ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ ព្រលឹង​ចុង​សក់ បើ​លេង​ឃើញ​ម្តង​១០​គ្រាប់​ចឹ​ង​នោះ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​គេ​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ក្បែរ​មាត់​ស្ទឹង​ប​រយ៉ា​ខា ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់​មីន (​ប្រភេទ​MD៨២B) ចំនួន​១០​គ្រាប់ នៅ​សេសសល់​កប់​ក្នុង​ដី ។ តែ​សំណាងល្អ​អត់​ផ្ទុះ​ដោយ​ម្នាក់​ៗ ព្រលឹង​ចុង​សក់…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​គេ​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ក្បែរ​មាត់​ស្ទឹង​ប​រយ៉ា​ខា ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់​មីន (​ប្រភេទ​MD៨២B) ចំនួន​១០​គ្រាប់ នៅ​សេសសល់​កប់​ក្នុង​ដី ។ តែ​សំណាងល្អ​អត់​ផ្ទុះ​ដោយ​ម្នាក់​ៗ ព្រលឹង​ចុង​សក់ រួច​ក៏​ប្រញាប់​រាយការណ៍​ជូន​ទៅ​ខាង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​ត្រួតពិនិត្យ និង​ប្រគល់​ជូន​បន្ត​ទៅ​ក្រុមការងារ​កំចាត់​មីន​កម្ពុជា (​ស៊ី​ម៉ាក់​) ឱ្យ​យក​ទៅ​កម្ទេច​ចោល​តែ​ម្តង ។

ហេតុការណ៍​ប្រគល់​គ្រាប់​មីន ខាងលើ​នេះ​ជូន​ទៅ​ក្រុមការងារ​កំចាត់​គ្រាប់​មីន (CMAC) នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ដី​ជីក​កកាយ​ថ្មី ក្រោយ​ស្ពាន​យោល ស្ថិត​នៅ​ភូមិបរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​របស់​ខ្លួន នៅ​ក្បែរ​មាត់​ស្ទឹង ដើម្បី​ពង្រាប​ឱ្យ​ស្មើ លុះ​ជីក​កកាយ​សុខ​ៗ ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់​មីន​ចំនួន​១០​គ្រាប់​នៅ​ក្បែរ​ៗ​គ្នា ដែល​ធ្វើ​ឱ្យ​ម្ចាស់​គ្រឿងចក្រ​ព្រលឹង​ចុង​សក់ និង​ផ្អាក​សកម្មភាព​ជីក​កកាយ​ក្រែង​មាន​គ្រាប់​មីន​ច្រើន​ទៀត​។

ប្រភព​បន្ត​ទៀត​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២០​នេះ​ក៏​ប្រគល់​ជូន​ក្រុមការងារ​កំចាត់​មីន​កម្ពុជា​ហៅ​ស៊ី​ម៉ាក់​ឱ្យ​យក​ទៅ​កម្ទេច​ចោល ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ពេល​ថ្មី​ៗ​នេះ​មាន​ប្រជាពលរដ្ឋ​ម្នាក់​ជួល​ឱ្យ​គ្រឿងចក្រ​យក​ទៅ​ជីក​កកាយ​ដី​របស់​ខ្លួន​នៅ​ក្បែរផ្លូវ ស្រាប់តែ​ប៉ះ​ចំ​គ្រាប់​មីន​ផ្ទុះ​យ៉ាង​កក្រើក​របួសធ្ងន់​ចំនួន​២​នាក់ ។ ក្រោយមក​ក៏​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ខណ​:​ត្រង់​កន្លែង​ខាងលើ អត់​ទាន់​មាន​ក្រុមការងារ​កំចាត់​មីន​ចុះ​ទៅ​ធ្វើការ​រាវរក​គ្រាប់​មីន​នៅឡើយ​ទេ ។

ម្យ៉ាងវិញទៀត ត្រង់​ចំណុច​ខាងលើ​ជា​កន្លែង​ប្រយុទ្ធ​គ្នា យ៉ាង​ខ្លាំង​កាលពី​សម័យ​សង្គ្រាម ដូច្នេះ​ហើយ ទើប​សម្បូរ​ទៅ​ដោយ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ និង​គ្រាប់​មីន​សេសសល់​កប់​នៅ​ក្នុង​ដី​យ៉ាងច្រើន​គួរ​ឱ្យ​ភ័យ​ខ្លាច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ