មិនមែន​លើក​ទី​១ ! ក្នុង​ថ្ងៃ​តែ​មួយ ហើយ​ដាច់​ដោយឡែក​ពី​គ្នា​ទៀត​ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់​មីន


ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​ប្រុស​ស្រី​២​នាក់ មាន​ទីលំនៅ​ដាច់​ដោយឡែក​ពី​គ្នា បាន​ប្រទះ​ឃើញ​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​កាលពី​សម័យ​សង្គ្រាម​ក្នុង​ថ្ងៃ​តែ​មួយ កាលពី​ថ្ងៃ​ទី​១៨ មិថុនា ២០២០ ។

ករណី​ទី​មួយ បាន​កើតឡើង​នៅ​ភូមិ​ស្លែង សង្កាត់​កូន​គ្រៀល ក្រុង​សំរោង និង​ករណី​មួយទៀត កើតឡើង​នៅ​ភូមិ​គោក ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ​ក្នុង​ថ្ងៃ​តែ​មួយ ។

ស្ត្រី​ម្នាក់​ឈ្មោះ ហឿ​ន ភឿ​យ អាយុ​៣៧​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ស្លែង បាន​ប្រទះ​ឃើញ​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​ប្រភេទ PMN2 ជា​គ្រាប់​មីន​មាន​សញ្ញា​លេខបូក ដែល​ផលិត​នៅ​ប្រទេស​សូ​វៀត ដែល​ឃើញ​ស្ថិត​នៅ​សង្កាត់​កូន​គ្រៀល ក្រុង​សំរោង មុន​ពេល​ប្រទះ​ឃើញ​រូប​គាត់​បាន​ទៅ​ធ្វើ​ចំការ ។

ដោយឡែក​មួយ​ករណី​ទៀត បុរស​ម្នាក់​ឈ្មោះ ណាត អាយុ​៥៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​គោក​រាំង ឃុំ​ជើងទៀន ស្រុក​ចុងកាល់​បាន​ទៅ​ភ្ជួរដីចំការ​ក៏​បាន​ប្រទះ​ឃើញ​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​មួយ​គ្រាប់​ប្រភេទ​៦៩ ដែល​ផលិត​នៅ​ប្រទេស​ចិន ដែល​សេសសល់ កាលពី​សម័យ​ស​ង្គ្រា​ប់​ពួក​គាត់​បាន​រាយការណ៍​ដល់​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​នឹង​សង្កាត់​ផង​ដែរ ។

ប៉ូលិស​រដ្ឋបាល​ឃុំ​សង្កាត់​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​នូវ​ព័ត​មាន​រាយការណ៍​រួច​មក​កម្លាំង​ប៉ូលិស​បាន​ចុះ​ទៅ​ដល់​នឹង​កន្លែង​កើតហេតុ ហើយ​បាន​យក​ខ្សែ​ធ្វើការ​ហ៊ំ​ព័ទ្ធ​ដាក់​ជា​សញ្ញា​មិន​ឱ្យ​ប៉ះពាល់ ហើយ​បាន​រាយការណ៍​ដល់​អង្គការ​ហា​ឡូ​ត្រា​ស្ត មក​ទទួលយក​ទៅ​កម្ទេច​ចោល ។

គួ​រំលឹក​ផង​ដែរ​ថា ករណី​ដែល​ប្រជាពលរដ្ឋ​បាន​ជួប​ប្រទះ​ឃើញ​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​នេះ មាន​ជា​ច្រើន​លើក​មក​ហើយ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ