ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ អ្នកដំណើរ​គ្រប់​គ្នា​ជឿ​ថា លោកយាយ​យ៉ា​ត​មាន​បារមី​ស័ក្តិ​សិទ្ធ​នៅ​ក្នុង​តំបន់​នេះ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ភ្នំ​យ៉ា​ត គឺជា​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​មួយ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​៥៧ និង​នៅ​ជិត​វត្ត​រតន​សោភ័ណ ហៅ​វត្ត​កោង​កាង គឺជា​បេះដូង​នៃ​ខេត្ត​ប៉ៃលិន ។ នេះ​បើ​យោង​តាម​ទ​ទូរទស្សន៍​ជាតិ​កម្ពុជា…

ខេត្ត​ប៉ៃលិន ៖ ភ្នំ​យ៉ា​ត គឺជា​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​មួយ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​៥៧ និង​នៅ​ជិត​វត្ត​រតន​សោភ័ណ ហៅ​វត្ត​កោង​កាង គឺជា​បេះដូង​នៃ​ខេត្ត​ប៉ៃលិន ។ នេះ​បើ​យោង​តាម​ទ​ទូរទស្សន៍​ជាតិ​កម្ពុជា ចេញផ្សាយ នៅ​ថ្ងៃ​ទី​២០ ខែមិថុនា​ឆ្នាំ​២០២០ នេះ ។

ប្រជាពលរដ្ឋ អ្នកដំណើរ​ទាំងឡាយ​ដែល​ចេញចូល​មក​ខេត្ត​ប៉ៃលិន តែងតែ​ឆ្លងកាត់​តាម​ជើងភ្នំ​យ៉ា​ត និង​គយគន់​សំណង់​ប្រវត្តិសាស្ត្រ ព្រមទាំង​ចូល​អុជ​ធូប​ដាក់​កម្រងផ្កា ថ្វាយ​ជូន​លោកយាយ យ៉ា​ត ដើម្បី​សុំ​សេចក្តីសុខ​សប្បាយ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​ទាំង​ដំណើរ​ទី​ជិត និង​ទី​ឆ្ងាយ ។

ដី​នៅ​លើ​ភ្នំ​នេះ គឺជា​ដី​រ៉ែ​ធម្មជាតិ មាន​ប្រាកដ​ដោយ​ត្បូង​មាន​តម្លៃ​យ៉ាងច្រើន​ផង​ដែរ ។ នៅ​លើ​កំពូលភ្នំ​យ៉ា​ត មាន​វត្ត​អារាម​មួយ​ឈ្មោះ​ថា វត្ត​គិរី​រតនា​រាម​ភ្នំ​យ៉ា​ត ឬ​ហៅ​ថា វត្ត​ភ្នំ​យ៉ា​ត និង​មាន​សំណង់​បូរាណ សំណង់​ថ្មី​ៗ និង​អាស្រម​ជា​ច្រើន ដូច​ជា ព្រះ​ចូឡា​មុនី​ចេតិយ តូច​-​ធំ អាស្រម​លោកយាយ​យ៉ា​ត រូបសំណាក​ព្រះពុទ្ធ​ផ្ចាញ់​មារ កម្ពស់​២១​ម៉ែត្រ សំណង់​ប្រាសាទ ៨​ទិស​-​ព្រះ​សិ​អារ្យ​មេត្រី អាស្រម​ព្រះ​គោ​-​ព្រះ​កែវ ជាដើម ។

នៅ​នឹង​ជើងភ្នំ​យ៉ា​ត ក៏​មាន​អាស្រម​លោកយាយ​យ៉ា​ត​ផង​ដែរ ពិសេស​អាស្រម​ធំ របស់​លោកយាយ​យ៉ា​ត នៅ​ភាគ​ខាងកើត​នៃ​ភ្នំ​យ៉ា​ត ដែល​មាន​រូបសំណាក​លោកយាយ​យ៉ា​ត ធ្វើ​អំពី​ថ្មភ្នំ​ព្រះ​វិហារ ឆ្លាក់​ដោយ​វិចិត្រករ​ខ្មែរ​នៅ​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ មាន​ទម្ងន់​ជាង​៣៣​តោន ។

ប្រជាពលរដ្ឋ អ្នកដំណើរ និង​ភ្ញៀវ​ទេសចរ​ទាំងឡាយ​ដែល​មក​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​រមែងតែងតែ​ចូល​មក​អុជ​ធូប បួងសួង​សុំ​សេចក្តីសុខ សប្បាយ ពី​លោកយាយ​យ៉ា​ត ដោយ​ពួក​គាត់​យល់​ថា លោកយាយ​យ៉ា​ត​មាន​បារមី​ស័ក្តិ​សិទ្ធ​នៅ​ក្នុង​តំបន់​នេះ ។
ការ​ដែល​នាំ​ឱ្យ​មាន​ជំនឿ​គោរព​ខ្លាចរអា​នូវ​បុណ្យ​បារមី​របស់​លោកយាយ​យ៉ា​ត ដ្បិត​មានរឿង​តំណាល​មក​ថា ក្នុង​ឆ្នាំ​១៩២២ មាន​ជនអន្តោប្រវេសន៍​មួយ​ក្រុម​បាន​មក​រស់នៅ​ប្រកប​របរ​ជីក​ត្បូង និង​បរបាញ់​សត្វ​នៅ​តំបន់​នេះ ហើយ​បាន​កសាង​អាស្រម​មួយ​នៅ​លើ​កំពូលភ្នំ​យ៉ា​ត ។ ទី​នេះ​ជា​កន្លែង​សក្ការៈបូជា ដែល​ស័ក្តិ​សិទ្ធ និង​ជា​បេះដូង​របស់​ខេត្ត​ប៉ៃលិន​សព្វថ្ងៃ ។

រឿង​នេះ​បាន​និយាយ​តំណាល​អំពី​ប្ដី​ប្រពន្ធ​មួយគូ មានឈ្មោះ យ៉ា​ត​ដូច​គ្នា ដែល​ទាំង​ពីរ​នាក់​ជា​អ្នក​ជីក​ត្បូង​នៅ​តំបន់​ភ្នំ​យ៉ា​ត​នេះ ។ បន្ទាប់​ពី​ពួក​គេ​បាន​មាន​អាយុ​កាន់តែ​វ័យ​ចំណាស់​រៀង​ៗ​ខ្លួន​ទៅ​ពួក​គេ​បាន​ជញ្ជឹងគិត​ជាមួយ​គ្នា ផ្តើមគំនិត​កសាង​អាស្រម​មួយ​នៅ​លើ​ភ្នំ​សម្រាប់​គោរព​បូជា គឺ​នៅ​លើ​ភ្នំ​យ៉ា​ត​នា​ពេល​សព្វថ្ងៃ​នេះឯង ។

កាលនោះ​ដែរ អ្នក​ភូមិ​ផ្សេង​ទៀត បាន​ទិញ​កាំភ្លើង ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​ពួក​គេ និង​បរបាញ់​សត្វព្រៃ ។ ដោយសារ​ការ​បរបាញ់​នេះ​ហើយ ធ្វើ​ឱ្យ​ព្រលឹង​អា​រុក្ខ​អារក្ស អ្នកតា​ព្រៃ​ភ្នំ​មានការ​ខឹងសម្បារ និង​បាន​បង្ហាញខ្លួន​ឱ្យ​ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​នោះ​ឃើញ ដើម្បី​នាំ​ដំណឹង​ទៅ​ប្រាប់​អ្នក​ភូមិ​ផ្សេង​ទៀត ដោយ​និយាយ​ថា ប្រសិនបើ​អ្នក​ភូមិ​ឈប់​បាញ់​សត្វ ព្រលឹង​នោះ​នឹង​ជូន​ត្បូង​ពេជ្រ​មាន​តម្លៃ​ដល់​ពួក​គេ ហើយ​ព្រលឹង​នោះ​ក៏​បាន​បញ្ជា​ពួក​គេ​ឱ្យ​សម្ដែង​នូវ​របាំ​ក្ងោក​ជូន​ទស្សនា​ជា​រៀងរាល់ថ្ងៃ នៅ​អាស្រម លើ​កំពូលភ្នំ​យ៉ា​ត​នេះ ។ តម​ក​អាស្រម​នោះ​ក៏​បាន​ក្លា​យមក​ជា​វត្ត​ភ្នំ​យ៉ា​ត​សព្វថ្ងៃ​រៀង​មក ។
នេះ គឺជា​ប្រវត្តិ​នៃ​បូជនីយដ្ឋាន​សក្ការៈ​ភ្នំ​យ៉ា​ត​ដែល​ប្រជាជន​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ​តែង​មាន​ជឿ និង​គោរព​ប្រណិប័តន៍​ជា​ដំណ​តរៀង​មក​ទល់​នឹង​សព្វថ្ងៃ ។

ម្យ៉ាងទៀត​បច្ចុប្បន្ន​នេះ ភ្នំ​យ៉ា​ត​គឺជា​រមណីយដ្ឋាន​ដ៏​ចម្បង​មួយ​នៃ​ខេត្ត​ប៉ៃលិន ដែល​ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​បាន​យកចិត្តទុកដាក់​រៀបចំ​ថែម​ទៀត​ផង ៕