ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ពិភាក្សា​លើ​ការ​ជំរុញ​ការ​ទូទាត់​ប្រាក់​រៀល ​និង​ពាណិជ្ជកម្ម​ជា​ប្រាក់​យ័ន​​ក្នុង​វិស័យ​ស្រូវ​អង្ករ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ទន្ទឹម​និង​ការ​នាំ​ចេញ​អង្ករ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន ​មាន​បរិមាណ​នាំមុខ​គេ​ធៀប​ទៅ​នឹង​ទីផ្សារ​នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត កម្ពុជា​ចាប់ផ្តើម​ពិភាក្សា​អំពី​យន្តការ​នៃ​ការ​​ជំរុញ​ការ​ទូទាត់​ប្រាក់​រៀល ​និង​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជា​ប្រាក់​យ័ន ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​អង្ករ​ជាមួយ​ប្រទេស​ចិន ខណៈ​ការ​នាំ​ចេញ​ទៅ​ចិន​មាន​ទំហំ​ទឹកប្រាក់​ជាង​៧១​លាន​ដុល្លារ​អា​មេ​រិក​។ យោង​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក ឧកញ៉ា…

រាជធានី​ភ្នំពេញ​៖ ទន្ទឹម​និង​ការ​នាំ​ចេញ​អង្ករ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន ​មាន​បរិមាណ​នាំមុខ​គេ​ធៀប​ទៅ​នឹង​ទីផ្សារ​នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត កម្ពុជា​ចាប់ផ្តើម​ពិភាក្សា​អំពី​យន្តការ​នៃ​ការ​​ជំរុញ​ការ​ទូទាត់​ប្រាក់​រៀល ​និង​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជា​ប្រាក់​យ័ន ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​អង្ករ​ជាមួយ​ប្រទេស​ចិន ខណៈ​ការ​នាំ​ចេញ​ទៅ​ចិន​មាន​ទំហំ​ទឹកប្រាក់​ជាង​៧១​លាន​ដុល្លារ​អា​មេ​រិក​។

យោង​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក ឧកញ៉ា ចាន់ សុ​ឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា មានការ​ចាប់អារម្មណ៍ និង​គាំទ្រ​ពេញទំហឹង លើ​គំនិត​ផ្តួចផ្តើម​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ការ​សម្រួលការ​ទូទាត់​ពាណិជ្ជកម្ម​អង្ករ​ក្រៅប្រទេស ពោល​គឺ​ជាមួយនឹង​ប្រទេស​ចិន ដែល​ជា​ជំហាន​ដំបូង​របស់​ធនាគារជាតិ​នៃ​កម្ពុជា គឺ​ផ្តោត​លើ​វិស័យ​កសិកម្ម​ដែល​ជា​ពិសេស​គឺ​វិស័យ​ស្រូវ​អង្ករ​។

លោក​ឧកញ៉ា បាន​គូសបញ្ជាក់​ថា «​ក្នុង​រយៈពេល​៥​ខែ​នៃ​ដើមឆ្នាំ​២០២០ នេះ កម្ពុជា​បាន​ធ្វើ​ពាណិជ្ជ​កម្ម​អង្ករ នាំ​ចេញ​ទៅ​ប្រទេស​ចិន ក្នុង​រង្វង់​ទឹកប្រាក់​ប្រមាណ​ជា​ជាង ៧១​លាន​ដុល្លារ​អា​មេ​​រិ​ក ដែល​ជា​កំណើន​មួយ​គួរ​ឱ្យ​កត់សម្គាល់​។ ដូច្នេះ ការ​ជំរុញ​ការ​ទូទាត់​ជា​ប្រាក់​យ័ន​ចិន​ដោយ​ផ្ទាល់​នេះ នឹង​ជួយ​សម្រួល​ដល់​ដំណើរការ ក៏​ដូច​ជា​ផ្តល់​នូវ​ភាព​ចំណេញ​និង​ងាយស្រួល​ដល់​ពាណិជ្ជ​ករ​កម្ពុជា​និង​ចិន និង​អាច​ជួយ​ពង្រីក​ទីផ្សារ​អង្ករ​កម្ពុជា​ទៅ​ប្រទេស​ចិន​បន្ថែម​ទៀត​។

ចំពោះ​ការ​ជំរុញ​ការ​ទូទាត់​ជា​ប្រាក់​រៀល គឺជា​យន្តការ​បន្ទាប់​សម្រាប់​ទូទាត់​ការ​ទិញ​លក់​ស្រូវ​អង្ករ​ក្នុងស្រុក ជា​ពិសេស​ជាមួយ​កសិករ​»​។

លោក ឡុ​ង វិ​បុណ្យ​ឫទ្ធ អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ការ​ប្តូរ​ប្រាក់​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​ការ​គាំទ្រ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លើ​ការ​ជំរុញ​ការ​ទូទាត់​ពាណិជ្ជកម្ម​ក្រៅប្រទេស ជាមួយ​ប្រទេស​ចិន ជា​ប្រាក់​យ័ន​នេះ តប​តាម​ការ​ស្នើ​ពី​ធនាគារ​កណ្តាល​​របស់​ប្រទេស​ចិន ម្តង​ហើយ​ម្តងទៀត លើ​ការ​ស្នើ​ឱ្យ​កម្ពុជា​សហការ​លើ​ការ​ទូទាត់​រូបី​យ​ប័ណ្ណ​ជា​ប្រាក់​យ័ន​លើ​ពាណិជ្ជកម្ម​ទ្វេភាគី ដើម្បី​សម្រួល​ដល់​ប្រតិបត្តិការ និង​ចំណេញ​ដល់​សេដ្ឋ​កិច្ច​។

ពាក់ព័ន្ធ​និង​កិច្ច​ពិភាក្សា​នេះ ​បើ​តាម​លោក លន់​យ៉េ​ង ចំពោះ​យន្តការ​នេះ​ថា គួរ​រៀបចំ​ព្រឹត្តិ​ការណ៍​​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ឬ​ព្រឹត្តិការណ៍​ប្រកាស​នៃ​ការ​ចាប់ផ្តើម​ទូទាត់​ប្រាក់​យ័ន ដោយ​​ចាប់ផ្តើម​ពី​ពាណិជ្ជកម្ម​អង្ករ​មុនគេ ដែល​អាច​អញ្ជើញ​ធនាគារកណ្តាល​ទាំង​ពីរ (​កម្ពុជា និង​ចិន​) និង​ធនាគារពាណិជ្ជ​ដែល​ជា​អ្នក​អនុវត្ត​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។ តប​តាម​ការ​លើក​ឡើង​នេះ ខាង​ធនាគារជាតិ​កម្ពុជា​បាន​បង្ហាញ​ថា​ ប្រហែល​នឹង​អាច​មាន​ពិធី នៅ​ពេល​ដែល​កម្ពុជា​រៀប​ចំ​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប ខាង​មុខ​ដែល​អាច​មានការ​ចូលរួម​ដោយ​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​ទាំង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ