​​​ទូក​ទេសចរណ៍​២គ្រឿង​បើក​បុក​​គ្នា ភ្ញៀវ​ស្លន់​ស្លោ​គ្រប់គ្នា​


រាជធានី​ភ្នំពេញ ៖ អ្នក​បើកកាណូត​ទេសចរណ៍​២​គ្រឿង​បាន​ឈ្លោះប្រកែក​គ្នា​លើ​ផ្ទៃ​ទឹក រហូត​បើកកាណូត​ដេញ​បុក​គ្នា​ហើយ​ទាញ​ពូថៅ​កាប់​បំផ្លាញ​ទូក​ម្ខាង​ទៀត បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច តាម​មុខ​ព្រះ​បរម​រាជវាំង ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ គឺ​គេ​បានឃើញ​កាណូត​២​គ្រឿង​ជា​ប្រភេទ​កាណូត​ទេសចរណ៍​ដែល​ចត​នៅ​ក្បែរ​គ្នា តែ​មិន​ដែល​ចេះ​ត្រូវ​គ្នា ដោយ​ម្ខាង​ៗ​ចិត្តខ្លាំង​រៀងខ្លួន ។ វា​ជា​ការ​ពិត​អ្នកមានរ​បរដូច​គ្នា​នៅ​ក្បែរ​គ្នា​ច្រើន​តែ​មិន​ត្រូវ​គ្នា ។

លុះ​ពេល​ដែល​កើតហេតុ​គឺ​គេ​បានឃើញ​ម្ចាស់​កាណូត​ទេសចរណ៍​មួយ​គ្រឿង​បាន​ទាញ​ពូថៅ​មក​កាប់​បំផ្លាញ​កាណូត​ទេសចរណ៍​មួយ​គ្រឿង​ទៀត​បណ្តាល​ឱ្យ​បាក់​បង្កាន់ដៃ​កាណូត​ហើយ​ក៏​បើកកាណូត ទៅ​បុក​បន្ថែម​បណ្តាល​ឱ្យ​ភ្ញៀវ​ទេសចរ​នៅ​លើ​កាណូត​ទាំង​អស់នោះ​ភ័យ​ស្លន់ស្លោរ ព្រោះ​ខ្លាច​ធ្លាក់​ទឹកទន្លេ​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ខណ្ឌដូនពេញ ចុះ​មក​អន្តរាគមន៍​ដោយ​ឃាត់ខ្លួន​ភាគី​ទាំង​សងខាង​ទៅ​សាកសួរ​ប៉ុស្តិ៍​ជ័យ​ជំនះ​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា ។

បើ​តាម​អ្នក​រកស៊ី​ក្បែរ​នោះ​បាន​និយាយ​ថា ម្ចាស់​កាណូត​បង្កហេតុ ធ្លាប់​មក​ចត​នៅ​ទី​នេះ​មុន​ហើយ​នៅ​តែ​មិន​ចង់ឱ្យ​គេ​ចត កន្លែង​ដែល​ខ្លួន​ធ្លាប់​ចត​ពី​មុន ទើប​កើតជា​ជម្លោះ​តែ​ម្តង​ព្រោះ​មានះ​រៀងខ្លួន ។ ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ ដោយសារ​តែ​រឿង​នេះ​មិន​ទាន់​ចប់​ក៏​សមត្ថកិច្ច​ប​ញ្ចូ​ន​បន្ត​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា ។​

កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​ផ្នែក​យុត្តិធម៌​នៃ​អធិការដ្ឋាន​ខណ្ឌដូនពេញ បាន​សហការ​ជាមួយ​កម្លាំង​ការិយា​ល័យ​នគរបាល​ចរាចរណ៍​ផ្លូវទឹក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វេ​ី​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់់ ក្នុង​ចំណោម​បក្ខពួក​២​នាក់ គឺ​ឈ្មោះ ហ៊ុន ចាន់​លក្ខ ភេទ​ស្រី អាយុ​៥១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ម្ចាស់​ទូក​ទេសចរណ៍ ស្នាក់​នៅផ្ទះ​លេខ​៥ ផ្លូវ​លេខ​១៧ ភូមិ​៨ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។

ការ​ឃាត់ខ្លួន​នេះ​ពី​បទ​ហិង្សា​ដោយ​ចេតនា និង​ធ្វេ​ី​ឱ្យ​ខូចខាត​ដោយ​ចេតនា ដោយសារ​បេ​ី​ក​ទូក​បំ​បុក​ទូក​មួយទៀត និង​យក​ពូថៅ​ដែក​វាយ​បំផ្លាញ​សម្ភារ​លើ​ទូក​នេសាទ​មួយ កាលពី​ថ្ងៃ​ទី​១៨ មិថុនា ២០២០ វេលា​ម៉ោង​១៨​និង​៤០​នាទី ។ បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ធ្វេ​ី​ការ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ ដេ​ី​ម្បី​កសាង​សំណុំរឿង​តាម​និ​តិ​វិធី​ច្បាប់ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ