ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ុន ម៉ា​ណែ​ត ៖ កូន​ដូច​ឪពុក ខ្លាំង​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​តាមដាន​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក គេ​នឹង​មើលឃើញ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម​មិន​ចាញ់​ឪពុក​របស់​លោក​ឡើយ​។ ទោះបីជា​ហ្វេ​ស​ប៊ុ​ក​ផេ​ក របស់​លោក​មាន​អ្នក like…

រាជធានី​ភ្នំពេញ ៖ ការ​តាមដាន​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក គេ​នឹង​មើលឃើញ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម​មិន​ចាញ់​ឪពុក​របស់​លោក​ឡើយ​។ ទោះបីជា​ហ្វេ​ស​ប៊ុ​ក​ផេ​ក របស់​លោក​មាន​អ្នក like ជាង​៧​សែន​នាក់ ហើយ​លោក​មិនសូវ​ផុស​រាល់ថ្ងៃ​ក្តី រាល់​ការ​ផុស​ម្តង​ៗ​មាន​អ្នក​ចុច like និង share រាប់​ពាន់​។

ជាក់ស្តែង​ការ​ផុស​រូប​លោក​ក្នុង​ពិធី​ប្រគល់​រថយន្ត​យោធា​២៩០​គ្រឿង ជូន​ដល់​កងទ័ព និង​នគរបាល​នា​ថ្ងៃ​ទី​១៨ ខែមិថុនា គឺ​មាន​អ្នក share រហូត​ដល់​៦​ពាន់ អ្នក​like រហូត​ដល់ ជាង​២៣ ០០០​នាក់ និង មាន​អ្នក Comment ១៧០០​។ នេះ​គឺជា​បង្ហាញ​អំពី​ប្រជាប្រិយភាព​ដ៏​ខ្លាំងក្លា​មួយ​របស់​លោក​ដូច​ជា ឪពុក របស់​លោក​គឺ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​មាន​ប្រជាប្រិយភាព​ច្រើន​ជាងគេ​បំផុត​នៅ​កម្ពុជា ដោយ​មាន​អ្នកគាំទ្រ like ផេ​ក របស់​សម្តេច​ដល់​ជិត​១៣​លាន​នាក់​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ