ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​ណែ​ត​៖ សូម​មើល​កង​កម្លាំង​​នគរបាល​ជាតិ កងទ័ព អាវុធ​ហត្ថ​​នៅ​ក្នុង​ផ្លូវ​ល្អ​ខ្លះ​ផង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង កង​យោធ​ពល​ខេមរ​ភូមិន្ទ និង​ជា​មេបញ្ជាការ​កង ទ័ពជើងគោក ថ្មី​ៗ​នេះ​បាន​លើក​ឡើង​ថា ​កងកម្លាំង​នគរបាល​ជាតិ…

រាជធានី​ភ្នំពេញ​៖ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង កង​យោធ​ពល​ខេមរ​ភូមិន្ទ និង​ជា​មេបញ្ជាការ​កង ទ័ពជើងគោក ថ្មី​ៗ​នេះ​បាន​លើក​ឡើង​ថា ​កងកម្លាំង​នគរបាល​ជាតិ កង​ទ័ព កង​អាវុធហត្ថ ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ការពារ​សនិ្ត​សុខ​សម្រាប់​ជាតិ ​និង​មាតុភូមិ ដូច្នេះ​ហើយ​លោក​បាន​លើក​ឡើង​ថា ​មាន​អ្នកខ្លះ​មើល​មក​កងកម្លាំងប្រដាប់អាវុធ​ខ្មៅ​ណាស់ ដូច្នេះ​លោក​សូម​ចិត្ត​បងប្អូន​ពលរដ្ឋ សូម​ឲ្យ​មើល​កងកម្លាំងប្រដាប់អាវុធ កង​នគរបាល​ជាតិ កង​ទ័ព កងរាជអាវុធហត្ថ​នៅ​ក្នុង​ផ្លូវ​ល្អ​ខ្លះ​ផង ។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ដែល​ជា​កូនប្រុស​ច្បង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​យ៉ាង​ដូច្នេះ​ជា​ឱកាស​អញ្ជើញ​ប្រគល់​រថយន្ត ២៩០​គ្រឿង ដែល​ទិញ​ពី​ប្រទេស​ចិន ​និង​ជា​អំណោយ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​កងទ័ព ​និង​នគរ​បាល កាលពី​ថ្ងៃ​ទី ១៨ មិថុនា ឆ្នាំ​២០២០ កន្លង​ទៅ ។

លោក​បាន​លើក​ឡើង​ថា ជុំវិញ​រឿង​ទិញ​រថយន្ត ២៩០ គ្រឿង​ពី​ប្រទេស​ចិន​នោះ គឺ​លោក​បាន​ឃើញ​​ថា ​មានការ​ចាប់អារម្មណ៍​ច្រើន​ណាស់​តាំងពី​ឡាន​នេះ ចុះ​កប៉ាល់​ជាន់​ដី​ខ្មែរ ។ មានការ​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​តាម​សារព័ត៌មាន តាម​ប្រព័ន្ធ​សង្គម ហើយ​មាន​អ្នកវិភាគ​ខ្លះ​ គឺ​វិភាគ​ហុយ​ដី​តែ​ម្តង ដោយ​មិន​ទាំង​ដឹង​ពី​រឿង​ង​ផង​។ គ្រាន់តែ​ឃើញ​ឡាន ក៏​ធ្វើ​វិភាគ​ហុយ​ដី ទាំង​ខ្លះ​មិន​បានដឹង​រឿង​ពិតប្រាកដ ។

លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ «​ខ្ញុំ​សូម​ប​ញ្ជួ​ន​សារ សូម​ឲ្យ​មើល​កងកម្លាំងប្រដាប់អាវុធ កង​នគរ​បាល​​ជាតិ កងទ័ព កងរាជអាវុធហត្ថ​នៅ​ក្នុង​ផ្លូវ​ល្អ​ខ្លះ​ផង ។ ឡាន​ទាំង​អស់នេះ ​មិនមែន​ឡាន Rolls-Royce ឡាន (Lexus) 570 ឬ​ឡាន​អី​យក​មក​សម្រាប់​ជិះ​ឯណា » ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​ថា «​មក​ដល់​ម៉ោង​នេះ​ យើង​ឃើញ​មានការ​អបអរសាទរ​ច្រើន​លើស​លប់​ពី​ប្រជាពលរដ្ឋ​របស់​យើង ដែល​អបអរសាទរ​ដល់​លទ្ធភាព និង​ឱកាស​ដែល កង​កម្លាំង​​របស់​យើង មានឱកាស​មាន​រថយន្ត​ទំនើប​ប្រើប្រាស់​ ដើម្បី​បំពេញភារកិច្ច​បម្រើ​ជាតិ មាតុ​ភូមិ និង​ប្រជាជន ។ ប៉ុន្តែ​ពេល​ជាមួយ​គ្នា ក៏​មាន​អ្នកខ្លះ​គឺថា គឺ​ឃើញ​កងកម្លាំងប្រដាប់អាវុធ​ហ្នឹង​ខ្មៅ ខ្មៅ​រហូត​តែ​ម្តង ។ គ្រាន់តែ​បាន​ឡាន​ថ្មី​ជិះ​ហ្នឹង ក៏​ទើស​ដែរ គឺថា​វិភាគ​វ៉ៃ បែកផ្សែង​តែ​ម្តង »​។

លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​បញ្ជាក់​បន្ថែម​ថា «​ឡាន​នេះ គឺជា​មធ្យោបាយ​សម្រាប់​ដឹក​ជ​ញ្ជួ​ន​ទ័ព​​យើង​។ កងទ័ព កង​នគរបាល​ជាតិ កង​អាវុធហត្ថ ជា​នរណា? ជា​កូនចៅ​របស់​ប្រជាពលរដ្ឋ ខ្មែរ​យើង មិនមែន​ជា​បរទេស​ទេ ណា ។ អ្នកខ្លះ​អត់​ទេ ឲ្យ​តែ​កងកម្លាំងប្រដាប់អាវុធ គឺ​មើល​ខ្មៅ។ ប្រទេស​ផ្សេង​គេ​បំពាក់អាវុធ​ទំនើប ចាយ​លុយរាប់​រយ​លាន បំពាក់អាវុធ​ទំនើប សម្ភារៈ​ទំនើប សរសើរ​គេ ដល់​ឯង​គ្រាន់តែ​មាន​ឡាន​ថ្មី​ជិះ​វ៉ៃ​ប្រហារ អ​ញ្ចឹ​ង​ឲ្យ​មាន​ទស​ន្សៈ​ជាតិនិយម​ខ្លះ​ផង ។

លោក​ក៏​បាន​ចោទ​ជា​សំណួរ​ឡើង​ថា ពេល​គេ​ដែល​គេ​ឈ្លានពាន​ទឹកដី ពេល​មាន​គ្រោះ​មហន្ត​រាយ ភ្លើង​ឆេះ​ផ្ទះ បាក់​អគារ ទឹកជំនន់ ​បុណ្យ​ទាន​ត្រូវការ​សន្តិ​ភ​សុខ ចោរកម្ម អី​កើតឡើង តើ​ឲ្យ​កង​កម្លា​ងំ​ដើរទៅ​ជួយ​ពលរដ្ឋ ?

ក​បាន​ពោល​បន្ត​ថា «​អាហ្នឹង​ជា​ធ​ម្យោ​បាយ​ដើម្បី​បង្កើន​នូវ​សមត្ថភាព លទ្ធភាព​របស់​កងកម្លាំង ប្រសិទ្ធភាព​របស់​កងកម្លាំងប្រដាប់អាវុធ ក្នុង​ការ​បម្រើ​ជាតិ បម្រើប្រជាជន បម្រើ​អស់លោក​ដែល អ្នកខ្លះ​ជេរ​ផង ។ បុណ្យ​ទាន​អី ឃើញ​តែ​ប៉ូ​លី​ស ប៉េ​អឹម​នៅ​ហាលថ្ងៃ ដើម្បី​ឲ្យ​បងប្អូន​សុខ​សប្បាយ វ៉ៃ​គ្នា​នៅ​ព្រំដែន​គឺ​កងទ័ព »​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ