ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុត២គ្រាប់យប់មិញ Lewandowski សាងកំណត់ត្រាអស្ចារ្យមួយនៅ Bundesliga

3 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ កីឡាករ Robert Lewandowski បាន​សាង​កំណត់​ត្រា​មិន​ធ្លាប់​មាន​មួយ​ក្នុង​ក្រប​ខណ្ឌ Bundesliga បន្ទាប់​ពី​ស៊ុត​បញ្ចូល​ទី​២​គ្រាប់ ក្នុង​ជំនួប​ដែល Bayern…

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ កីឡាករ Robert Lewandowski បាន​សាង​កំណត់​ត្រា​មិន​ធ្លាប់​មាន​មួយ​ក្នុង​ក្រប​ខណ្ឌ Bundesliga បន្ទាប់​ពី​ស៊ុត​បញ្ចូល​ទី​២​គ្រាប់ ក្នុង​ជំនួប​ដែល Bayern Munich យកឈ្នះ​ដោយ​លទ្ធផល ៣-១ លើ​ក្រុម Freiburg កាលពី​យប់មិញ​។

សូម​ជម្រាប​ថា បច្ចុប្បន្ន Lewandowski កំពុង​ឈរ​តំណែង​អ្នករក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​បំផុត​ក្នុង​រដូវ​កាល​នេះ ដោយ​មាន ៣៣​គ្រាប់​តាម​ពីក្រោយ​ដោយ​កីឡាករ Timo Werner របស់​ក្រុម RB Leipzig ដែល​មាន ២៦​គ្រាប់​។

​ជាក់ស្តែងពីរ​គ្រាប់​កាលពីយប់មិញ ​បាន​ធ្វើ​ឱ្យ​ខ្សែប្រយុទ្ធ​ប៉ូ​ឡូញ​វ័យ ៣១​ឆ្នាំ​រូប​នេះ ក្លាយជា​កីឡាករ​បរទេសដំបូងគេបង្អស់​ (​មិនមែន​ជនជាតិ​អា​ល្លឺ​ម៉​ង់​) ដែល​រក​គ្រាប់​បាល់​បាន ៣៣​គ្រាប់​ក្នុង​មួយ​រដូវ​កាល​សម្រាប់​ក្រប​ខណ្ឌ Bundesliga ដោយបំបែកកំណត់​ត្រា​ចាស់របស់កីឡាករ Aubameyang អតីតខ្សែប្រយុទ្ធក្រុម Dortmund ដែលធ្លាប់ធ្វើបាន ៣១គ្រាប់កាលពីរដូវកាល ២០១៦-១៧ ៕