ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! ករុណា ពេជ្រ ប្រាប់​ការ​ពិត​នៅ​ពីក្រោយ​ការ​ក្តោប​ទ្រព្យ ផ្ទះ​វិឡា ដី និង​ឡាន​​ទំនើប

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ និង​ជា​ពិធីករ​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សម្លេង​មួយ​រូប​នៅ​កម្ពុជា​និង​ជា​រៀមច្បង​នៅ​ក្នុង​ផលិតកម្ម​ថោ​ន លោក ​ករុណា ពេជ្រ បាន​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​យ៉ាង​​ខ្លាំង ​បន្ទាប់​ពី​លោក​បាន​ទម្លាយ​ការ​ពិត​នៃ​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​អា​មេ​រិ​ករប​ស់លោក​ដូច​សព្វ​ថ្ងៃនេះ​។ តារាចម្រៀង​រូប​នេះ​ត្រួ​វ​បាន​មហាជន​គត់​សំគាល់​ឃើញ​ថា…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ និង​ជា​ពិធីករ​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សម្លេង​មួយ​រូប​នៅ​កម្ពុជា​និង​ជា​រៀមច្បង​នៅ​ក្នុង​ផលិតកម្ម​ថោ​ន លោក ​ករុណា ពេជ្រ បាន​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​យ៉ាង​​ខ្លាំង ​បន្ទាប់​ពី​លោក​បាន​ទម្លាយ​ការ​ពិត​នៃ​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​អា​មេ​រិ​ករប​ស់លោក​ដូច​សព្វ​ថ្ងៃនេះ​។

តារាចម្រៀង​រូប​នេះ​ត្រួ​វ​បាន​មហាជន​គត់​សំគាល់​ឃើញ​ថា លោក​ជាតា​រា​មួយ​រូប​ដែល​មានទ្រព្យ​សម្បត្តិ​ហូរហៀរ លេង​ខ្លួន​ហ៊ឺហារ ផ្ទះ​វីឡា​ស្កឹមស្កៃ មាន​រថយន្ត​ម៉ាក​ទំនើប​ដែល​ខ្លួន​កំពុង​ប្រើ​ប្រាស់​​ជា​ប្រចាំ និង​មាន​ដីធ្លី​ជា​ច្រើន​កន្លែង​ថែម​ទៀត​ផង ដែល​ជា​ហេតុ​ធ្វើ​អោយ​មហាជន​ឆ្ងល់​ថា តើ​តារាចម្រៀង​ប្រុស​រូប​នេះ​ប្រកប​មុខ​អ្វីខ្លះ​ទើប​មានទ្រព្យ​ស្តុក​យ៉ាងនេះ?

ខណៈ​មហាជន​ស្ងើចសរសើរ​ពី​រូប​សម្រស់​ស្រស់​សង្ហា​រ និង​ជា​បុរស​សំបូរ​ព្រ​ទ្យ តែ​មិន​ដែល​មាន​នរណា​ម្នាក់​បានដឹង​ថា ​លោក​រក​ចំណូល​តាម​វិធី​ណា​បានជា​ធូរធា​យ៉ាង​នេះនោះ ស្រាប់តែ​ថ្មី​ៗ​នេះ​មហាជន ​និង​អ្នកគាំទ្រ​តារា​ប្រុស​សង្ហា​រូប​នេះ​សង្កេត​ឃើញ​ថា​ លោក ករុណា ពេជ្រ ហាក់​បង្ហាញ​​ពីមុខ​របរ​ថ្មី ដែល​ខ្លួន​កំពុង​តែ​មាន​ភាព​មមាញឹក និង​កំពុង​រវល់​ខ្លាំង​ទៅ​លើ​ការ​ប្រកប​របរ​រកស៊ី​ជា អ្នកលក់​អចលនទ្រព្យ​។

លោក ករុណា ពេជ្រ ដែល​មាន​សាច់​សខ្ចី​ដូច​ជា​មនុស្ស​ស្រី​នោះ​បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «​និយាយ​មែន បើ​គ្មាន​បង់​រំ​លោះ ខ្ញុំ​គ្មាន​បាន​ផ្ទះ​នៅទេ បទ​ពិសោធ​ន៍​របស់​ខ្ញុំ។ បងប្អូន​មាន​លទ្ធភាព​រំ​លោះ គួរ​សាកល្បង​រំ​លោះ​ទៅ កុំ​ខ្លាច​ការ​ប្រាក់ ព្រោះ​ការ​ប្រាក់​តិច​ជាង លុយ​ចំណេញ​ពេល​យើង​លក់​វិញ​ទេ​»​។

ជា​ការ​ពិត​ណាស់ លោក ករុណា ពេជ្រ តែងតែ​បង្ហោះ ​និង​ឡាយ​លក់​អចលនទ្រព្យ​ផ្សេង​ៗ នៅ​តាម​​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ជា​ប្រចាំ ហើយ​នេះ​ក៏​ដោយសារ​តែ​លោក ទទួល​បានការ​ចំណេញ​ពី​កា​រកស៊ី​អចល​ទ្រព្យ​ទាំងនោះ ទើប​លោក​អាច​មាន​លទ្ធភាព ទិញ​ផ្ទះ មាន​ដី និង​ឡាន​ម៉ាក​ទំនើប​ជិះ​បែប​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក​ករុណា ពេជ្រ បាន​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈពេល​ជិត​២​ឆ្នាំ​ហើយ និង​​មិន​មាន​បទ​ចម្រៀង​ថ្មី​របស់​លោក​នៅ​ក្នុង​ផលិតកម្ម​ថោ​ន​ទេ ពីព្រោះ​តែ​លោក​យក​ពេលវេលា​ទៅ​មើលថែ​ជំងឺ​ឪពុក ដែល​ឈឺ​ជំងឺ​លើស​ឈាម ហើយ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ។

ចុះ​ប្រិ​យ​មិត្ត​យល់​យ៉ាងណា​ដែរ ដែល​អាយ​ដល​លោក​អ្នក​លើកទឹកចិត្ត​ឲ្យ​បង់​រំ​លោះ​ជាមួយនឹង​ផ្ទះ ក៏​ដូច​ជា​អចល​ទ្រព្យ​ផ្សេង​ៗ​នោះ ?

កែសម្រួលដោយ