ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេ​ស៊ី​ល​បាន​ក្លាយទៅជា​ប្រទេស​ទី​២ ដែល​មាន​កូ​វី​ដ​លើស​១​លាន​ករណី

3 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​នៃ​ជម្ងឺ​កូ​វី​ដ​១៩ ចំនួន ៥៤,៧៧១​ករណី កាលពី​ថ្ងៃ​សុក្រ ដែល​ជា​ចំនួន​កើន​ឡើងជា​រៀងរាល់ថ្ងៃ ដែល​បាន​ធ្វើ​ឱ្យ​ចំនួន​ករណី​សរុប​ទូ​ទាំង​ប្រទេស​កើន​ដល់…

តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​នៃ​ជម្ងឺ​កូ​វី​ដ​១៩ ចំនួន ៥៤,៧៧១​ករណី កាលពី​ថ្ងៃ​សុក្រ ដែល​ជា​ចំនួន​កើន​ឡើងជា​រៀងរាល់ថ្ងៃ ដែល​បាន​ធ្វើ​ឱ្យ​ចំនួន​ករណី​សរុប​ទូ​ទាំង​ប្រទេស​កើន​ដល់ ១,០៣២,៩១៣​ករណី ​។

ករណី​ដែល​បាន​រាយការណ៍​ថ្មី​ៗ​នេះ បាន​ធ្វើ​ឱ្យ​ប្រេ​ស៊ី​ល​ក្លាយជា​ប្រទេស​ទី​២ នៅ​លើ​ពិភពលោក ដែល​បាន​កត់ត្រា​នូវ​ករណី​ឆ្លង​កូ​វី​ដ​ជាង​មួយ​លាន​ករណី បន្ទាប់​ពី​សហរដ្ឋអាមេរិក​ដែល​បាន​ឡើង​ដល់​កម្រិត​នៅ​នៅ​កាលពី​ថ្ងៃ​ទី​២៨ ខែមេសា​។

ប្រទេស​ប្រេ​ស៊ី​ល​ក៏​បាន​រាយការណ៍​ផង​ដែរ​នូវ​ការ​ស្លាប់​ថ្មី​ចំនួន ១,២០៦​នាក់ ដោយសារ​កូ​វី​ដ ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​មាន​ចំនួន​នាក់​ស្លាប់​សរុប​ដល់ ៤៨,៩៥៤​នាក់​។

ចំនួន​អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​នៅ​ប្រេ​ស៊ី​ល មាន​ចំនួន​ច្រើន​ជាង​នៅ​ចក្រភព​អង់គ្លេស​ត្រឹមតែ​បន្តិច​ប៉ុណ្ណោះ​។ ក្រសួងសុខាភិបាល​និង​ថែទាំ​សង្គម​របស់​អង់គ្លេស បាន​រាយការណ៍​ថា មាន​អ្នក​ស្លាប់​ដោយ​វីរុស​ចំនួន ៤២,៤៦១​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ