ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​បើក​ឱ្យ​អ្នកគាំទ្រ​ទស្សនា​ក្នុង​កីឡដ្ឋាន​ចាប់ពី​ខែ​ក្រោយ​តទៅ

3 ឆ្នាំ មុន

ប្រទេស​បារាំង ៖ រដ្ឋាភិបាល​បារាំង​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា កីឡាដ្ឋាន​បាល់ទាត់​ទាំងអស់​នៅ​ក្នុង​ប្រទេស​បារាំង នឹង​បើក​ឱ្យ​មាន​អ្នកគាំទ្រ​ចូល​ទស្សនា​សារ​ជា​ថ្មី ចាប់ពី​ថ្ងៃ​ទី​១១ ខែកក្កដា ខណៈ​ប្រទេស​នេះ​កំពុង​បន្ត​បន្ធូរបន្ថយ​វិធានការ​មួយ​ចំនួន ដែល​បាន​ដាក់​ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​នៃ​កូ​វី​ដ​-១៩​។ បើ​តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​បានឱ្យ​ដឹង​ថា…

ប្រទេស​បារាំង ៖ រដ្ឋាភិបាល​បារាំង​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា កីឡាដ្ឋាន​បាល់ទាត់​ទាំងអស់​នៅ​ក្នុង​ប្រទេស​បារាំង នឹង​បើក​ឱ្យ​មាន​អ្នកគាំទ្រ​ចូល​ទស្សនា​សារ​ជា​ថ្មី ចាប់ពី​ថ្ងៃ​ទី​១១ ខែកក្កដា ខណៈ​ប្រទេស​នេះ​កំពុង​បន្ត​បន្ធូរបន្ថយ​វិធានការ​មួយ​ចំនួន ដែល​បាន​ដាក់​ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​នៃ​កូ​វី​ដ​-១៩​។

បើ​តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​បានឱ្យ​ដឹង​ថា អ្នកគាំទ្រ​ចំនួន ៥.០០០​នាក់​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទស្សនា​ក្នុង​កីឡដ្ឋាន​សម្រាប់​ការ​ប្រកួត​ម្តង ដែល​នេះ​គឺជា​ការ​ដាក់​កម្រិត​ក្នុង​ការ​រក្សា​គម្លាត ដើម្បី​បង្ការ​ការ​រីក​រាល​នៃ​វីរុស​កូ​វី​ដ​-១៩​។

សូម​ជម្រាប់​ថា បើ​ទោះបីជា​ការ​ប្រកួត​លី​គ​បាល់ទាត់​ត្រូវ​បាន​រំសាយ សម្រាប់​រដូវ​កាល​នេះ​ក៏​ដោយ ប៉ុន្តែ​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់ Coupe de France និង​ពានរង្វាន់ Coupe de la Ligue វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​តែ​ត្រូវ​លេង​តាម​ការ​គ្រោងទុក ខណៈ​បច្ចុប្បន្ន​កំពុង​ពិភាក្សា​ពី​ពេលវេលា​ប្រកួត ។

ក្រៅពី​ការ​ប្រកួត​ពានរង្វាន់​ទាំង​ពីរ អ្នកគាំទ្រ​ក៏​នឹង​អាច​ទស្សនា​ក្រុម​របស់​ពួក​គេ លេង​ក្នុង​ការ​ប្រកួត​លក្ខណៈ​មិត្តភាព មុន​ចាប់ផ្តើម​រដូវ​កាល​ថ្មី​ផង​ដែរ​។

សូម​រំលឹក​ថា ក្រប​ខណ្ឌ Ligue 1 រដូវ​កាល ២០១៩-២០ របស់​បារាំង​ត្រូវ​បាន​រំសាយ​ចោល​ជា​ផ្លូវការ​កាលពី​នៅ​ថ្ងៃ​ទី​៣០ ខែមេសា ដោយ​ក្នុង​នោះ​ម្ចាស់​ជើងឯក​បាន​ទៅ​លើ​ក្រុម PSG ។ Ligue 1 ក្លាយ​ជាលី​គ​បាល់ទាត់​ធំ​បំផុត​តែ​មួយ​គត់​ក្នុង​ចំណោម​លី​គ​ធំ​ៗ​ទាំង ៥ នៅ​ទ្វីបអឺរ៉ុប ដែល​ត្រូវ​រំសាយ​ដោយសារ​កូ​វី​ដ​-១៩ ៕ (ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ