ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាលពី​៤៣​ឆ្នាំ​មុន សម្តេច​តេ​ជោ​ចេញ​រំដោះប្រទេស​ជាតិ​ទាំង​ទឹកភ្នែក ពេល​ភរិយា​ពពោះ​កូន​ក្នុង​ផ្ទៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

ថ្ងៃ​ទី​២០ ខែមិថុនា នេះ គឺជា​ខួប​លើក​ទី​៤៣​ឆ្នាំ ថ្ងៃ​ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី​ចាក​ចេញពី​ប្រទេស​កម្ពុជា ចូល​ទៅ​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​កម្លាំង​បរទេស និង​អ្នក​ស្នេហា​ជាតិ​ផ្សេង​ៗ​ទៀត មក​រំដោះប្រទេស​ជាតិ​ពី​របប​ប៉ុ​ល​ពត ។…

ថ្ងៃ​ទី​២០ ខែមិថុនា នេះ គឺជា​ខួប​លើក​ទី​៤៣​ឆ្នាំ ថ្ងៃ​ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី​ចាក​ចេញពី​ប្រទេស​កម្ពុជា ចូល​ទៅ​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​កម្លាំង​បរទេស និង​អ្នក​ស្នេហា​ជាតិ​ផ្សេង​ៗ​ទៀត មក​រំដោះប្រទេស​ជាតិ​ពី​របប​ប៉ុ​ល​ពត ។

នៅ​ទីបំផុត​កម្លាំង​ស្នេហា​ជាតិ​ដែល​មានការ​គាំទ្រ​ពី​ប្រទេស​វៀតណាម​ផង​នោះ​បាន​វាយ​រំលំ​របប​ប៉ុ​ល​ពត​នៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩ នាំ​មក​នូវ​ជីវិត​ទី​២ ជូន​ពលរដ្ឋ​កម្ពុជា ។

នៅ​ក្នុង​ឱកាស​ខួប​៤៣​ឆ្នាំ ថ្ងៃ​ចេញ​តស៊ូ​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា «​ខ្ញុំ​សម្រេចចិត្ត​ដោយ​ការ​ឈឺចាប់​យក​ជីវិត​ធ្វើ​ដើមទុន ដើម្បី​តស៊ូ​រំដោះប្រជាជន​កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ។ ទោះបី​ពេល​នេះ​ខ្លួន​ខ្ញុំ និង​ប្រជាជន​កម្ពុជា​កំពុង​ទទួល​បាន​នូវ​សេចក្តីសុខ តែ​ខ្ញុំ​មិន​ដែល​ភ្លេច​នូវ​ទឹកភ្នែក​រាប់​ម៉ឺន​រាប់​សែន​ដំណក់ នៅ​ពេល​ដែល​ខ្ញុំ​ឈាន​ជើង​ចេញពី​មាតុភូមិ​ចោល​ប្រជាជន​កម្ពុជា​ដែល​កំពុង​រង​គ្រោះ ពិសេស​ចាកចេញ​ចោល​ភរិយា​ដ៏​កំសត់​ដែល​កំពុង​មាន​ផ្ទៃពោះ »​។

តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន សម្តេច នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​បន្ត​ថា «​ខ្ញុំ​អត់​មាន​ជម្រើស​ឲ្យ​ល្អ​ជាង​នេះ​ទេ ព្រោះ​យើង​មិន​អាច​សុំ​ការ​អាណិត​ពី​ពួក ប៉ុ​ល ពត បាន​ឡើយ ។ ជម្រើស​ប្រកបដោយ​គ្រោះថ្នាក់ និង​ទឹកភ្នែក​នោះ​ហើយ ដែល​នាំ​មក​នូវ​សេចក្តីសុខ និង​ការ​រីក​ចម្រើន​រហូត​សព្វ​ថ្ងៃនេះ »​។

ក្នុង​ឱកាស​ខួប​៤៣​ឆ្នាំ នៃ​ការ​ចេញ​រំដោះប្រទេស​ជាតិ​របស់​សម្តេច​តេ​ជោ ថ្ងៃនេះ​មាន​រៀបចំ​ពិធី​រំលឹក​ពី​ពលី​កម្ម​របស់​សម្តេច នៅ​ឯ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ផង​ដែរ ។ ច្រក​កោះ​ថ្ម ដែល​សម្តេច​បាន​ឈាន​ជើង​ចេញពី​ប្រទេស​កម្ពុជា​ចូល​ប្រទេស​វៀតណាម​ទាំង​ទឹកភ្នែក ពេល​ភរិយា​ពពោះ​កូន​ក្នុង​ផ្ទៃ កាលពី​៤៣​ឆ្នាំ​មុន​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ