ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ក្នុងស្រុក​សម្រុក​ទៅ​លេង​មណ្ឌលគិរី​កាន់តែ​ច្រើន​ក្រោយ​កូ​វី​ដ​-១៩​ធូរស្រាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​សភាព​ធូរ ស្រាល​ឡើង​វិញ ភ្ញៀវ​ទេសចរ​ក្នុងស្រុក​បាន​សម្រុក​ចេញ​ទៅ​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន នានា​ក្នុង​ប្រទេស​កាន់តែ​ច្រើន ក្នុង​នោះ​គេ​មើលឃើញ​ថា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​សភាព​ធូរ ស្រាល​ឡើង​វិញ ភ្ញៀវ​ទេសចរ​ក្នុងស្រុក​បាន​សម្រុក​ចេញ​ទៅ​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន នានា​ក្នុង​ប្រទេស​កាន់តែ​ច្រើន ក្នុង​នោះ​គេ​មើលឃើញ​ថា តំបន់​ទេសចរណ៍ នៅ​ខេត្ត​ម​ណ្ឌ ល​គិរី​ក៏​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត​នានា​ច្រើន​ផង​ដែរ ក៏​ប៉ុន្តែ​ដោយសារ​កំណើន​ផ្ទះសំណាក់ និង​សណ្ឋាគារ​កាន់តែ​ច្រើន​ឃើញ​ថា ភ្ញៀវ​មាន​ភាព ងាយស្រួល​ក្នុង​ការ​រក​បន្ទប់​ស្នាក់​នៅ ។

រូបតំណាង

បើ​តាម​លោក រាជ សំណាង ម្ចាស់ផ្ទះ​សំណាក់ ម៉ា​រី សំណាង នៅ​ក្នុង​ខេត្ត​មណ្ឌល គិរី បានឱ្យ​ដឹង​ថា ចាប់តាំងពី​កូ​វី​ដ ១៩ រាង​ធូរស្រាល​បន្តិច​ឡើង​វិញ​នោះ ឃើញ​ថា ភ្ញៀវ ទេសចរ​ក្នុងស្រុក​បាន​សម្រុក​មក​លេង​មណ្ឌលគិរី​ឡើង​វិញ​មែន ដែល​ធ្វើ​ឱ្យ​អាជីវកម្ម​បម្រើ ក្នុង​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​នេះ បាន​ចាប់ផ្ដើម​ដំណើរការ​ឡើង​វិញ រហូត​ដល់​អាជីវករ ខ្លះ​សប្បាយ​រីករាយ និង​មាន​ក្ដី​រំពឹង​ឡើង​វិញ​បណ្ដើរ​ៗ​ហើយ ។

រូបតំណាង

លោក​បន្ត​ថា កាលពី​ពេល​កម្ពុជា​ជួប​ប្រទះ​នឹង​ជំងឺ​កូ​វី​ដ ១៩ ពេញបន្ទុក អាជីវកម្ម បម្រើ​ក្នុង​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តមណ្ឌលគិរី​មាន​កន្លែង​ខ្លះ​បិទ​ដោយ​ខ្លួនឯង ពោល​គឺ គ្មាន​ភ្ញៀវ​មក​ស្នាក់​ទាល់តែ​សោះ ដែល​ធ្វើ​ឱ្យ​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ មួយ​ចំនួន សម្រេច​ផ្អាក​ការងារ​បុគ្គលិក ហើយ​បុគ្គលិក​ក៏​ទៅ​ធ្វើ​ការងារ​អ្វី​ផ្សេង​វិញ តែ​នៅ​ពេល​នេះ បុគ្គលិក​ទាំងនោះ​ក៏​ត្រូវ​បាន​ហៅ​ត្រលប់​មក​ធ្វើការ​ងារ​វិញ ព្រោះ​មាន​ភ្ញៀវ​មក​លេង​កាន់តែ ច្រើន ជាក់ស្ដែង​នៅ​ចុង​ស​ប្ដា​ហ៍​នេះ ភ្ញៀវ​មក​ពី​ខេត្ត​ផ្សេង​ៗ និង​ភ្នំពេញ​ជាដើម បាន​សម្រុក លេង​ច្រើន​ជាង​ស​ប្ដា​ហ៍​មុន ព្រោះ​ដោយសារ​តែ​កាលពី​ថ្ងៃ​ទី ១៨​ខែមិថុនា​នេះ​ជា​ថ្ងៃ​បុណ្យ ឈប់​សម្រាក ដូច្នេះ​ពួក​គេ​មក​ស្នាក់​នៅ និង​បន្ត​ដល់​ថ្ងៃអាទិត្យ​ទើប​ត្រលប់​ទៅ​វិញ ។

លោក​បន្ថែម​ទៀត​ថា ទោះបីជា​ស្ថានភាព​កូ​វី​ដ ១៩ បាន​ធូរស្រាល​ក្ដី ក៏​ប៉ុន្តែ​ការ អនុវត្ត ន៍ ទៅ​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ក៏​នៅ​តែ​បន្ត​យ៉ាង​ម៉ឺងម៉ាត់​នៅ​គ្រប់
អាជីវកម្ម​បម្រើ​ទេសចរ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​នេះ​បន្ត​ទៀត ។

លោក ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី បានឱ្យ​ដឹងផង​ដែរ​ថា ជា​ការ​ពិត​ណាស់ ភ្ញៀវ​ទេសចរ​ហាក់​សម្រុក​ទៅ​លេង​មណ្ឌលគិរី​ច្រើន​នៅ​រយៈ​ប៉ុន្មាន​ថ្ងៃ​ចុង ក្រោយ​នេះ ពោល គឺ​តាំងពី​ចុងខែ​ឧសភា​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ដែល​ធ្វើ​ឱ្យ​ការ​បម្រើ សេវា​ទេសចរណ៍ ទៅ​ភ្ញៀវ​ទេសចរ​មិន​ទាន់​ឆ្លើយ​តប​នឹង​គ្នា​នៅឡើយ​ជា​ពិសេស​ក្នុង​វិស័យ ភោជនីយដ្ឋាន ព្រោះ​ភោជនីយដ្ឋាន​ខ្លះ​បាន​បិទ និង​ផ្អាក​សកម្មភាព​កាលពី​កូ​វី​ដ ១៩ រាល ដាល​នៅ​កម្ពុជា ។

លោក​បន្ត​ថា ខាង​មន្ទីរ​មិន​ទាន់​បាន​បូក​សរុប​នៅឡើយ​ថា រយៈពេល​កន្លង​មកនេះ មាន​ភ្ញៀវ​បរទេស​ប៉ុន្មាន និង​ភ្ញៀវ​ក្នុងស្រុក​ប៉ុន្មាន​បាន​មក​ដល់​ខេត្តមណ្ឌលគិរី ក៏​ប៉ុន្តែ​គ្រាន់ តែ​ដឹង​ថា ភ្ញៀវ​ទេសចរ​មក​លេង​មណ្ឌលគិរី​នៅ​ពេល​នេះ មាន​ចំនួន​ច្រើន​ជាង​កាល​មុន ពេល​កូ​វី​ដ ១៩ ផ្ទុះ​ឡើង ។ លោក​បន្ត​ទៀត​ថា ដើម្បី​ត្រៀម​ទទួលភ្ញៀវ​មក​កម្សាន្ត​នៅ មណ្ឌលគិរី​ឡើង ក៏​ដូច​ជា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ មន្ទីរ​ទេសចរណ៍​ខេត្ត មណ្ឌលគិរី បាន​ចុះ​ណែនាំ​ដល់​ប្រតិបត្តិ​ករ​ទេសចរ​ពី​វិធានការ​របស់​ក្រសួងសុខាភិបាល ដូច​ជា​រក្សា​អនាម័យ​ជា​និច្ច មាន​វាស់​កំ​ដៅ​ភ្ញៀវ មាន​អាល់កុល​សម្រាប់​លាងដៃ និង​ការ រក្សា​គម្លាត​សង្គម​សម្រាប់​ភោជនីយដ្ឋាន​ផង​ដែរ ។

លោក​បន្ថែម​ថា ដោយសារ​តែ​ភ្ញៀវ​ទេសចរ​សម្រុក​មក​ច្រើន ការ​ខ្វះខាត​ចៀស មិន​ផុត​នោះ​ទេ តែ​យ៉ាងណា​អាជ្ញាធរ នឹង​ជំរុញ​វិស័យ​ឯកជន​ធ្វើ​យ៉ាងណា​ទទួលភ្ញៀវ​ទេស ចរមក​លេង​ឱ្យ​ទទួល​បាន​ភាព​កក់ក្ដៅ​និង​ចង់​មក​លេង​បន្ត​ទៀត​នៅ​ពេល​អនាគត ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​ទេសចរណ៍​ក្នុងស្រុក​ក៏​បាន​និង​កំពុង​ជំរុញ និង​អំពាវនាវ​ដល់ ទេសចរ​ក្នុងស្រុក​ឱ្យធ្វើ​ដំណើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ឡើង​វិញ បន្ទាប់​ពី​ស្ថានភាព កូ​វី​ដ ១៩ មាន​ភាព​ធូរស្រាល​ដើម្បី​ឱ្យ​អ្នកបម្រើ​វិស័យ​ទេសចរណ៍​ទទួល​បាន​ចំណូល​ខ្លះ ទប់ទល់​នឹង​ការ​ចំណាយ របស់​ខ្លួន​ប្រចាំ​ថ្ងៃ​ក៏​ដូច​ជា​ចិញ្ចឹម​បុគ្គលិក​អ្នកបម្រើ​សេវាកម្ម ទេសចរណ៍​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ