ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សមាគម​អត្តពលកម្ម​ទ្វីបអឺរ៉ុប ​ទទួលមរណភាព​ក្នុងវ័យ៧៤ឆ្នាំ

3 ឆ្នាំ មុន

អន្តរជាតិ ៖ ប្រធាន​សមាគម​អត្តពលកម្ម​ប្រចាំ​ទ្វីបអឺរ៉ុប​លោក Svein Arne Hansen បាន​ទទួលមរណភាព​ហើយ​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​វ័យ ៧៤​ឆ្នាំ បន្ទាប់​ពី​បាន​តស៊ូ​ជាមួយ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ដែល​បាន​កើតឡើង​កាលពី​ខែមីនា​កន្លង​ទៅ…

អន្តរជាតិ ៖ ប្រធាន​សមាគម​អត្តពលកម្ម​ប្រចាំ​ទ្វីបអឺរ៉ុប​លោក Svein Arne Hansen បាន​ទទួលមរណភាព​ហើយ​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​វ័យ ៧៤​ឆ្នាំ បន្ទាប់​ពី​បាន​តស៊ូ​ជាមួយ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ដែល​បាន​កើតឡើង​កាលពី​ខែមីនា​កន្លង​ទៅ ។

សូម​ជម្រាប​ជូន​ថា​លោក Svein Arne Hansen ជនជាតិ​ន័​រវេ​ស បាន​ដឹកនាំ​សមាគម​អត្តពលកម្ម​ប្រចាំ​ទ្វីបអឺរ៉ុប​ចាប់តាំងពី​ឆ្នាំ ២០១៥ និង​ជា​ប្រធាន​ទី៥ របស់​សមាគម​មួយ​នេះ​។

ក្រោយ​ការ​ស្លាប់​របស់​លោក Svein Arne Hansen ប្រធាន​បណ្តោះអាសន្ន ដែល​ត្រូវ​បាន​តែងតាំង​គឺ​លោក Dobromir Karamarinov បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ខ្ញុំ​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ដែល​បានដឹង​អំពី​ការ​ស្លាប់​របស់​លោក Svein Arne ។ គាត់​គឺជា​មេដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់ ដែល​ជា​ទស្សនវិស័យ​សម្រាប់​កីឡា​របស់​យើង ជាមួយ​បុគ្គលិកលក្ខណៈ ប្រកបដោយ​ការ​គោរព​នៅ​ក្នុង​គ្រួសារ​អត្តពលកម្ម ។ យើង​បាន​បាត់បង់​បុរស​ដ៏​អស្ចារ្យ​ម្នាក់​ហើយ​»​។

សូម​រំលឹក​ថា​លោក Svein Arne Hansen ធ្លាប់​ជា​ប្រធាន​នៃ​ព្រឹត្តិការណ៍ Bislett Games និង​បាន​ឡើង​ឋានៈ​ជា​អនុប្រធាន​សមាគម​កីឡាអត្តពលកម្ម​របស់​ប្រទេស​ន័​រវេ​ស​ក្នុង​ឆ្នាំ ២០០៣ ។ លោក​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​ព្រឹត្តិការណ៍​កីឡាអត្តពលកម្ម​មួយ​ចំនួន ប្រចាំ​ទ្វីបអឺរ៉ុប​ផង​ដែរ​៕ (ដកស្រង់​ចេញពី៖ Reuters)