ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខ​ស្រី​ប្តី​កាន់​លុយ​! ស្ត្រី​ម្នាក់​ទ្រាំ​លែង​បាន បីកូន​តូច​រ​ត់ទៅ​ប្តឹង​ថា ប្តី​កា.ប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​កើតទុក្ខ​មិន​សុខចិត្ត​រឿង​ប្តី​កាន់​លុយ ហើយ​ប្រើ​អំពើ​ហិង្សា​ទៀត ក៏​បានរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​កើតទុក្ខ​មិន​សុខចិត្ត​រឿង​ប្តី​កាន់​លុយ ហើយ​ប្រើ​អំពើ​ហិង្សា​ទៀត ក៏​បានរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​រង្វង់​មូល​ចោម​ចៅ ស្ថិត​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​ខាងលើ​នេះ​មានឈ្មោះ​ហៅថា ស្រេ​ម អាយុ​៣៤​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ខេត្តសៀម​រាប ចំណែក​ប្តី​ឈ្មោះ​ហៅថា សុផល អាយុ​៤៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ។

តាម​ប្រភព​ពី​ស្ត្រី​រង​គ្រោះ​ខាងលើ​បាន​និយាយ​ថា គាត់​នឹង​ប្តី​គាត់​បាន​ស្រលាញ់​គ្នា​ជាង​១០​ឆ្នាំ​មក​ហើយ តែ​មិន​បាន​រៀប​អាពាហ៍ពិពាហ៍​នោះ​ទេ ហើយ​គាត់​ទាំង​២​នាក់​បង្កើតកូន​២​នាក់ ដោយ​កូន​បង​ជា​កូនប្រុស​អាយុ​១០​ឆ្នាំ និង​កូនស្រី​មិន​ទាន់​បាន​មួយ​ខួប​នៅឡើយ ។

ស្ត្រី​ខាងលើ​បន្ត​ថា ពួក​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ស្រលាញ់​គ្នា​ណាស់ និង​បាន​ចាក​ចេញពី​ស្រុក​កំណើត​មក​រស់នៅ​ផ្ទះ​ជួល​ជាមួយ​ប្តី នឹង​កូនប្រុស​ស្រី​ទាំង​២​នាក់ ។ ជា​រៀងរាល់ថ្ងៃ ប្តី​របស់​គាត់​ជា​អ្នក​កាន់​លុយ ចំណែក​គាត់​ជា​ប្រពន្ធ​មិន​មាន​លុយកាក់​ចាយ​គ្រប់គ្រាន់​ទេ ដោយ​ក្នុង​មួយ​ថ្ងៃ​ប្តី​របស់​គាត់​ឱ្យ​លុយ​សំរាប់​ចាយវាយ និង​ទិញ​ម្ហូប​ចំនួន​៥​ពាន់​រៀល ឬ​ទៅ​១​ម៉ឺន​រៀល​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បន្ត​ថា ជា​រៀងរាល់ថ្ងៃ​ប្តី​របស់​គាត់​ហូប​បាយ​ម្ហូប​របស់​គាត់​ដែល​ស្ល​ឱ្យ​នេះ មិន​ដែល​ទាស់ចិត្ត​រឿង​ឆ្ងាញ់ ឬ​មិន​ឆ្ងាញ់​នោះ​ទេ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ប្តី​របស់​គាត់​តែងតែ​និយាយ​គំរោះគំរើយ ហើយ​ថែម​ទាំង​និយាយ​ថា សម្ល​របស់​គាត់​មិន​ឆ្ងាញ់ ចាញ់​សម្ល​គេ រហូត​ឈ្លោះ​ប្រកែក​​គ្នា រហូត​ដល់​ប្តី​បាន​យក​បុ័ងតោ​កាប់​ដៃ​របស់​គាត់ និង​យក​កូនប្រុស​ច្បង​រត់គេច​បាត់​តែ​ម្តង ។

ក្រោយ​ពេល​ស្ត្រី​រង​គ្រោះ​ខាងលើ​បាន​រៀបរាប់​រួច នគរបាល​ប៉ុស្តិ៍​ចោម​ចៅ ក៏​បាន​សាកសួរ​ក្មួយ​ស្រី​ថ្លៃ​របស់​ស្ត្រី​រង​គ្រោះ បាន​ប្រាប់​ថា មិនមែន​ប្តី​របស់​គាត់​កាប់​ទេ គឺ​គាត់​ខឹង​ប្តី​របស់​គាត់ ហើយ​កាប់​ដោយ​ខ្លួនឯង ។ ហើយ​ក្មួយ​ស្រី​រូប​នោះ​ក៏​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា ស្ត្រី​រង​គ្រោះ​ដែល​ជា​ម្តាយ​មីង​ថ្លៃ​រូប​នេះ គឺ​មាន​សតិ​មិនសូវ​គ្រប់​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សួរនាំ​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​ប្តឹង​ប្តី​របស់​គាត់​ទេ បើ​ប្តឹង​សមត្ថកិច្ច​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ប៉ុន្តែ​ចុង​ក្រោយ​ស្ត្រី​ជា​ប្រពន្ធ​មិន​ចង់​មាន​រឿង​វែង​ឆ្ងាយ​ក៏​បាន​ប្រាប់​ថា មិន​ប្តឹងប្តល់​នោះ​ទេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ