ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រង់ចាំ​មើល​វាសនា​ស្ត្រី​ដែល​តដៃ​ជាមួយ​ប៉ូលិស​ពេល​ចុះ​អនុវត្ត​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ជា​ច្រើន​កំពុង​តែ​រង់ចាំ​មើល​វាសនា​របស់​ជនសង្ស័យ ដែល ជា​ស្ត្រី​មួយ​រូប​បាន​តដៃ និង​ក្របួច ក អាវ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ក្រសួង​មហា ផ្ទៃ នៅ​ពេល​ដែល​នគរបាល​ចុះ​ឃាត់ខ្លួន​ស្ត្រី​រូប​នេះ​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ពី​ព្រះរាជ…

រាជធានី​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ជា​ច្រើន​កំពុង​តែ​រង់ចាំ​មើល​វាសនា​របស់​ជនសង្ស័យ ដែល ជា​ស្ត្រី​មួយ​រូប​បាន​តដៃ និង​ក្របួច ក អាវ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ក្រសួង​មហា ផ្ទៃ នៅ​ពេល​ដែល​នគរបាល​ចុះ​ឃាត់ខ្លួន​ស្ត្រី​រូប​នេះ​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ពី​ព្រះរាជ អាជ្ញា នៃ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុធា ពី​បទ​គំរាមកំហែង ជេរ​ប្រមាថ​សាធារណៈ តាម​ហ្វេ​ស​បុក នា​ពេល​កន្លង​ទៅ​នោះ ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​គេ​រត់ការ​ឲ្យ​មានការ​រួចខ្លួន ប៉ុន្តែ​ត្រូវ​បាន​នគរបាល​បដិសេធ ។

ស្ត្រី​ឈ្មោះ យឹ​ម អេ​ង ប្រតាយប្រតប់​ជាមួយ​សមត្ថកិច្ច​នគរបាល

យោង​តាម​មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ជា​ស្ត្រី​នោះ​មានឈ្មោះ យឹ​ម អេ​ង អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ ១ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​ប្រតាយប្រតប់​ជាមួយ​សមត្ថកិច្ច​នគរបាល ខណៈ​ដែល​នគរបាល​ចុះ​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី ១៣ ខែមិថុនា ឆ្នាំ ២០២០ នៅ​ចំណុច​ផ្សារ​បាត់ដឹង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

មិន​ទាន់​ទាំង​ចូលខ្លួន​តាម​ដីកា​របស់​តុលាការ រាជធានី​ភ្នំពេញ ឲ្យ​ចូលខ្លួន​ផង​នោះ ស្រាប់តែ​មាន​មន្ត្រី​ម្នាក់​បាន​រត់ការ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើ​សុំ​ឲ្យ​ស្ត្រី​រូប​នេះ​រួច​ផុត​ពី​ទោស ដែល​ស្ត្រី​រូប​នេះ​បាន​ប្រព្រឹត្ត​នា​ពេល​កន្លង​ទៅ ដោយសារ​តែ​ខ្លួន​អាង​មាន​លុយ​ច្រើន​នោះ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ១៣ មិថុនា កន្លង​ទៅ​ថ្មី​ៗ​នេះ មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល របស់​ក្រសួងមហាផ្ទៃ បាន​ចុះ​នាំ​ខ្លួន​ស្ត្រី​ដែល​មានឈ្មោះ​ខាងលើ​នេះ គឺ​បន្ទាប់​ពី​មាន​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន ពី​ព្រះរាជអាជ្ញា នៃ​អយ្យការ អម​សាលាដំបូង រាជធានី​ភ្នំពេញ លោក កែវ សុធា នា​ថ្ងៃ​ទី ១២ ខែមិថុនា ឆ្នាំ ២០២០ នេះ ក្រោយ​ពី​មាន​ពាក្យបណ្តឹង ពី​ជន​រង​គ្រោះ​ឈ្មោះ ឡេ​ង ម៉ូ​វ អាយុ ៦៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​អាសយដ្ឋាន​បច្ចុប្បន្ន នៅ​ភូមិ​បាត់ដឹង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

ស្ត្រី​ឈ្មោះ យឹ​ម អេ​ង ប្រតាយប្រតប់ និង​ក្របួច​ក​អាវ​សមត្ថកិច្ច​នគរបាល

យោង​តាម​ពាក្យបណ្តឹង​ជន​រង​គ្រោះ​ឈ្មោះ ឡេ​ង ម៉ូ​វ បាន​បញ្ជាក់​ថា ស្ត្រី​ដែល​ជា​ជន សង្ស័យ​រូប​នេះ​បាន​ជេរ​ប្រមាថ និង​គំរាមកំហែង​ជា​សាធារណៈ ដល់​ជន​រង​គ្រោះ ដែល​ជា​មនុស្ស​ចាស់ ដោយសារ​តែ​ខ្លួន​អាង​មាន​លុយ ហើយ​ស្ត្រី​ម្នាក់​នេះ​ក៏​ជា​អ្នកមាន​រឿងអាស្រូវ​ជា​ច្រើន​ទាក់ទង​នឹង​ករណី​ដីធ្លី​ផង​ដែរ ។

តាម​ពាក្យបណ្តឹង ពី​ជន​រង​គ្រោះ បាន​ប្តឹង​ដល់​ស្ត្រី​រូប​នេះ​ឲ្យ​មានការ​សូមទោស​ជា​សាធារណៈ និង​ទាមទារ​សេវាកម្ម​ផ្លូវច្បាប់ ថ្លៃ​ទាមទារ​ខាតបង់​ពេលវេលា សំណង​ជំងឺ​ចិត្ត ការ​ប៉ះពាល់​ដល់​កិត្តិយស​កេរ្តិ៍ឈ្មោះ សេចក្តី​ថ្លៃថ្នូ និង​ការ​ខូចខាត​ប្រយោជន៍​ផ្សេង​ៗ ចំនួន​មួយ​លាន​ដុល្លារ​អា​មេ​រិ​ក ។

យ៉ាងណា​ក៏​ដោយ ការ​ចុះ​ឃាត់ខ្លួន​នេះ ពុំ​បាន​សម្រេច​នោះ​ទេ ដោយសារ​តែ​ស្ត្រី​រូប​នេះ អាងខ្នង ហើយ​មាន​បក្ខពួក​ព័ទ្ធ​សមត្ថកិច្ច និង​ដក​សោ​ឡាន​របស់​សមត្ថកិច្ច​នៅ​ពេល​ដែល​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់ខ្លួន​តាម​ដីកា​របស់​តុលាការ​នោះ ហើយ​មិន​ទាន់​ទាំង​បាន​ចូលខ្លួន​ផង បែរជា​ស្ត្រី​រូប​នេះ​យក​លុយ​ឲ្យ​អ្នក​រត់ការ ដើម្បី​ឲ្យ​រួចខ្លួន ។ តែ​ទោះជា​យ៉ាងនេះ​ក្តី ជន រង​គ្រោះ និង​មន្ត្រី​នគរបាល មិន​អាច​យល់ព្រម​បាន​នោះ​ទេ ខណៈ​ដែល​ស្ត្រី​រូប​នេះ មិន ទាន់​បាន​ចូលខ្លួន​ទៅ​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​នោះ​៕ អត្ថបទ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ