ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​ថា អ្នក​នាង គង់ សុ​ជាតិ ឆ្លើយ​ថា OK តាម​បំណង​ប្តី​ដែល​ចង់បាន​កូនភ្លោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង គង់ សុ​ជាតិ បាន​ចាក់​ក្បាច់​មួយ​ស្ទើរតែ​ស្មាន​មិន​ដល់ ដោយ​អ្នក​នាង​បាន​បង្ហាញ​ភាព​ស្និត​ស្នាល​ជាមួយ​ស្វា​មីនា​ឆ្នេរ​ខ្សាច់ អម​ជាមួយ​ឈុត​សម្លៀក​បំពាក់​ប៊ី​គី​នី​។ ចាប់​តាំងពី​រសាត់​រឿងអាស្រូវ​ស្នេហ៍​មក គង់…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង គង់ សុ​ជាតិ បាន​ចាក់​ក្បាច់​មួយ​ស្ទើរតែ​ស្មាន​មិន​ដល់ ដោយ​អ្នក​នាង​បាន​បង្ហាញ​ភាព​ស្និត​ស្នាល​ជាមួយ​ស្វា​មីនា​ឆ្នេរ​ខ្សាច់ អម​ជាមួយ​ឈុត​សម្លៀក​បំពាក់​ប៊ី​គី​នី​។ ចាប់​តាំងពី​រសាត់​រឿងអាស្រូវ​ស្នេហ៍​មក គង់ សុ​ជាតិ និង​លោក ជា វិបុល រមែង​បង្ហាញ​ស្នា​មញញឹម ស្នេហា​កក់ក្តៅ ធ្វើ​ឱ្យ​គេ​លើក​សរសើរ​នៅ​ពេល​ស្នេហា​បន្ត​រឹង​មាំ​។

រហូត​មក​ទល់​ពេល​នេះ គង សុ​ជាតិ និង​ស្វាមី បាន​ដឹក​ដៃ​គ្នា​ពេញទំហឹង​ដើម្បី​បំពេញការងារ​ជា​មួយ​គ្នា​ក្នុង​តន្ត្រី​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​។ អ្នក​នាង គង់ សុ​ជាតិ​វិញ ក៏​ហ៊ាន​តែ​ម្តង​ក្នុង​ការ​បង្ហាញ​ឈុត​បែប​សិច​ស៊ី ហែល​ទឹក បញ្ចេញ​គល់ភ្លៅ ដែល​បញ្ជាក់​ថា អ្នក​នាង​នៅ​តែ​ខ្ញង់​ស្អាត មិន​ចាញ់​ក្មេង​ៗ​ប៉ុន្មាន​ឡើយ​។

ចុង​ក្រោយ​នេះ ស្រាប់តែ​មាន​តម្រុយ​លើក​ឡើង​ថា ក្រោយ​ស្នេហ៍​ប្រកបដោយ​ធម៌​ឡើង​វិញ អ្នក​នាង​កំពុង​ពិចារណា​រក​មើល​ពេលវេលា​សមរម្យ​ពពោះ ដោយ​ចង់បាន​កូនភ្លោះ​តែ​ម្តង តប​តាម​សំណើរ​របស់​ប្តី​។

ពិធី​ការិនី សុ​ជាតិ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា រឿង​យក​កូនភ្លោះ​តាម​សំណើ​ប្ដី​នោះ មិន​មែន​អ្នក​នាង​ឆ្លើយ​ថា Ok ហើយ​អាច​ពពោះ​បាន​តាម​ចិត្ត​ប្ដី​នោះ​ទេ គឺ​ត្រូវការ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​ជា​មុន​សិន ព្រោះ​នាង​មាន​វ័យ​ច្រើន​ហើយ​។ ប៉ុន្តែ​បើ​ពេទ្យ​ថា សុខភាព​នាង​នៅ​អាចយ​កកូន​បាន​នោះ នាង​នឹង​ពពោះ​តាម​បំណង​ប្ដី​ជា​មិន​ខាន​។

ចំណងស្នេហា​គង់ សុ​ជាតិ -​ជា វិបុល ហាក់ដូចជា «​ក្រោយ​ភ្លៀង​មេឃ​ស្រឡះ​» ព្រោះ​បន្ទាប់​ពី​ធ្វើ​ឲ្យ​ស្នេហា​សោះកក្រោះ​អស់​១​រយៈពេល ស្រាប់តែ​ពេល​នេះ​គូស្នេហ៍​តារា​ល្បី​១​គូ​នេះ បាន​វិល​មក​រក​​ភាព​ផ្អែមល្ហែម និង​ស្រស់ថ្លា​ដាក់​គ្នា​ឡើង​វិញ​ហើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ