ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រាប់រយ​នាក់​ផ្ទុះ​ការ​តវ៉ា​មុខ​វត្ត​ព្រែក​អញ្ចាញ តាំងពី​យប់​រហូត​ដល់​ព្រឹក

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ តាំងពី​យប់​ថ្ងៃ​ទី​១៨ ខែមិថុនា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២០ នេះ ប្រជាពលរដ្ឋ រាប់រយ​នាក់…

ខេត្តកណ្តាល ៖ តាំងពី​យប់​ថ្ងៃ​ទី​១៨ ខែមិថុនា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២០ នេះ ប្រជាពលរដ្ឋ រាប់រយ​នាក់ បាន​ផ្ទុះ​ការ​តវ៉ា​មុខ​វត្ត​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល រហូត​ដល់​បិទផ្លូវ​សាធារណៈ ដើម្បី​ទាមទារ​ឲ្យ​បណ្តេញ​ក្រុម​ឈ្មួញ​ចេញពី​វត្ត ក្រោយ​បញ្ចប់​កុងត្រា ជួល​ដី​មុខ​វត្ត​ធ្វើ​អាជីវកម្ម​ដាក់​ខ្សាច់ គ្រួ​ស និង​ថ្ម​។

ប្រជាពលរដ្ឋ​សង្ឃឹមថា លោក គង់ សោ​ភ័​ណ្ឌ អភិបាល​ខេត្តកណ្តាល នឹង​ជួយ​ដោះស្រាយ​បញ្ហា​នេះ ជូន​ប្រជាពលរដ្ឋ​ផង ព្រោះ​ពលរដ្ឋ អស់ជំនឿ​លើ​អាជ្ញាធរ​មូលដ្ឋាន​ហើយ​។ ប្រជាពលរដ្ឋ លើក​ឡើង​ថា ប្រជាពលរដ្ឋ រួម​ទាំង​ព្រះសង្ឃ គឺ ទាមទារ​ឲ្យ​ឈ្មួញ​ឈប់​យក​ដី​មុខ​វត្ត ធ្វើ​អាជីវកម្ម​ស្ដុ​ប​ខ្សាច់ គ្រួ​ស និង​ថ្ម បន្ដ​ទៀត ព្រោះ​ដី​មុខ​វត្ត បាន​បញ្ចប់​កុងត្រា​ជួល​យូរហើយ តែ​ឈ្មួញ​មិន​ព្រម​ចេញ​។ ដី​មុខ​វត្ត​នេះ គឺ ព្រះសង្ឃ​ទុក​ដី​ធ្វើការ អភិវឌ្ឍន៍ និង​ទុក​កន្លែង​សម្រាប់​ធ្វើបុណ្យ​ទាន​ផ្សេង​ៗ​សម្រាប់​ប្រជាពលរដ្ឋ​៕ ដោយ ៖ ប៉ឹង ឆដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ