ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​វៀតណាម​ត្រូវ​បាន​អនុញ្ញាត​អោយ​ចេញចូល​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រដ្ឋាភិបាលកម្ពុជាបបានសម្រេចអនុញ្ញាតឲ្យប្រជាជន​វៀតណាម​អាច​ចេញចូល​ប្រទេស​កម្ពុជា​បាន ចាប់ពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២០​ទៅ ក្រោយការបិទមិនឲ្យចូលរយៈ​ពេល​៣ខែ ព្រោះទប់ស្តាត់ការរីករាលដាលជំងឺកូវីដ ១៩ ។ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច លុប​ចោល​សេចក្តី​ប្រកាស​ព័ត៌មាន…

រដ្ឋាភិបាលកម្ពុជាបបានសម្រេចអនុញ្ញាតឲ្យប្រជាជន​វៀតណាម​អាច​ចេញចូល​ប្រទេស​កម្ពុជា​បាន ចាប់ពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២០​ទៅ ក្រោយការបិទមិនឲ្យចូលរយៈ​ពេល​៣ខែ ព្រោះទប់ស្តាត់ការរីករាលដាលជំងឺកូវីដ ១៩ ។

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច លុប​ចោល​សេចក្តី​ប្រកាស​ព័ត៌មាន និង​កំណត់​ទូត ដែល​ក្រសួងការបរទេស​កម្ពុជា ធ្លាប់​ចេញ​កន្លង​មក​ក្នុង​ការ​ផ្អាក​ជា​បណ្តោះអាសន្ន ចំពោះ​ការ​ធ្វើ​ដំណើរ​ចូល​ប្រទេស​កម្ពុជា​ដោយ​ពលរដ្ឋ​វៀតណាម និង​ការ​ធ្វើ​ដំណើរ​ចូល​ប្រទេស​វៀតណាម​ដោយ​ពលរដ្ឋ​កម្ពុជា​តាម​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស ។

លោក អ៊ុ​ច បូរ​រិ​ទ្ធ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការបរទេស​និង កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ បាន​សរសេរ​លិខិត​ជម្រាប​ទៅ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ពី​ការ​អនុញ្ញាត​នេះ ។

លោក​អ៊ុ​ច បូរ​រិ​ទ្ធ បាន​បញ្ជាក់​បន្ថែម​ថា «ការ​អនុ​ញ្ញ​ត​ឲ្យ​ជនជាតិ​វៀតណាម​ចូល​កម្ពុជា​នេះ​អនុវត្ត​តាម​សេចក្តី​ប្រកាស​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​ជំងឺ​កូ​វី​ដ​១៩» ចុះ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០ ។

សូមរម្លឹកថា បើ​យោង​តាម​សេចក្តី​ប្រកាស​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០​នោះ បាន​កំណត់​ថា គ្រប់​អ្នកដំណើរ​ទាំងអស់​ចូល​មក​ប្រទេស​កម្ពុជា ទាំង​ជនជាតិ​ខ្មែរ និង​ជនបរទេស គឺ​តម្រូវ​ឲ្យ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព បញ្ជាក់​ថា គ្មាន​មេរោគ​កូ​វី​ដ​១៩ ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល ដែល​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​សា​ម៉ី ក្នុង​រយៈពេល​៧២​ម៉ោង ។

បន្ថែម​ពីរ​នេះ ជនបរទេស​ត្រូវ​បាន​ឯកសារ​ធានា​រ៉ាប់រង​សុខភាព​ក្នុង​ទឹកប្រាក់​យ៉ាងតិច​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ក្នុងអំឡុងពេល​ស្នាក់​នៅ​កម្ពុជា និង​ត្រូវ​គោរព​វិធាន​ផ្សេង​ៗ​ទៀត​ដែល​កំណត់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ។

សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ផ្អាក​មិន​ឲ្យ​ជនជាតិ​វៀតណាម​ចូល​ប្រទេស​ខ្លួន​ចាប់ពី​អធ្រាត្រ ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២០ ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាល ដាល​ជំងឺ​កូ​វី​ដ​១៩ ។

វិធានការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​វៀតណាម​បាន​បិទ​ព្រំដែន​គោក​ជាមួយ​កម្ពុជា​ដោយ​មិន​បាន​ជូនដំណឹង​ជា​មុន​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ