ចោរ​ជួប​រឿង​ស៊យ​ ឆក់​មិន​បានហើយ​2​នាក់​រត់​ចោល​​​ម៉ូតូ​​ទៀត​


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ដឹក​ប្រពន្ធ​និង​កូន​ដើរ​លេង​ ដោយ​មាន​ស្ពាយ​កាបូប​នៅ​ពីមុខ​ផង បាន​ត្រូវ​ជន​២​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ​ធ្វើ​សកម្មភាព​ឆក់​កាបូប​តែ​មិន​បាន​សម្រេច និងមានការ​ប្រ​​វាយ​ប្រតប់​គ្នា​បណ្តាល​ឱ្យ​ដួល​ម៉ូតូ​រង​របួសរ​លាត់ដៃរ​លាត់ជើង ចំណែក​ចោរឆក់​បាន​រត់គេច​ខ្លួន​បាត់ ។ ករណី​នេះ កើត​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩ ​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០ នៅ​តាម​មហាវិថី​កម្ពុជា​ក្រោម ចំណុច​ស្តុ​ប​ណា​ន​ជី​ង ស្ថិត​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។

បុរស​ដែល​រង​គ្រោះ​ដោយ​ការ​ឆក់​នេះ​ឈ្មោះ កឹ​ម យ៉ា​ត អាយុ​៤៩​ឆ្នាំ ប្រពន្ធ​ឈ្មោះ ងិ​ប ម៉ា​ប អាយុ​២៨​ឆ្នាំ និង​កូនស្រី​ឈ្មោះ រ៉ាត អាន​ជីវ៉ា ស្នាក់​នៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ជន​រង​គ្រោះ​និយាយ​ថា មុន​ពេល​កើតហេតុ​រូប​គាត់​ជិះ​ម៉ូតូ​ស្គូ​ពី​ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ១FW-៧៩៤៤ ឌុ​ប​ប្រពន្ធ​និង​កូន ធ្វើ​ដំណើ​រ​តាម​មហាវិថី​កម្ពុជា​ក្រោម​ពី​ខាងកើត​ទៅ​ខាងលិច​មក​ពី​ហូប​មី​ហឹរ​នៅ​ម្តុំ​គិរី​រម្យ​បំណង​ទៅ​ផ្ទះ ។ ខណៈ​ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​ជន​២​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​១​គ្រឿង ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ មិន​ចាំ​ផ្លា​ក​លេខ មក​ដល់ក្បែរ​រួច​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​លុយ​របស់​ប្រពន្ធ​តែ​ម្តង ។

ពេល​នោះ​ក៏​មានការ​ប្រទាញ​ទៅ​ប្រទាញ​មករហូត​ដល់​ដួល​ម៉ូតូ​ទាំង​សងខាង និង​រង​របួស​រលាត់​ដៃជើង​តិចតួច​ដូច​គ្នា ។ ភ្លាម​ៗ​នោះ ប្អូនថ្លៃ​គាត់​មក​ដល់​ក៏​ឈប់​ម៉ូតូ​ហើយ​ទុក​កូន​ចោល​រត់ទៅ​វាយ​ចោរ​១​ដៃ ហើយ​ពួក​ចោរ​ក៏​លើក​ម៉ូតូ​រត់គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​ទៅ ។ក្រោយ​កើតហេតុ មាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ហុង ហាក់ មក​ដល់ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ព្រមទៅ​ព្យាបាល​ទេ ហើយ​ក៏​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដែរ បន្ទាប់​មក​ក៏​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​បាត់ទៅ ។

ជន​រង​គ្រោះ​អះអាង​ថា លុយ​នៅ​ក្នុង​កាបូប​មាន​តិចតួច​ទេ ហើយ​ក៏​មិន​បាត់បង់​ដែរ ។ ក្នុង​ហេតុការណ៍​មួយទៀត ជន​មួយ​ក្រុម​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ក្រវាត់​ចង្កេះ​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច ហើយ​បន្ថែម​ល្បឿន​ម៉ូតូ​រត់គេច​ខ្លួនក៏​ជ្រុល​ទៅ​បុក​រទេះ​លក់​ពោត​របស់​ប្តី​ស្ត្រី​ម្ចាស់កាបូប​​បណ្តាល​ឱ្យ​ដួល​ម៉ូតូ ក៏​រត់គេច​ខ្លួន​ចោល​ម៉ូតូ​បាត់​ទៅ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី១៨ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទល់មុខ​វត្ត​ស្ទឹង​មានជ័យ ផ្លូវ​លេខ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌ មានជ័យ ។

ស្ត្រី​ជា​ម្ចាស់​កាបូប​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​និយាយ​ថា មុន​កើតហេតុ​គាត់​ជិះ​ម៉ូតូ​ហុងដា​វ៉េវពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១HO-៥៨១៧ តែ​ម្នាក់ឯង ដោយ​ក្រវាត់​កាបូប​នៅ​ចង្កេះ​ផងដែល​នៅ​ក្នុង​នោះ​មាន​ប្រាក់​ជាង​១.០០០​ដុល្លារ ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១៧ ពី​ខាងត្បូង​ទៅ​ខាងជើង ស្រប​ទិស​គ្នា​ជាមួយ​ប្តី​គាត់​បើក​រ៉ឺ​ម៉ក​លក់​ពោត​ធ្វើ​ដំណើរ​ពីមុខ​គាត់​ចម្ងាយ​ពី​គ្នា​ប្រមាណ​២0​ម៉ែត្រ គោលបំណង​ត្រឡប់​ទៅ​ផ្ទះ ។

ខណៈ​ធ្វើ​ដំណើរ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​ជន​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ស្គូពី ស៊េរី​ឆ្នាំ​២០២១ ធ្វើ​សកម្មភាព​ឆក់​កាបូប​ក្រវាត់​ចង្កេះ​របស់​គាត់​បាន​សម្រេច ហើយ​ក៏​បន្ថែមល្បឿន​រត់គេច​ខ្លួន ។ ពេល​នោះ​គាត់​ក៏​ស្រែក​ឆោឡោ​ថា​ចោរ​ៗ ឮ​ដល់​ប្តី​គាត់​បត់​រទេះ​លក់​ពោត​កាត់​ទទឹង​ផ្លូវ​ដើម្បី​រារាំង​ម៉ូតូ​ចោរ បណ្ដាល​ឲ្យជន​នេះ​ជិះ​ម៉ូតូ​ទៅ​បុក​ដួល​ហើយ​ជ្រុះ​កាបូប​នៅលើ​ថ្នល់ ។

ភ្លាម​ៗ​នោះ​ដែរ បក្ខពួក​ចោរ​ជា​អ្នកបិទ​គូទ​ម្នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាកមក​ពីក្រោយ ដឹក​ជន​សង្ស័យ​ជិះ​រត់គេច​ខ្លួន​បាត់ស្រមោល​ទៅ បន្សល់​ទុក​ម៉ូតូ​មួយ​គ្រឿង​ថ្មី​ដែលជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​នៅ​នឹង​កន្លែង​កើតហេតុ ទុក​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ជនសង្ស័យ​។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មានជ័យ​ទី​២ ចំណែក​ម៉ូតូ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍ និង​កំណត់​មុខសញ្ញា​ស្រាវជ្រាវ​តាម​រក​ជនសង្ស័យ​នាំ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ