ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញ​ថ្នាំ​ពី​មិត្តភក្តិ​មក​សម្ងំ​ជក់​មុខ​ផ្ទះ​យ៉ាង​​សប្បាយ ពេល​នេះ​ចប់​បាត់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​ទិញ​ថ្នាំ​ញៀន​មួយ​កញ្ចប់​តូច​ពី​មិត្ត​ភ័ក្ដិ​លក់​នៅ​ក្នុង (​ណេ​ត សូល​) យក​មក​សម្ងំ​ជក់​តែ​ម្នាក់ឯង​នៅ​មុខ​ផ្ទះ​ក្បែរ​របង​វត្តថា​ន់ យ៉ាង​សប្បាយ ក៏​ត្រូវ​កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់​ល្បាត ទៅ​ដល់​កន្លែង​នោះ​ប្រទះ​ឃើញ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​ទិញ​ថ្នាំ​ញៀន​មួយ​កញ្ចប់​តូច​ពី​មិត្ត​ភ័ក្ដិ​លក់​នៅ​ក្នុង (​ណេ​ត សូល​) យក​មក​សម្ងំ​ជក់​តែ​ម្នាក់ឯង​នៅ​មុខ​ផ្ទះ​ក្បែរ​របង​វត្តថា​ន់ យ៉ាង​សប្បាយ ក៏​ត្រូវ​កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់​ល្បាត ទៅ​ដល់​កន្លែង​នោះ​ប្រទះ​ឃើញ ក៏​ឃាត់ខ្លួន​ជាក់ស្តែង​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​12​និង​30​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ផ្ទះ​ជនសង្ស័យ ផ្ទះ​លេខ​58Z ផ្លូវ​សុធារស ស្ថិត​ក្នុងភូមិ​7 ក្រុម​37 សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ សុខ ដា​រ៉ា​ឧត្ដម ភេទ​ប្រុស អាយុ​28​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។

ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេ​បាសាក់ កំពុង​ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន​ទប់ស្កាត់​បទល្មើស ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ។ ខណៈ​ពេល​កំពុង​ល្បាត​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​សម្ងំ​ជក់​ថ្នាំ​ញៀន​តែ​ម្នាក់ឯង​នៅ​មុខ​ផ្ទះ​របស់​ខ្លួន​ក្បែរ​របង​វត្តថា​ន់ ក៏​ឃាត់​ខ្លួន​ជាក់ស្ដែង​តែ​ម្តង រួម​ទាំង​ដកហូត​បាន​វត្ថុ​តាង​ដូច​ជា ឧបករណ៍​ជក់​មួយ​កំ​ប្លេ​រ រួច​នាំ​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​។

បើ​តាម​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ថ្នាំ​ញៀន​នោះ រូបគេ​ទិញ​ពី​មិត្តភ័ក្ដិ​​នៅ «​ណេ​ត​សូល​» យក​មក​សម្ងំ​ជក់​តែ​ម្នាក់​នៅ​មុខ​ផ្ទះ ហើយ​ខណៈ​ពេល​កំពុង​តែ​ជក់​នោះ ក៏​ត្រូវ​សមត្ថ​កិច្ច​ទៅ​ដល់​រួច​ឃាត់ខ្លួន​រូបគេ​តែ​ម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អធិកា​ដ្ឋា​ន​ខណ្ឌចំការ​មន ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ហើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ