ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​កាលី​ហ្វ​ញ៉ាចេញ​ច្បាប់​ពិន័យ​លើ​​អ្នក​មិន​ពាក់​​ម៉ាស់​

3 ឆ្នាំ មុន

អា​មេ​រិ​ក​៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រជាជន​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​ដែល​មិន​ពាក់​ម៉ាស់​នៅ​ក្នុង​កន្លែង​សាធារណៈអាច​ត្រូវ​បាន​ពិន័យ បន្ទាប់​ពី​ថ្នាក់ដឹកនាំ​រដ្ឋ​បាន​ចេញ​បទបញ្ជា​ទូ​ទាំង​រដ្ឋ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​តម្រូវ​ឱ្យ​ប្រជាជន​ពាក់​ម៉ាស់នៅ​ពេល​ចេញ​ទៅ​ខាងក្រៅ​ផ្ទះ​។ ការិយាល័យ​របស់​លោក​ប្រធាន​រដ្ឋ Gavin…

អា​មេ​រិ​ក​៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រជាជន​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​ដែល​មិន​ពាក់​ម៉ាស់​នៅ​ក្នុង​កន្លែង​សាធារណៈអាច​ត្រូវ​បាន​ពិន័យ បន្ទាប់​ពី​ថ្នាក់ដឹកនាំ​រដ្ឋ​បាន​ចេញ​បទបញ្ជា​ទូ​ទាំង​រដ្ឋ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​តម្រូវ​ឱ្យ​ប្រជាជន​ពាក់​ម៉ាស់នៅ​ពេល​ចេញ​ទៅ​ខាងក្រៅ​ផ្ទះ​។

ការិយាល័យ​របស់​លោក​ប្រធាន​រដ្ឋ Gavin Newsom នៅ​ថ្ងៃនេះ​បាន​ប្រាប់​សារព័ត៌មាន CNN ថា​បទបញ្ជា​បង្គាប់​ឱ្យ​ពាក់​ម៉ាស់​នេះ អាច​អនុវត្ត​បាន​ប្រសិនបើ​ចាំបាច់​ដូច​ជា​បទល្មើស​ផ្សេង​ទៀត​ដែល​មានទោស​ពិន័យ​ជា​ប្រាក់​។ ទីភ្នាក់ងារ​រដ្ឋ ដូច​ជា​ផ្នែក​សុវត្ថិភាព​និង​សុខភាព​ការងារ ក៏​អាច​ចាត់វិធានការ​លើ​ការ​បំពាន​បទបញ្ជា​ពាក់​ម៉ាស់​ផង​ដែរ​។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​បាន​និយាយ​ថា​៖ «នេះ​គឺជា​បទបញ្ជា​លើ​ប្រជាជន​ក្នុង​រដ្ឋ​ទាំងអស់ ដើម្បី​ជួយ​ដល់​ជីវិត​ប្រជាជន​មិន​ឱ្យ​បាត់បង់ ខណៈ​ដែល​ស្ថានភាព​ឆ្លង​នៅ​តែ​បន្ត​»។

បទបញ្ជា​របស់​អភិបាល​តម្រូវ​ឱ្យ​មានការ​ពាក់​ម៉ាស់ នៅ​ក្នុង​កន្លែង​ដែល​មាន​ហានិភ័យ​ខ្ពស់ រាប់​បញ្ចូល​ទាំង​កន្លែង​សាធារណៈ ក្នុង​កន្លែង​បិទ​ជិត ពេល​ប្រើ​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ ឬពេល​មក​ពេទ្យ​៕

អត្ថបទសរសេរ ដោយ