ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​មួយ​កំពុង​យក​កាក​កាហ្វេ​៧០០០​​តោន​ផលិត​ជា​ជីវ​ឥន្ទ​នៈ

3 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន MSN បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​-bean បាន​យក​កាក​កាហ្វេ​ចំនួន ៧០០០​តោន ទៅ​ធ្វើ​ជា​ជីវ​ឥន្ធនៈ​។ ក្នុង​ឆ្នាំ​២០១៧…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន MSN បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​-bean បាន​យក​កាក​កាហ្វេ​ចំនួន ៧០០០​តោន ទៅ​ធ្វើ​ជា​ជីវ​ឥន្ធនៈ​។ ក្នុង​ឆ្នាំ​២០១៧ វា​បាន​បង្កើត​ជីវ​ឥន្ធនៈ​កាហ្វេ ដែល​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ឡានក្រុង​ម៉ា​ស៊ូ​ត ក្រុង​ឡុ​ង ប៉ុន្តែ​វា​មិន​មាន​លក្ខណៈ​ពាណិជ្ជកម្ម​ទេ ដូច្នេះ​ក្រុមហ៊ុន​បាន​ផ្លាស់​ប្តូរ​ការ​ផ្តោតអារម្មណ៍​ទៅ​ជា​ឥន្ធនៈ​រឹង​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​គ្រួសារ និង​ឧស្សាហកម្ម​។

ឥន្ធនៈ​ទាំងនេះ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ពេល​ដុត ប៉ុន្តែ​ប្រសិនបើ​ពួក​គេ​ជំនួស​ឥន្ធនៈ​ដែល​មាន​មូលដ្ឋាន​លើ​កាបូន​ផ្សេង​ទៀត​។ Bio-bean ប៉ាន់​ស្មានថា ដំណើរការ​កែ​ឆ្នៃ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​បាន ៨០% បើ​ប្រៀបធៀប​នឹង​ការ​យក​កាក​កាហ្វេ​ទៅ​កន្លែង​ចាក់សំរាម​។

នៅ​ឯ​រោងចក្រ​របស់​ក្រុមហ៊ុន ដែល​ជា​កន្លែង​គេ​យក​កាក​កាហ្វេ​ប​ម្លែ​ង​ដក​ចេញ​នូវ​កាក​សំណល់​ផ្សេង​ទៀត​។ តែ​ការ​យក​កាក​សំណល់​ចេញ​នេះ អាច​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ លោក George May ដែល​ជានា​យក​ក្រុមហ៊ុន Bio-bean និយាយ​ថា កាហ្វេ​មាន​កាឡូរី​ខ្ពស់ ហើយ​ផ្តល់​ថាមពល​ដល់​ឥន្ធនៈ​ដ៏​អស្ចារ្យ​។ យើង​អាច​ដុត​វា​បាន​យូរ​ជាងឈើ​ជាង ២០%​។

សាស្ត្រាចារ្យ​ផ្នែក​ថាមពល​ប្រកបដោយ​និរន្តរភាព​នៅ​សាកលវិទ្យាល័យ Jenny Jones និយាយ​ថា កាក​កាហ្វេ​អាច​ជា​ប្រភព​ថាមពល​ដ៏​ល្អ តែ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ នឹង​ត្រូវ​គេ​គិតគូរ​ឡើង​វិញ​។ វា​សំបូរ​ដោយសារ​ធាតុ ស៊ុ​ល​ផ័​រ និង នី​ត្រូ​សែន ជា​ឈើ​ដទៃ​ទៀត ដែល​អាច​បំ​ភាយ​ជា​ស៊ុ​ល​ផ័​រ​ឌីអុកស៊ីត និង នី​ត្រូ​សែន​អុកស៊ីត ពេល​យើង​ដុត​វា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ msn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ