ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យ​កូ​វី​ដ​១៩ ត្រូវប៉ាន់​គយ ប៉ូលិស និង​មន្ត្រី​ច្រក​ទ្វារ​ព្រែក​ចាក យក​លុយ​បន្តកន្ទុយ​គ្នា

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ នគរបាល និង​មន្ត្រី​គយ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក កំពុង​ជំរិត​ទារប្រាក់​ទ្វេ​ដង​ពី​ប្រជាពលរដ្ឋ​អ្នក​ដឹក​ទំនិញ​តាម​ម៉ូតូ តាម​រ៉ឺ​ម៉ក និង​រថយន្ត​ដឹក​ជញ្ជូន​ពី​ប្រទេស​វៀតណាម ហើយ​បាន​ដឹក​ឆ្លង​តាម​ច្រក​ទ្វារ​នេះ ស្រប​ពេល​នឹង​មានការ​បិទ​ច្រកព្រំដែន​មិន​ឱ្យ​មាន​មនុស្ស​ឆ្លងកាត់​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​។ ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ជា​អ្នកមាន​របរ​ដឹក​អីវ៉ាន់​មក​ពី​ប្រទេស​វៀតណាម…

ខេត្តកំពត ៖ នគរបាល និង​មន្ត្រី​គយ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក កំពុង​ជំរិត​ទារប្រាក់​ទ្វេ​ដង​ពី​ប្រជាពលរដ្ឋ​អ្នក​ដឹក​ទំនិញ​តាម​ម៉ូតូ តាម​រ៉ឺ​ម៉ក និង​រថយន្ត​ដឹក​ជញ្ជូន​ពី​ប្រទេស​វៀតណាម ហើយ​បាន​ដឹក​ឆ្លង​តាម​ច្រក​ទ្វារ​នេះ ស្រប​ពេល​នឹង​មានការ​បិទ​ច្រកព្រំដែន​មិន​ឱ្យ​មាន​មនុស្ស​ឆ្លងកាត់​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​។

ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ជា​អ្នកមាន​របរ​ដឹក​អីវ៉ាន់​មក​ពី​ប្រទេស​វៀតណាម ហើយ​មន្ត្រី​គយ និង​កង​នគរបាល​ត្រួតពិនិត្យ​ច្រក​ទ្វារ ទារ​លុយ​ទ្វេ​ដង​នេះ បើ​តាម​ពលរដ្ឋ​ម្នាក់​ឈ្មោះ អ៊ុ​ក ឡេះ ភេទ​ប្រុស អាយុ​31​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ផ្អែម ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា ចាប់តាំងពី​បិទ​ព្រំដែន ដោយសារ​តែ​ផ្ទុះ​រឿង​ជំងឺ​កូ​វី​ដ​១៩​នោះ គ្រាន់តែ​ចូល​ទៅ​ដឹក​អីវ៉ាន់​រ៉ឺ​ម៉ក់​ទទេ​សោះ នគរបាល​អង្គុយ​ផ្លូវ​បិទ បើ​ពី​ខាងជើង​បាន​យក​លុយ​5​ពាន់​រៀល​។ ហើយ​ចូល​ទៅ​ដឹក​អីវ៉ាន់​បាន​ត្រឹមតែ​បង្គោល​លេខ​313 ទេ គឺ​ខាង​វៀតណាម គេ​ដឹក​មក​ឱ្យ​ពលរដ្ឋ​ខ្មែរ​តែត្រឹម​ហ្នឹង​។

ប្រជាពលរដ្ឋ​រូប​នេះ​និយាយ​ថា ពេល​ដឹក​អីវ៉ាន់​ត្រឡប់​ចូល​មក​វិញ នគរបាល​ត្រួតពិនិត្យ​ច្រក​ទ្វារ​បាន​យក​លុយ​ចំនួន​5​ម៉ឺន​រៀល​ក្នុង​រ៉ឺ​ម៉ក់​មួយ​គ្រឿង​។ អ្នក​ដឹក​ទំនិញ​រូប​នេះ​និយាយ​ថា ពី​មិន​ទាន់​បិទ​ព្រំដែន​រ៉ឺ​ម៉ក់​1​គ្រឿង​គាត់​យក​តែ​2​ម៉ឺន​រៀល​ប៉ុណ្ណោះ​។

អ្នក​ដឹក​ទំនិញ​និយាយ​បន្ត​ថា បើ​មិន​ឱ្យ​លុយ​គេ​ទេ គឺ​គេ​មិន​អនុញ្ញាត​ឱ្យ​ដឹក​ចេញ​ទេ ព្រោះ​គេ​បិទ​ព្រំដែន​ផ្ទុះ​ជំងឺ​កូ​វី​ដ​១០ ។ បន្ទាប់​ពី​បង់លុយ​នគរបាល​ហើយ មន្ត្រី​ជំនាញ​សុខាភិបាល​បាន​យក​លុយ​3​ពាន់​រៀល លើ​ការ​បាញ់​សម្លាប់​មេរោគ​កង់​ម៉ូតូ ឬ​កង់​ឡាន​បន្ទាប់​មក​បង់​ឱ្យ​គយ​10​ម៉ឺន​រៀល លុះ​បន្ត​មក​ទៀត​បង់លុយ​ឱ្យ​មន្ត្រី​សាលាខេត្ត​កំពត​5​ពាន់​រៀល​ទៀត ។ ចំណែក​គយ​ចល័ត​ត្រឹមតែ​1​ម៉ឺន​5​ពាន់​រៀល​តែ​ប៉ុណ្ណោះ និង​បង់​ឱ្យ​ទាហាន​ការពារ​ព្រំដែន​គោក និង​កង​នគរបាល​ការពារ​ដែន​គោ​គ​។

អ្ន​ដឹក​ទំនិញ​ម្នាក់​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ភូមិ​កោះ​ស្នូក ឃុំ​បឹង​សាលា​ខាងត្បូង បាន​និយាយ​ថា ខ្លួន​មាន​របរ​ដឹក​ទំនិញ​តាម​រ៉ឺ​ម៉ក់​នេះ​ជា​យូរ​ឆ្នាំ​ហើយ ប៉ុន្តែ​ម្ដងនេះ​ទាំង​នគរបាល​ទាំង​មន្ត្រី​ត្រូវ​បាន​ទា​លុយ​ទ្វេ​ដង បើ​ពេល​យប់​វិញ​មិនឃើញ​គយ​អង្គុយ​ចាំ​យក​លុយ​ទេ ឃើញ​ចៃ​គយ​ទា​លុយ​រ៉ឺ​ម៉ក់​ដឹក​ទំនិញ​15​ម៉ឺន​រៀល ដោយ​គេ​មិនដឹង​ថា អ្នក​យក​លុយ​នោះ​គយ​ឱ្យ​យក ឬ​ក៏​ចៃ​គយ​ចាំ​យក​ដាក់​ហោ​ប៉ាវ​ខ្លួន​ក៏​មិនដឹង ប៉ុន្តែ​មាន​គេ​ខ្សិ​ប​ថា គយ​ច្រក​ទ្វារ​បង្កើត «​ចៃ​គយ​» ចាំ​ប្រមូល​លុយ​ឱ្យ​ខ្លួន​។

បើ​យោង​តាម​ប្រភព​មួយ​បានឱ្យ​ដឹង​ថា រថយន្ត​ធំ​ៗ​ដឹក​ទំនិញ​សុទ្ធតែ​ត្រូវ​បាន​បង់​ឱ្យ​គយ​តែបើ​ត្រឹមតែ​20​ម៉ឺន​រៀល ដែល​ចៃ​គយ​អ្នក​ប្រមូល​ទុក​ចែក​គ្នា​តែ​ប៉ុណ្ណោះ​។

មន្ត្រី​គយ​សុទ្ធតែ​ត្រូវ​បាន​និយាយ​ថា ដឹក​ទំនិញ​ធំ​ៗ​តាម​រថយន្ត​គេ​បាន​បង់​ចូល​ថវិការដ្ឋ​អស់ហើយ​។ ចំណែកឯ​នគរបាល​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក សុទ្ធតែ​បាន​និយាយ​ថា មិន​ឱ្យ​អ្នកកាសែត​ឆ្លងកាត់​ទេ តែ​ត្រង់​ទំនិញ​ដឹក​ចេញ​បាន​ទាំងថ្ងៃទាំងយប់​។ ពិត​ណាស់​កន្លង​មក អ្នកកាសែត​គ្រាន់តែ​ចូល​ក្នុង​បរិវេណ​ផ្លូវ​មនុស្ស​ដើរ​ឆ្លងកាត់​ព្រំដែន​នោះ ក៏​មិន​អនុ​ញ្ញ​ត​ឱ្យ​យ​ចូល​ដែរ ព្រោះ​ខ្លាច​អ្នកកាសែត​ឃើញ​មន្ត្រី​ទីនោះ ទារ​លុយ​គេ​ដាក់​ហោ​ប៉ាវ ។ តែបើ​ក្រៅពី​អ្នកកាសែត សូម​ចេញ​-​ចូល​ម៉ា​សេរី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ