ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar តម្រូវឱ្យបង់ប្រាក់ជិត​៨លានដុល្លារក្រោយចាញ់ក្តីក្លិប Barcelona

3 ឆ្នាំ មុន

អន្តរជាតិ ៖ កីឡាករ Neymar Jr ត្រូវបានតុលាការប្រទេសអេស្ប៉ាញ តម្រូវឱ្យបង់ប្រាក់ចំនួន ៦.៧លានអឺរ៉ូ (៧.៥លានដុល្លារ)  ទៅកាន់ក្លិបចាស់…

អន្តរជាតិ ៖ កីឡាករ Neymar Jr ត្រូវបានតុលាការប្រទេសអេស្ប៉ាញ តម្រូវឱ្យបង់ប្រាក់ចំនួន ៦.៧លានអឺរ៉ូ (៧.៥លានដុល្លារ)  ទៅកាន់ក្លិបចាស់ FC Barcelona ក្រោយចាញ់ក្តីក្នុងរឿងបណ្តឹងរបស់គេ ដើម្បីទាមទារប្រាក់រង្វាន់ មុនពេលខ្លួនផ្លាស់ទៅចូលរួមជាមួយក្លិប PSG។

សូមរំលឹកថា ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលវ័យ ២៨ឆ្នាំខាងលើ បានសម្រេចដាក់ពាក្យបណ្តឹងលើក្លិប Barcelona ដោយអះអាងថា រូបគេត្រូវទទួលបានប្រាក់រង្វាន់ចំនួន ៤៣.៦ លានអឺរ៉ូពីក្រុម Barcelona មុនពេលចាកចេញមកចូលរួមជាមួយ PSG កាលពីខែសីហា ឆ្នាំ២០១៧ ។ ប៉ុន្តែក្លិប Barcelona បានធ្វើការបដិសេធសំណើនេះ ហើយភាគីទាំងពីរ បានប្រឈមមុខគ្នាក្នុងប្រព័ន្ធតុលាការ។

បើយោងតាមសេចក្តីថ្លែងរបស់ក្លិប Barcelona បានឱ្យដឹងថា ជុំវិញបណ្តឹងរបស់កីឡាករ Neymar Jr លើក្លិប Barcelona ដើម្បីស្នើប្រាក់រង្វាន់ ត្រូវបានតុលាការប្រទេសអេស្ប៉ាញ​ច្រានចោលទាំងស្រុង។ ប៉ុន្តែកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតលើលោករូបនេះ អាចធ្វើការប្តឹងឧទ្ធរណ៍ ចំពោះការសម្រេចចិត្តនេះ៕ (ដកស្រង់ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ