សហរដ្ឋអាមេរិក ៖ ពួកបាតុករប្រឆាំងការប្រកាន់ពូជសាសន៍ កាលពីយប់ថ្ងៃទី១៩ មកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ បានលើកគ្នាកម្ទេចចោលរូបចម្លាក់ធំតែមួយគត់របស់ឧត្ដមសេនីយ៍សហព័ន្ធមួយរូប ដែលកសាងនៅក្រុងវ៉ាស៊ិនតោន។ បណ្ដាសារព័ត៌មានអាមេរិកបានចេញផ្សាយរូបភាពនានានៃការកម្ទេចនោះ។
ទូរទស្សន៍ ABC7 NEWS បានបង្ហាញរូបភាពទាំងឡាយនៃរូបចម្លាក់ ឧត្ដមសេនីយ៍ ALBERT PIKE ត្រូវពួកបាតុករយកខ្សែពួរទាញផ្ដួលដោយស្រែកពាក្យថា ត្រូវគិតដល់ជីវិតជនស្បែកខ្មៅ(BLACK LIVES MATTER)។ ការកម្ទេចចោលរូបចម្លាក់នោះ កើតមាននាពេលបញ្ចប់បាតុកម្មដែលកំណត់ពីខួបលើកទី១៥៥ នៃ JUNETEETH ដោយនាថ្ងៃនោះនៃឆ្នាំ១៨៦៥ បណ្ដាទាសករចុងក្រោយត្រូវបានដោះលែងនៅតិចសាស់។
វិមានជាច្រើនដែលកសាងឡើងផ្ដល់ជាកិត្តិយស ដល់បណ្ដាឥស្សរជនសម័យសង្គ្រាមបំបែកខ្លួន(១៨៦១-១៨៦៥) ត្រូវបានកម្ទេចចោល រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅសហរដ្ឋអាមេរិកក្រោយការបាត់បង់ជីវិតរបស់ជនស្បែកខ្មៅម្នាក់ លោកGEORGE FLOYD ក្រោមការយកជង្គង់ សង្កត់.កគេរហូតដល់ដាច់ខ្យល់ពីសំណាក់ប៉ូលិសស្បែកសម្នាក់ ដែលនាំឲ្យផ្ទុះបាតុកម្មហិង្សាពាសពេញសហរដ្ឋអាមេរិកនិងនៅឯបរទេស៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ