ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​លក់ដូរ​នៅ​តាម​រោងចក្រ​ត្អូញត្អែរ​លក់​មិនសូវ​ដាច់​ដោយសារ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នក​លក់ដូរ​នៅ​តាម​រោងចក្រ​នានា នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ត្អូញ ត្អែ​រ​ចំពោះ​ស្ថានភាព​នៃ​ការ​លក់ដូរ​របស់​ខ្លួន​ដែល​បច្ចុប្បន្ន​នេះ​លក់​មិនសូវ​ដាច់ និង​មានការ ព្រួយបារម្ភ​ពី​ការ​បាត់បង់​មុខរបរ​របស់​ខ្លួន​នៅ​ពេល​ដែល​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ក្នុង វិស័យ​កាត់ដេរ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​រីក​រាលដាល់​នៃ​ជំងឺ​កូ​វី​ដ…

រាជធានី​ភ្នំពេញ​៖ អ្នក​លក់ដូរ​នៅ​តាម​រោងចក្រ​នានា នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ត្អូញ ត្អែ​រ​ចំពោះ​ស្ថានភាព​នៃ​ការ​លក់ដូរ​របស់​ខ្លួន​ដែល​បច្ចុប្បន្ន​នេះ​លក់​មិនសូវ​ដាច់ និង​មានការ ព្រួយបារម្ភ​ពី​ការ​បាត់បង់​មុខរបរ​របស់​ខ្លួន​នៅ​ពេល​ដែល​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ក្នុង វិស័យ​កាត់ដេរ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​រីក​រាលដាល់​នៃ​ជំងឺ​កូ​វី​ដ ១៩ ។

ការ​ព្រួយបារម្ភ​នេះ​បាន​កើតឡើង​ខណៈ​ពេល​ដែល​ស្ថានភាព​ច្រ​វ៉ា​ក់​ផលិតកម្ម​កំពុង​តែ ជួប​នូវ​បញ្ហា​ដែល​រោងចក្រ សហគ្រាស​មួយ​មួយ​ចំនួន​ខ្វះ​វត្ថុធាតុដើម​, គ្មាន​ការ​បញ្ជា​ទិញ មិន មាន​ទីផ្សារ​នាំ​ចេញ ដែល​ជា​ហេតុ​នាំ​ឱ្យ​មានការ​ប្រកាស​ព្យួរ​សកម្មភាព​ភាព​ផលិតកម្ម និង​អា ជីវ​កម្ម​របស់​ខ្លួន​បណ្តោះអាសន្ន​ជា​បណ្តើរ​ៗ ។ នេះ​មិនមែន​តែ​ប្រទេស​កម្ពុជា​នោះ​ទេ គឺ​រង​ផល ប៉ះពាល់​ជាស​កល​តែ​ម្តង ។

លោកស្រី មុំ ចំប៉ា អាយុ ៤០​ឆ្នាំ ដែល​ជា​អា​ជីក​រលក់​បន្លែ និង​បាយ នៅ​មុន​រោងចក្រ កាត់ដេរ រី​ឡាយ​អេ​ប៊​ល​សួ​ស ដែល​ស្ថិត​នៅ​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ២ ខណ្ឌ​ពោធិ៍​សែន ជ័យ បានឱ្យ​ដឹង​ថា ការ​លក់ដូរ​សព្វ​ថ្ងៃនេះ​មានការ​លំបាក​ខ្លាំង​ណាស់ លក់​មិនសូវ​ដាច់​នោះ​ទេ ដោយសារ​តែ​អ្នក​លក់ដូរ​ច្រើន ព្រោះ​រោងចក្រ​មួយ​ចំនួន​បាន​ព្យួរការងារ បិទទ្វារ ។ ម្យ៉ាងទៀត កម្មករ មិន​ស្រូវ​មានការ​ងារ​ធ្វើ និង​មិន​ថែម​ម៉ោង និង​ខ្លះ​ត្រូវ​បាន​រោងចក្រ​រំសាយ ។

អាជីវករ​រូប​នោះ​បានឱ្យ​ដឹង​ទៀត​ថា គាត់​បាន​មក​រកស៊ី​លក់ដូរ​នៅ​មុន​រោងចក្រ​នេះ​រយៈ ពេល​ប្រមាណ​ជាង ៣​ឆ្នាំ​មក​ហើយ ដោយ​ព្រឹក​លក់​បាយ និង​ល្ងាច លក់​បន្លែ​ដើម្បី​ចិញ្ចឹម​កូន ប្រុស​ស្រី ៦​នាក់ ។ ប៉ុន្មាន​ខែ​នេះ​ចាប់​តាំង ពី​មានការ​រា​ត្បា​ត​នូវ​ជំងឺ​កូ​វីត ១៩ លក់​មិនសូវ​ដាច់ តែ គឺ​ក្នុង​មួយ​ថ្ងៃ ចំណេញ​បាន​ប្រមាណ ៤​ទៅ ៦​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ ហើយ​ថ្ងៃ​ខ្លះ​លក់​សល់ ខាត​ក៏​មាន​ដែរ ហើយ យក​បន្លែ​ដែល​សល់​ទៅ​ស្ល​លក់​ពេល​ព្រឹក​វិញ ។

លោកស្រី មុំ ចំប៉ា បាន​បញ្ជាក់​ទៀត​ថា ពី​មុ​ការ​លក់ដូរ​នៅ​មុខ​រោងចក្រ​គាត់ អាច​រស់ ស្រួល រោងចក្រ​ដំណើរការ​ច្រើន អ្នកលក់​តិច ហើយ​ការងារ​សម្បូរ កម្មករ ថែម​ម៉ោង​រហូត​ដល់ យប់ តែ​ឥឡូវនេះ​រោងចក្រ ខ្លះ​រំសាយ​កម្មករ​អត់​ការងារ​ធ្វើ តើ​គ្នា មាន​លុយ​ពី​ណា​មក​ទិញ ហើយ​ម្នាក់​ៗ​ប្រឹង​ដើម្បី​តែ​រស់ ។ អ្នកស្រី​ក៏​មានការ​ព្រួយបារម្ភ នៅ​ពេល​ខាង​មុខ​ក្លា​ច​តែ​រោង ចក្រ​ដែល​គាត់​លក់​បាន​ព្យួរការងារ​គាត់​នឹង​បាត់បង់​មុខរបរ ។

ដោយឡែក​លោក ពូ រិ​ន អាយុ ៦០​ឆ្នាំ ជា​អ្នកលក់​បន្លែ​នៅ​មុខ​រោងចក្រ សាន់​ស្តាយ ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ៣ បានឱ្យ​ដឹង​ដែរ​ថា ឥឡូវនេះ​លក់​មិនសូវ​ដាច់​ទេ​ដោយ សា​តែ​ជំងឺ​កូ​វី​ដ ១៩ សេដ្ឋកិច្ច​ធ្លាក់​ចុះ ហើយ​រោងចក្រ​ក៏​បាន​ព្យួរការងារ​មួយ​រយៈ​ទៀត ។

ចំពោះ​លោក លុន ប៊ុ​ន​ថា អ្នកលក់​បាយ សម្ល នៅ​មុខ​រោងចក្រ​ប៊ឺ​រី តាម​មហា​វី​ថី​ឈ្នះ ឈ្នះ បានឱ្យ​ដឹង​ថា រោងចក្រ​បាន​ព្យួរការងារ​មួយ​ចំនួន​រយៈពេល ១​ខែ នៅ​សល់​តែ​កម្មករ​មួយ ចំនួន​ប៉ុណ្ណោះ លក់​មិនសូវ​ដាច់​នោះ​ទេ ។ ដោយសារ​តែ​ជីវភាព​គាត់ និង​ប្រពន្ធ​បាន​ឆ្លៀតពេល ទៅ​លក់​នៅ​មុខ​រោងចក្រ​ម្តុំ​ផ្សារ​ព្រៃ​ទា ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព គ្រួសារ ។

រីឯ​អ្នកលក់​បាយ​ម្នាក់​នៅ​មុខ​រោងចក្រ ស្បែកជើង នៅ​ផ្សារ​ត្រពាំង​ពោធិ៍ បានឱ្យ​ដឹង​ថា គាត់​បាន​ផ្អាក​លក់​បាយ​ប្រមាណ​ជិត ២​ខែ​មក​ហើយ បន្ទាប់​ពី​រោងចក្រ​នោះ​បាន​ព្យួរការងារ និង​ផ្អាក​ការងារ​ចំនួន ៣​ខែ គឺ​ចាប់តាំងពី​ថ្ងៃ​ទី ១​ខែឧសភា​រហូត​ដល់​ថ្ងៃ​ទី ១​ខែកក្កដា​ឆ្នាំ ២០២០ ។ អាជីវករ​រូប​នោះ​មានការ​ព្រួយបារម្ភ​ថា បើសិន​មានការ​ប្រែប្រួល​ដល់​ថ្ងៃ ចូល​ធ្វើការ វិញ រោងចក្រ​បាន​ពន្យារពេល​ទៀត​គាត់​នឹង​ទៅ​រក​កន្លែង​ថ្មី​ហើយ ។

ចំណែក​អ្នក​លក់ដូរ​ជា​ច្រើន​នាក់​ទៀត​ក៏​បាន​ត្អូញត្អែរ​ដូច​គ្នា​នេះ​ដែរ ។ បើសិនជា​កូ​វី​ដ ១៩ នៅ​តែ​បន្ត​មាន​វត្តមាន និង​បង្ក​ការ​ភ័យ​ក្លា​ច​ដល់​ពិភពលោក ក៏​ដូច​ជា​នៅ​កម្ពុជា​បន្ត​ទៀត នោះ អ្នក​រកស៊ី​លក់ដូរ​នៅ​តាម​រោងចក្រ សហគ្រាស​នានា​នឹង ជួប​បញ្ហា​ជីវភាព​កាន់តែ​ធ្ងន់ ធ្ង​រ​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ