ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​ច្រើន​លើក​ហើយ ! តែ​លើក​នេះ​កូន​ទ្រាំ​មិន​បាន​សម្រេចចិត្ត​ប្រាប់​ជីដូន​ទើប​បែកធ្លាយ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ឪពុក​បង្កើត​បាន​ចាប់រំលោភ​កូនស្រី​ខ្លួនឯង​ដែល​មាន​អាយុ​៨​ឆ្នាំ បាន​សម្រេច​ជា​ច្រើន​លើក ទើប​បែកធ្លាយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ជីដូន​កុមារី​រង​គ្រោះ លោក​អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ដឹកនាំ​កម្លាំង​ផ្ទាល់ ដើម្បី​ទៅ​ចាប់​ជនសង្ស័យ​តែ​ម្តង ។ ហេតុការណ៍​នេះ…

ខេត្តកណ្តាល ៖ ឪពុក​បង្កើត​បាន​ចាប់រំលោភ​កូនស្រី​ខ្លួនឯង​ដែល​មាន​អាយុ​៨​ឆ្នាំ បាន​សម្រេច​ជា​ច្រើន​លើក ទើប​បែកធ្លាយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ជីដូន​កុមារី​រង​គ្រោះ លោក​អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ដឹកនាំ​កម្លាំង​ផ្ទាល់ ដើម្បី​ទៅ​ចាប់​ជនសង្ស័យ​តែ​ម្តង ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១២​និង​០០​នាទី នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​ជា​សិស្ស ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ម៉ា​ន ម៉ូ​វ អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ ។

នគរបាល​ក្រុង​តា​ខ្មៅ​បានអោយ​ដឹង​ថា កាលពី​វេលា​កើតហេតុ​ខាងលើ​ជន​រង​គ្រោះ និង​ជនសង្ស័យ​បាន​នៅផ្ទះ​ជាមួយ​គ្នា និង​ហូប​បាយ​ជុំ​គ្នា​រួច ជនសង្ស័យ​ក៏​បាន​ផឹក​ប៊ី​យ៉ែ ហើយ​មាន​សភាព​ស្រវឹង​ក៏​នឹក​ចង់​រួម​ភេទ ដោយ​ខ្លួន​ជា​បុរស​ពោះម៉ាយ ដោយសារ​ប្រពន្ធ​រត់​ចោល​ជា​យូរ​ឆ្នាំ​មក​ហើយ ភ្លាម​នោះ​បាន​បង្ខំ​កូនស្រី​បង្កើត របស់​ខ្លួន​រួម​ភេទ​រហូត​បាន​សម្រេច ។

រហូត​មក​ដល់​ម៉ោង​ប្រហែល ប្រាំបី​យប់ ពេល​ជីដូន​ជន​រង​គ្រោះ​ត្រឡប់​មក​ពី​ធ្វើការ​វិញ ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា «​ប៉ា​បាន​ចាប់​ខ្ញុំ​រំលោភ​» ពេល​លឺ​ដូច្នេះ ជីដូន​ខឹង ហើយ​បាន​រត់​មក​ដាក់​ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ដើម​មៀន ចុះ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគ​បាល​ក្រុង​តា​ខ្មៅ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​បន្ត​តាម​នីតិវិធី ។

នៅ​ចំពោះ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​រំលោភ​កូនស្រី​បង្កើត​របស់​ខ្លួន​ពិតប្រាកដ​មែន ហើយ​ធ្លាប់​រំលោភ​បាន​ចំនួន​បី​ដង​មក​ហើយ និង​ធ្លាប់​បាន​ប្រើប្រាស់​គ្រឿងញៀន​អស់​រយ​:​ពេល​១​ឆ្នាំ​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ