ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Arsenal របូត​៣​ពិន្ទុ​ពី​ក្រុម​ក្បែរ​តំបន់​ត្រូវ​កាត់​ចោល ខណៈមានការប៉ះទង្គិចគ្នាច្រើន

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ក្រុម​កាំភ្លើង​ធំ Arsenal បាន​របូត​បាត់ ៣​ពិន្ទុ​នៅ​ចុង​ម៉ោង​ក្នុង​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​៣០ ដោយ​ក្រុម​ក្បែរ​តំបន់​ដែល​ត្រូវ​កាត់​ចោល Brighton​។ ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន​គ្មាន​អ្នក​ទស្សនា Falmer…

ប្រទេស​អង់គ្លេស ៖ ក្រុម​កាំភ្លើង​ធំ Arsenal បាន​របូត​បាត់ ៣​ពិន្ទុ​នៅ​ចុង​ម៉ោង​ក្នុង​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​៣០ ដោយ​ក្រុម​ក្បែរ​តំបន់​ដែល​ត្រូវ​កាត់​ចោល Brighton​។

ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន​គ្មាន​អ្នក​ទស្សនា Falmer ក្រុម​ភ្ញៀវ Arsenal បាន​បើក​ការ​នាំមុខ​មុន​នៅ​នាទី​៦៨ ដោយ​ខ្សែបម្រើ​ប្រយុទ្ធ Nicolas Pépé ហើយ​លទ្ធផល ១-០ បាន​រក្សា​រហូត​ដល់​ចប់​វគ្គ​ទី​មួយ​។ ឈាន​ចូលវគ្គ​ទី​ពីរ ក្រុម​ម្ចាស់ផ្ទះបានតាម​ស្មើ​មក​វិញ ពោលគឺ​នៅ​នាទី​៧៥ ដោយ​ខ្សែការពារ Lewis Dunk មុន​ពេល​ខ្សែប្រយុទ្ធ Neal Maupay បន្ថែម​មួយ​គ្រាប់​ទៀត ដែល​ជា​គ្រាប់​ជ័យជម្នះ​នៅ​នាទី ៩០+៥ ។ ចប់​ការ​ប្រកួត Brighton ២-១ Arsenal ។

បរាជ័យ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Mikel Arteta បន្ថែមគម្លាតពីក្រុមប្រជែង​កៅអី​ពានរង្វាន់ Europa League រដូវ​កាល​ក្រោយ ដោយ​បច្ចុប្បន្ន​ពួក​គេ​កំពុង​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​១០ មាន​៤០​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​លេខ​៥ Manchester United ចំនួន ៦​ពិន្ទុ​។

ក្នុង​ការ​ប្រកួត​កាលពី​យប់មិញ មានការ​ប៉ះទង្គិច​គ្នាជាច្រើន ​ពោលនៅ​បញ្ចប់​ការ​ប្រកួត​រវាង​កីឡាករ Arsenal និង​កីឡាករ Neal Maupay របស់​ក្រុម Brighton បន្ទាប់​ពី​ខ្សែប្រយុទ្ធ​បារាំង​រូប​នេះ បាន​ធ្វើ​ឱ្យ​អ្នកចាំទី Bernd Leno របួស​ជង្គង់​ធ្ងន់ធ្ងរ​នៅ​ក្នុង​ការ​ប្រកួត ដែលត្រូវ​សែង​ចេញពី​ទីលាន​នៅ​នាទី ៤០ ក្នុង​វគ្គ​ទី​មួយ​៕