ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ពិការ​ជិះ​តែ​លើ​​រទេះរុញ​ប្រកប​របរ​លក់​ក្រឡាន​ចិញ្ចឹម​ប្រពន្ធ​កូន

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ទោះបី​ធ្លាក់ខ្លួន​ពិការ​ក្តី តែ​ដោយ​បានការ​លើកទឹកចិត្ត​ពី​ភរិយា បុរស​ម្នាក់​ដែល​ជិះ​តែ​លើ​រទេះរុញ បាន​តស៊ូ​រស់​ចិញ្ចឹមជីវិត​ព្រមទាំង​ក្រុម​គ្រួសារ ដោយ​ការ​ដុត​ក្រឡាន​លក់​ដោយ​មិន​អស់សង្ឃឹម​ឡើយ ។ គ្រួសារ​ដ៏​កម្សត់​មួយ​នេះ មាន​ទីលំនៅ​ក្នុងភូមិ​ចន្លោះ​រេ​ន…

ខេត្តកំពង់ឆ្នាំង ៖ ទោះបី​ធ្លាក់ខ្លួន​ពិការ​ក្តី តែ​ដោយ​បានការ​លើកទឹកចិត្ត​ពី​ភរិយា បុរស​ម្នាក់​ដែល​ជិះ​តែ​លើ​រទេះរុញ បាន​តស៊ូ​រស់​ចិញ្ចឹមជីវិត​ព្រមទាំង​ក្រុម​គ្រួសារ ដោយ​ការ​ដុត​ក្រឡាន​លក់​ដោយ​មិន​អស់សង្ឃឹម​ឡើយ ។ គ្រួសារ​ដ៏​កម្សត់​មួយ​នេះ មាន​ទីលំនៅ​ក្នុងភូមិ​ចន្លោះ​រេ​ន ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរ ។ ជួប​ជា មួយ​អ្នក​សារព័ត៌មាន​យើង នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០ បុរស​ឈ្មោះ ជា សា​វុ​ធ អាយុ​៣៨​ឆ្នាំ រៀបរាប់​ថា គាត់​បាន​ធ្លាក់ខ្លួន​ពិការ​ជាង​១២​ឆ្នាំ​ហើយ ដោយ​គ្រោះថ្នាក់​ការងារ​ពេល​ធ្វើ​សំណង់ ។

ចាប់តាំងពី​ពេល​នោះ​មក គាត់​បាន​អស់សង្ឃឹម​ក្នុង​ជីវិត​រួច​ទៅ​ហើយ ព្រោះ​មិនដឹង​រំពឹង​លើ​អ្វី​បើ​គាត់​ជា​មេ​គ្រួសារ ។ ប៉ុន្តែ​ដោយសារ​ការ​លើកទឹកចិត្ត​ពី​ប្រពន្ធ និង​ដោយមានការ​អាណិត​ដល់​កូន​៣​នាក់​នៅ​ក្នុង​បន្ទុក គាត់​បាន​ព្យាយាម​រស់​បន្ត​ទៀត​ដើម្បី​ក្រុម​គ្រួសារ ហើយ​ក៏​បាន​បង្កើត​មុខរបរ​មួយ​នៅផ្ទះ គឺ​ការ​ដុត​ក្រឡាន​ឲ្យ​ប្រពន្ធ​យក​ទៅ​លក់ ។

ថ្វី​ដ្បិតតែ​មុខរបរ​នេះ​ជួប​ការ​លំបាក ហើយ​កម្រៃ​បាន​តិចតួច​ក៏​ពិតមែន ប៉ុន្តែ​គាត់​នៅ​តែ​តស៊ូ​ដើម្បី​ក្រុម​គ្រួសារ​របស់​គាត់​ដែរ ។ ទោះបី​គាត់​នៅ​តែ​លើ​រទេះរុញ តែ​គាត់​បាន​ព្យាយាម​ដុត​ក្រឡាន​ដោយ​កាត់​ឫស្សី​ច្រកអង្ករ​ដុត និង​សក​ឱ្យ​ស្អាត ជាមួយ​កូន​របស់​គាត់​ម្នាក់ ។ ចំណែក​ប្រពន្ធ​គាត់​ជា​អ្នក​ដាំ​ស្ល និ​ងំ​យក​ក្រឡាន​ទៅ​លក់​។

រីឯ​ប្រពន្ធ​គាត់​ឈ្មោះ ឆ​ន ធា​រី អាយុ​៤០​ឆ្នាំ និយាយ​ថា គាត់​ជិះ​កង់​ដឹក​ក្រឡាន​យក​ទៅ​លក់​ដល់​ផ្សារ​ក្រោម ហើយ​ត្រូវ​បាន​អតិថិជន​គាំទ្រ​ច្រើន​និង​ប្រាប់​ថា ក្រឡាន​គាត់​ឆ្ងាញ់ ហើយ​ខ្លះ​ទៀត​ក៏​បាន​ទូរស័ព្ទ​កុម្ម​ង់​ទិញ​ដើម្បី​យក​ផ្ញើ​ទៅ​ក្រុម​គ្រួសារ​នៅ​ឯ​រាជធានី​ភ្នំពេញ ។ បើ​ទោះបី​យ៉ាងនេះ​ក្តី បុរស​មាន​ពិការ​ភាព រូប​នេះ​បាន​ត្អូញត្អែរ​ថា បច្ចុប្បន្ន​មុខរបរនេះ​គឺ​បាន​ត្រឹមតែ​មួយ​រស់​ប៉ុណ្ណោះ គាត់​គ្មាន​លទ្ធភាព​ព្យាបាល​ជំងឺ​ប្រចាំ​កាយ​បាន​ឡើយ ។ រូប​គាត់មាន​ជំងឺ​រលាក​ក្រពះ និង​រលាក​តម្រងនោមធ្ងន់ ហើយ​សព្វថ្ងៃ​គាត់​ត្រូវ​ស្ពាយ​ថង់​ទឹកនោម​ជាប់​ជា​ប្រចាំ​បើ​មិន​ដូច្នោះ​ទេ ផឹកទឹក​ប៉ុនណា ចេញ​វិញ​ប៉ុណ្ណឹង ពេល​ខ្លះ​មាន​ទាំង​ឈាម​ទៀត ។

គាត់​បាន​ព្យាយាម​ធ្វើការ​ទាំងឈឺទាំងជា ពេលខ្លះ​អស់កម្លាំង​ខ្លាំង​ដេក​លក់​ភាំង ងើប​វិញ​ធ្វើការ​ទៀត ។ គាត់​គ្មាន​លទ្ធភាព​ទៅ​មន្ទីរពេទ្យ​ព្យាបាល​ទេ ហេតុនេះ​ហើយ​គាត់​សូម​លើក​ម្រាមដៃ​ដប់ សំណូមពរ​ដល់​សប្បុ រសជន​ទាំងអស់ សូម​មេត្តា​ជួយ​ដល់​គាត់​ផង ឬ​ក៏​មាន​គ្រូពេទ្យ​ណា​សូម​មេត្តា​ជួយ​ព្យាបាល​គាត់​ផង ។ សូម​បញ្ជាក់​ថា គ្រួសារ​ជន​មាន​ពិការ​ភាព​ខាងលើ​នេះ មាន​សមាជិក​ចំនួន​៦​នាក់ គឺ​២​នាក់​ប្ដី​ប្រពន្ធ កូន​៣​នាក់ និង​ឪពុក​ចាស់ជរា​ម្នាក់ ៕

អត្ថបទសរសេរ ដោយ