ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ាន​ជំរុញ​ការ​ធ្វើ​ដំណើរ​ក្នុង​តំបន់​ឡើង​វិញ ដែល​ធានា​បាន​សុវត្ថិភាព​ទេសចរណ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​ទាំងឡាយ​របស់​អាស៊ាន​បាន​បើក​កិច្ចប្រជុំ​រួម​គ្នា ក្នុង​ក្រប​ខណ្ឌ​សហព័ន្ធ​សមាគម​ការ​ធ្វើ​ដំណើរ​អាស៊ី (FATA) តាម​រយៈ​ប្រព័ន្ធ Video Conference នា​ថ្ងៃ​ទី​១៩ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ ប្រទេស​ទាំងឡាយ​របស់​អាស៊ាន​បាន​បើក​កិច្ចប្រជុំ​រួម​គ្នា ក្នុង​ក្រប​ខណ្ឌ​សហព័ន្ធ​សមាគម​ការ​ធ្វើ​ដំណើរ​អាស៊ី (FATA) តាម​រយៈ​ប្រព័ន្ធ Video Conference នា​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២០ ដើម្បី​ពិភាក្សា​លើ​ការ​បើក​ព្រំដែន​ឡើង​វិញ សម្រាប់​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន គោលនយោបាយ​ក្នុង​ការ​ជំរុញ​ការ​ធ្វើ​ដំណើរ​របស់​ទេសចរណ៍​ក្នុងស្រុក​រវាង​ប្រទេស​អាស៊ាន​ក៏​ដូច​ជា ការ​លើកទឹកចិត្ត (Incentives) និង​ផែនការ (Promotional Plans) ជំរុញ​ការ​ផ្សព្វផ្សាយ ដើម្បី​ជំរុញ​ការ​ធ្វើ​ដំណើរ​ក្នុង​អាស៊ាន​ផង​ដែរ ។

ភាគី​កម្ពុជា​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក ថោ​ង រដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ​ក្រសួងទេសចរណ៍ ។

កិច្ចប្រជុំ​ប្រព្រឹត្ត​ទៅ​ក្រោម​កិច្ច​សម្របសម្រួល​ពី​លោក Honorable Tan Sri Dr. Ong Hong Peng អតីត​អគ្គលេខាធិការ​នៃ​ក្រសួងទេសចរណ៍​ម៉ា​ឡេ​ស៊ី និង​មានការ​ចូលរួម​ពី​បណ្តា​ប្រទេស​ចំនួន​៨ ក្នុង​តំបន់​អាស៊ាន រួម​មាន​កម្ពុជា ថៃ មី​យ៉ា​ន់​ម៉ា ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី ហ្វី​លី​ពី​ន សិង្ហ​បុរី ឥណ្ឌា ។

លោក ថោ​ង រដ្ឋ​សក្តិ ក៏​បាន​បង្ហាញ​ពី​បច្ចុប្បន្នភាព​ជូន​អង្គ​សន្និសីទ​អំពី​ស្ថានភាព​កូ​វី​ដ​-១៩ នៅ​កម្ពុជា​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​យ៉ាង​ល្អ​ប្រសើរ និង​មានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល ។

រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ថ្មី​ៗ​មួយ​ចំនួន រួម​មាន​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍ (New Normalization Protocols for Health and Safety) ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដល់​សហគមន៍ ស្រប​ពេល​ដែល​ទេសចរ​ផ្ទៃក្នុង​កំពុង​មានការ​កើនឡើង ។

ការ​អនុវត្ត​នូវ​វិធានការ​សុវត្ថិភាព និង​អនាម័យ​សម្រាប់​សេវាកម្ម​ដឹក​ជញ្ជូន​ទេសចរណ៍​តាម​ផ្លូវគោក និង​ផ្លូវទឹក ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន សណ្ឋាគារ រមណីយដ្ឋាន និង​សហគមន៍​ទេសចរណ៍​សម្រាប់​ជំហាន​ទី​១ ដោយ​មានការ​សហការ​ពី​អង្គការ​ទេសចរណ៍​ពិភពលោក ក្រសួងសុខាភិបាល និង​ក្រសួងទេសចរណ៍​។

លោក​ថោ​ង រដ្ឋ​សក្តិ ក៏​បាន​បញ្ជាក់​ថា កម្ពុជា​ពុំដែល​បិទ​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ឡើយ ដោយ​ទេសចរ​អន្តរជាតិ​ដែល​មក​កម្ពុជា​តម្រូវ​ឱ្យ​មាន​លិខិតធានា​រ៉ាប់រង​សុខភាព​យ៉ាងតិច ៥០,០០០ ដុល្លារ​អា​មេ​រិ​ក និង​តម្កល់​ប្រាក់​ចំនួន ៣,០០០ ដុល្លារ​អា​មេ​រិ​ក សម្រាប់​សេវាកម្ម​ផ្សេង​ៗ​ពាក់ព័ន្ធ​កូ​វី​ដ​១៩ និង​លិខិតបញ្ជាក់​អវិជ្ជមាន COVID-19 ពី​សំណាក់​អាជ្ញាធរ​សុខាភិបាល​របស់​ប្រទេស​ខ្លួន​ដែល​មាន​សុពលភាព ៧២ ម៉ោង​មុន​ពេល​ធ្វើ​ដំណើរ​មក​កម្ពុជា​។

តំណាង​ប្រទេស​នីមួយ​ៗ​បាន​លើក​ឡើង​អំពី​គោលនយោបាយ និង​វិធានការ​ពិសេស​មួយ​ចំនួន​របស់​ប្រទេស​ខ្លួន​។ ជាមួយ​គ្នា​នោះ លោក​ជំទាវ ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍ (CATA) ក៏​បាន​លើក​ឡើង​អំពី​ស្ថានភាព​ទីភ្នាក់ងារ​ទេសចរណ៍​នៅ​កម្ពុជា ៩៥% ប្រតិបត្តិ​ករ​ទេសចរណ៍​បាន​ផ្អាក​អាជីវកម្ម ចំណែក​ប្រតិបត្តិ​ករ​ទេសចរណ៍ ៥% ទៀត​កំពុង​ខិតខំ​បង្កើត​សកម្មភាព ផលិតផល​ថ្មី​ដើម្បី​ទាក់ទាញ​ទេសចរ​ក្នុងស្រុក ក្នុង​នោះ​ទេសចរ​វ័យ​ជំទង់​កំពុង​ពេញ​និយម​ក្នុង​ការ​ឡើង​ភ្នំ និង​បោះ​តង់​។

សមាគម CATA បាន​និង​កំពុង​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​រក្សា​សុវត្ថិភាព​ក្នុង​សេវាកម្ម​ទេសចរណ៍ រួម​មាន សេវាកម្ម​ស្នាក់​នៅ ភោជនីយដ្ឋាន​-​អាហារ​ដ្ឋា​ន រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍ សេវាកម្ម​ដឹក​ជញ្ជូន​ទេសចរណ៍​ផ្លូវគោក និង​ផ្លូវទឹក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ