ស្អែកនេះ! នឹងមានបាតុភូតសូរ្យគ្រាសហើយ ចាំមើលទាំងអស់គ្នា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ដំណឹងបាតុភូតសូរ្យគ្រាស ដែលនឹងកើតឡើងនៅរសៀលថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ គឺជាបាតុភូតសូរ្យគ្រាសចិញ្ចៀនភ្លើង គេហៅថា Annular…
រាជធានីភ្នំពេញ ៖ ដំណឹងបាតុភូតសូរ្យគ្រាស ដែលនឹងកើតឡើងនៅរសៀលថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ គឺជាបាតុភូតសូរ្យគ្រាសចិញ្ចៀនភ្លើង គេហៅថា Annular…
រាជធានីភ្នំពេញ ៖ ដំណឹងបាតុភូតសូរ្យគ្រាស ដែលនឹងកើតឡើងនៅរសៀលថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ គឺជាបាតុភូតសូរ្យគ្រាសចិញ្ចៀនភ្លើង គេហៅថា Annular Solar Eclipse ។ នេះបើយោងតាមផេកទូរទស្សន៍ជាតិកម្ពុជាចុះផ្សាយនាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ។
មូលហេតុដែលគេហៅវា បែបនេះ គឺដោយសារវាកើតឡើងនៅពេលយើងមើលពីផែនដីទៅ គឺមួយតួខ្លួនព្រះច័ន្ទបាំងព្រះអាទិត្យមែន តែមិនជិតឈឹង ឬធ្វើឲ្យងងឹតតែម្តងនោះឡើយ ព្រោះព្រះច័ន្ទមើលទៅរាងតូចជាងព្រះអាទិត្យ ដែលនេះ បណ្តាលឲ្យសូរ្យគ្រាសនោះ មើលទៅដូចជា ចិញ្ចៀនភ្លើងមួយយ៉ាងដូច្នោះ។
ដ្បិតកម្ពុជាយើងអាចមើលឃើញបាតុភូតសូរ្យគ្រាសនោះពិតមែន ប៉ុន្តែវានឹងបង្ហាញខ្លួនត្រឹមជាលក្ខណៈបាតុភូតសូរ្យគ្រាស មិនពេញលេញ (Partial Solar Ecipse) តែប៉ុណ្ណោះ ។ សម្រាប់កន្លែងដែលមានឱកាសមើលឃើញវា ក្នុងទម្រង់ពេញជា Annular Solar Eclipse តែម្តង គឺប្រទេសមួយចំនួននៅអាហ្វ្រិក ប៉ាគីស្ថាន ឥណ្ឌា និងចិន ជាដើម ។
សម្រាប់នៅប្រទេសកម្ពុជាយើងនឹងមើលឃើញវា ជាសូរ្យគ្រាសមិនពេញលេញនៅខ្ទង់វេលាម៉ោង០២និង០០នាទីរសៀល ដល់ម៉ោងខ្ទង់០៣និង០០នាទីរសៀល ហើយនៅម៉ោង០៤និង០០នាទីរសៀល វានឹងបាត់ទៅវិញ ។
គួរជម្រាបថា សូរ្យគ្រាសខាងលើ គឺជាបាតុភូតសូរ្យគ្រាសដំបូងបំផុតប្រចាំទសវត្សរ៍នេះ ។ ក្នុងឆ្នាំ២០២០នេះ គឺមានបាតុភូតសូរ្យគ្រាសសរុបចំនួន០២ ដោយមួយលើកទៀត នឹងកើតឡើងនៅខែធ្នូ ជាសូរ្យគ្រាសពេញធម្មតា (Total Solar Eclipse) ដែលនឹងអាចមើលឃើញតែនៅតំបន់ អាមេរិក ខាងត្បូងប៉ុណ្ណោះ ។ កាលពីខែធ្នូ ឆ្នាំ២០១៩ បាតុភូតសូរ្យគ្រាស Annular Solar Eclipse ក៏បានកើតឡើងដែរ ហើយកាលនោះកម្ពុជា អាចមើលឃើញវា ក្នុងទម្រង់ជាសូរ្យគ្រាសមិនពេញលេញ ៕
ចែករំលែកព័តមាននេះ