការណ៍​ជាមួយ​កម្លាំង​ស្នងការដ្ឋាន នគរបាល​ខេត្ដសៀមរាប បាន​ឃាត់ខ្លួន​ឈ្មោះ ស៊ី ណាត ហៅ​ម៉ា​ញ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ចំណុច​ភូមិ ធ្លូ​ក​អណ្តូង ឃុំ ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។ ករណី​នេះ​បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ ដោយ ៖ ប៉ឺង ឆដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ