ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រើស​​អេតចាយ​​​ជិត​៤០០​គ្រួសារ​នៅ​ទីលាន​ចាក់សំរាម​បាន​ទទួល​អំណោយ​សម្ដេច​ទាំង​២​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ លោក ឃួ​ង ស្រេង​ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ ​និង​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រកប​មុខរបរ​រើស​អេ​ត​ចាយ​នៅ​ទីលាន​ចាក់សំរាម ក្នុង​​ខណ្ឌដង្កោ ដែល​បាន​ប្រឹងប្រែង​រស់នៅ…

រាជធានី​ភ្នំពេញ​ ៖ លោក ឃួ​ង ស្រេង​ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ ​និង​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រកប​មុខរបរ​រើស​អេ​ត​ចាយ​នៅ​ទីលាន​ចាក់សំរាម ក្នុង​​ខណ្ឌដង្កោ ដែល​បាន​ប្រឹងប្រែង​រស់នៅ ដោយ​ការ​រើស​អេ​ត​ចាយ នៅ​ទីលាន​ចាក់សំរាម​ដើម្បី​ចិញ្ចឹមជីវិត ដោយ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដែល​ខុស​នឹង​ច្បាប់ បើ​ទោះបី​បងប្អូន​មានការ​​លំ​បាក​ក្នុង​ជីវភាព​គ្រួសារ​យ៉ាងណា​ក្តី ។

​លោក​បន្ត​ថា បងប្អូន​អ្នក​រើស​អេ​ត​ចាយ​នៅ​ទីលាន​ចាក់សំរាម បាន​ប្រកប​​របរ​រកស៊ី​ដោយ​សុច្ចរិត​ទៀងត្រង់ មិន​ប្រព្រឹត្ត​នូវ​បទល្មើស លួច ឆក់ ប្លន់​ដែល​ជា​បទល្មើស​មួយ​ខុសច្បាប់​ឡើយ​។ នេះ​ពិតជា​បាន​បង្ហាញ​អោយ​ឃើញ​ថា បងប្អូន​ជា​ប្រជាពលរដ្ឋ​ល្អ​រស់នៅ​ក្នុង​សង្គម​ដ៏​ត្រឹមត្រូវ​មួយ​។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ទៀត​ថា ស្ថេ​រ​ភាព​នៅ​ក្នុង​សង្គម គឺ​ផ្ដើម​ឡើង​ពី​ប្រជាពលរដ្ឋ​យើង​ទាំងអស់​គ្នា​ចូលរួម បើ​ប្រជាពលរដ្ឋ​មិន​បាន​ចូលរួម​ក្នុង​ការ​រក្សា​ស្ថេ​រ​ភាព​សង្គម​ទេ សង្គម​របស់​យើង ក៏​មិន​មាន​ស្ថេ​រ​ភាពល្អ​បាន​ដែរ​។

លោក ឃួ​ង ស្រេង​ ក៏​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រកប​មុខរបរ​រើស​អេ​ត​ចាយ​នៅ​ទីលាន​ចាក់សំរាម​​ក្នុង​ខណ្ឌដង្កោ​ទាំងអស់ ក្រោយ​បញ្ចប់​ជម្ងឺ​កូ​វី​ដ​១៩ បងប្អូន​ត្រូវ​ជំរុញ​កូនចៅ​ឲ្យ​ទៅ​សិក្សា​រៀនសូត្រ​នៅ​តាម​សាលា​នានា ដោយហេតុ​ថា​កូនចៅ​របស់​បងប្អូន​នេះ​ហើយ​ជា​ទំពាំង​ស្នង​ឬ​ស្សី​សម្រាប់​សង្គម​ជាតិ​របស់​យើង ដូច្នេះ​ត្រូវ​តែ​ជំរុញ​ការ​បណ្ដុះបណ្ដាល​ពួក​គាត់​ឲ្យ​មានចំណេះ​ដឹង​អោយ​បាន​ខ្ពង់ខ្ពស់​។

កា​រលេ​ី​ក​ឡេ​ី​ង​របស់​លោក ឃួ​ង ស្រេង បែប​នេះ ក្នុង​ពេល​លោក និង​លោកស្រីជាភរិយា​ ជា ស៊ី​ណា ឃួ​ង ស្រេង ចុះ​សួរសុខទុក្ខ សំណេះសំណាល​និង​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​​ប្រជា​ពលរដ្ឋ​​ជា​អ្នក​រើសអេ​ត​ចាយ​ចំនួន​៣៩៤​គ្រួសារ ក្នុង​ទីលាន​ចាក់សំរាម​​នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២០ ​ខែមិថុនា​ ឆ្នាំ​២០២០ ។

អំណោយ​ដែល​បាន​ប្រគល់​ជូន​​ខាងលើនេះ ក្នុង​មួយគ្រួសារទទួលបាន​​ អង្ករ​២៥​គីឡូក្រាម មី​១​កេស​តូច ទឹកត្រី​១​យួរ ទឹក​សុ​ី​អុ​ី​វ​១​យួរ ត្រីខកំប៉ុង​១​យួរ ម៉ាស់​១​​ប្រអប់ ទឹកដោះគោ​កញ្ចប់​១៨​កញ្ចប់ និង​ថវិកា​ចំនួន​៣០.០០០​រៀល​ ដើម្បី​រួមចំណែក និង​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​ជីវភាព​គ្រួ​សារបាន​មួយ​ចំណែក​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ