ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហោរាសាស្ត្រ​ប្រចាំ​ថ្ងៃ​ទី​២០ ឆ្នាំ​២០២០​រាសី​ល្អ​មាន​តែ​៣​ប៉ុណ្ណោះ

3 ឆ្នាំ មុន

យោង​តាម​ការ​ទស្សន៍​ទាយ​យ៉ាង​ពិសេស​របស់​កំពូល​គ្រូ​ហុងស៊ុយ​ចក្រវាល​ចិន​សែ​ដែល​ល្បីល្បាញ​ខាង​គុណ​គូរ​មើល​ខ្សែជីវិត​បាន​អះអាង​ថា សម្រាប់​ហោរាសាស្ត្រ​ប្រចាំ​ថ្ងៃ​សៅរ៍ ទី​២០ ខែមិថុនា ឆ្នាំ​២០២០ ម្ចាស់​ឆ្នាំ​ទាំង​១២ អ្នកខ្លះ​មាន​រាសី​ឡើង​ខ្ពស់ ខ្លះ​រាសី​មធ្យម និង​ខ្លះ​ទៀត​រាសី​ស្រុត​ចុះ តែ​អ្នក​ដែល​មាន​រាសី​ឡើង​ខ្ពស់​ក៏​កុំ​អាល​អរ…

យោង​តាម​ការ​ទស្សន៍​ទាយ​យ៉ាង​ពិសេស​របស់​កំពូល​គ្រូ​ហុងស៊ុយ​ចក្រវាល​ចិន​សែ​ដែល​ល្បីល្បាញ​ខាង​គុណ​គូរ​មើល​ខ្សែជីវិត​បាន​អះអាង​ថា សម្រាប់​ហោរាសាស្ត្រ​ប្រចាំ​ថ្ងៃ​សៅរ៍ ទី​២០ ខែមិថុនា ឆ្នាំ​២០២០ ម្ចាស់​ឆ្នាំ​ទាំង​១២ អ្នកខ្លះ​មាន​រាសី​ឡើង​ខ្ពស់ ខ្លះ​រាសី​មធ្យម និង​ខ្លះ​ទៀត​រាសី​ស្រុត​ចុះ តែ​អ្នក​ដែល​មាន​រាសី​ឡើង​ខ្ពស់​ក៏​កុំ​អាល​អរ ឯ​អ្នក​រាសី​ស្រុត​ចុះ​ក៏​មិន​ត្រូវ​អាក់អន់ចិត្ត រឿង​ដែល​សំខាន់​សម្រាប់​ជីវិត​គឺ​ស្ថិត​លើ​ការ​ប្រព្រឹត្ត​ជាក់ស្តែង​ដោយ​ផ្ទាល់ ។ អ្នក​ប្រឹងប្រែង​នឹង​ទទួលផល​ល្អ ជួប​តែ​ទេវតា​លាភ​នាំ​មហាលាភ​សំណាង​ចូល​មក ។ ថ្ងៃនេះ​លោក​អ្នក​បួងសួង​268​ច្បាស់​ជា​បាន​រីករាយ​ជាមួយនឹង​លាភ​សំណាង លាភ​លុយ លាភ​ហេង និង​ជោគជតារាសី​ប្រាថ្នា​អ្វី​នឹង​បាន​សម្រេច​ដូច​បំណង ។

ឆ្នាំជូត ថ្ងៃនេះ​រាសី​ល្អ​មធ្យម ដំណើរ​ជីវិត​របស់​លោក​អ្នក​ជួប​បញ្ហា​លំបាក​ច្រើន​បន្តិច ហើយ ទោះ​ធ្វើ​អ្វី​ក៏​ពុំ​ហុច​ផល​ជាទី​គាប់ចិត្ត​ដែរ ។ ក្រៅពី​នេះ​តែង​មាន​ក្រុម​មនុស្ស​តាម​ព្យាបាទ​យាយី​ហើយ​បើ​ចេះ​អត់ធ្មត់​មិន​តបត​ដោយ​ចិត្ត​ត្រជាក់​នោះ​ក៏​ជា​ការ​ប្រសើរ​បំផុត ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោក​អ្នក​មិន​គប្បី​ហក់លោត​ខ្លាំង​ពេក​ឡើយ​ព្រោះ​ផល​ចំណូល​ប្រមូល​មក​វិញ​មិន​ឆ្លើយ​តប​ដូច​សេចក្តី​ប្រាថ្នា​ទេ ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥតអំពើ​ថែម​ទៀត ។ រីឯ​បញ្ហា​សេចក្តី​ស្នេហា​កំលោះ​ក្រមុំ​កុំ​សូវ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​តែ​កើត​ជម្លោះ​វិវាទ​នឹង​គ្នា ។

ឆ្នាំឆ្លូវថ្ងៃនេះ​រាសី​ល្អជា​មធ្យម បើ​លោក​អ្នក​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ក្នុង​រឿង​អ្វីមួយ​បន្តិច​ព្រោះ​ថាបើ​សម្រេចចិត្ត​ខុស​នោះ​នាំ​ឱ្យ​ជួប​ស្ថានភាព​លំបាក​នា​ពេល​ក្រោយ ។ សម្រាប់​កិច្ច​ការងារ​ក៏​ដូច្នេះ​ដែរ​ត្រូវ​ចេះ​យកចិត្តទុកដាក់​ឱ្យ​បាន​ខ្លាំងក្លា នោះ​ផ្លែផ្កា​ដែល​ផ្តល់​មក​វិញ​តែង​ឆ្លើយ​តប​ដូច​បំណង ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោក​អ្នក​ចង់​បោះ​ទុន​តូច​ធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នក​ដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំនោះ​ទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាង​មុខជា​មិន​ខាន ។ រីឯ​បញ្ហា​សេចក្តី​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខ​លំបាក​នា​ថ្ងៃ​ខាង​មុខ ។

ឆ្នាំខាលរាសី​ថ្ងៃនេះ​ស្រុត​ចុះ​ខ្លាំង ទោះបី​ដួង​រាសី​ស្រុត​ចុះ​ពិតមែន ប៉ុន្តែ​លោក​អ្នក​អាច​ប្រកប ការងារ​ជឿនលឿន​ទៅ​មុខ​ធម្មតា​បាន​មិន​ថ្វី​ទេ ។ ការ​រស់នៅ​ងាយ​ជួប​ប្រទះ​នូវ​រឿងរ៉ាវ​ច្រើន ហេតុនេះ​គប្បី​មាន ការ​អត់ធ្មត់​បំផុត ។ ក្រៅពី​នេះ​បើ​លោក​អ្នក​ចង់​ឡើងផ្ទះ​ថ្មី​ឬ​ចេញដំណើរ​យានយន្ត​ទៅ​ណា​មក​ណា​ក៏​ចាត់​ទុក​ថា​មិនល្អ​ប៉ុន្មាន​នោះ​ដែរ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការ​លំបាក​ទាំង​ការ​ជួញ​ទី​ជិត​ទី​ឆ្ងាយ ។ រីឯ​បញ្ហា​សេចក្តី​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា ។

ឆ្នាំថោះ ថ្ងៃនេះ​រាសី​របស់​លោក​អ្នក​ខ្ពស់ត្រដែត ទោះជា​ដួង​រាសី​ល្អ​ប្រសើរ​ពិតមែន​ក្តី ប៉ុន្តែ​លោក​អ្នក តោង​តែ​ប្រយ័ត្នប្រយែង​រាល់​ការងារ​ផង​ពីព្រោះ​ថា​ផល​ជា​ផ្លែផ្កា​នោះ​មិន​ងាយ​បាន​ដូច​គាប់​បំណង​ប៉ុន្មាន​នោះ​ទេ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ញាតិ​មិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ព្រោះ​យីអ៊ុន​របស់​អ្នក​ក៏​ស្ថិត​នៅ​ក្នុង​គ្រោះ​ចាញ់បោក​គេ​ដែរ ។ ការ​ធ្វើ​ដំណើរ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សេចក្តី​សុខដុម​ដូច​សព្វមួយដង ។ រីឯ​បញ្ហា​សេចក្តី​ស្នេហា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​រកគ្នា​ប្រពៃ​ណាស់ ៕

ឆ្នាំរោង រាសី​ស្រុត​ចុះ​ខ្លាំង នៅ​ថ្ងៃនេះ​ទោះបី​ដួង​រាសី​ស្រុត​ចុះ​ពិតមែន ប៉ុន្តែ​បើ​ការ​ប្រកបការងារ​មាន ការ​ប្រយ័ត្នប្រយែង​នោះ នឹង​ហុច​ផល​ល្អ​មក​វិញ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​នៅ​ថ្ងៃនេះ​មិនសូវ​មានការ​រីក​ដុះដាល​ប៉ុន្មាន​ទេ​សើ​រហើយ​ការ​ជួញ​ទី​ជិត​ឆ្ងាយ​ក៏​មិនសូវ​ហុច​ផល មក​វិញ​ដែរ ច្រើន​តែ​ជួប​រឿង​រកាំរកូស ។ ការ​ធ្វើ​ដំណើរ​ទោះ​មិន​មាន​អ្វី​ជា​ឧបសគ្គ​ពិតមែន​ក្តី តែ​លោក​អ្នក​មិន​ត្រូវ​សេពគប់​គ្រឿង​ស្រវឹង​ឡើយ​ពិសេស​អ្នកបើកបរ​តែ​ម្តង ។
រីឯ​បញ្ហា​សេចក្តី​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា ។

ឆ្នាំម្សាញ់ ថ្ងៃនេះ​រាសី​ស្រុត​ចុះ លោក​អ្នក​ធ្វើ​អ្វី​ក៏​ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​និង​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​ត្រជាក់​ដោយ​មិន​ត្រូវ​យក​កំហឹង​ទល់​កំហល់​ជា​ដាច់ខាត ។ ក្រៅពី​នេះ​លោក​អ្នក​អាច​ទទួល​រង​ការ​នឿយហត់​ហួស​ពី​ការ​គិត​ទុក​ទៀត​ផង ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេល​នេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រយ័ត្ត​ប្រយែង​ឱ្យ​បាន​ខ្លាំងក្លា ពិសេស​គ្រោះ​ចាញ់បោក​គេ​តែ​ម្តង ។ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នា​ច្រើន​ព្រោះ​ម្នាក់​ៗ​យក​ភាព​មានះ ទោសៈ​ដាក់ខ្លួន ។

ឆ្នាំមមី ថ្ងៃនេះ​រាសី​ស្រុត​ចុះបើ​ទោះជា​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​ត្រជាក់ ហើយ​បើ​ចង់​ធ្វើ​កិច្ចការ​អ្វី​សំខាន់ រង់ចាំ​ដល់​ថ្ងៃ​ដួង​រាសី​ខ្ពស់​ក៏​ប្រសើរ​ដែរ ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការ​បោះទុន​អ្វី​ត្រូវធ្វើ​ដោយ​សន្សឹម​ៗ​បាន​ហើយ​កុំ​បំបោល​ព្រោះ​បើ​ហ៊ាន​ចំណាយ​ទុន​ធំ​តែង​ពុំ​ផ្តល់​ផល​ល្អ​ដូច​ចិត្ត​ប៉ង​ឡើយ ។ ការ​ធ្វើ​ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​មាន​បញ្ហា​ចោទ​ច្រើន​ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ផង ។ រីឯ​បញ្ហា​សេចក្តី​ស្នេហា​កំលោះ​ក្រមុំ​កើត​មានដំណើរ​ប្រឆាំង​គ្នា​ច្រើន ពិសេស​ងាយ​ផ្ទុះ រឿងរ៉ាវ​តូច​ធំ​ដែល​នឹក​ស្មាន​មិន​ដល់ ។

ឆ្នាំមមែ ថ្ងៃនេះ​រាសី​ខ្ពស់ត្រដែត ហេតុនេះ​ការ​ធ្វើ​កិច្ចការ​អ្វី​ក៏​ផ្តល់​ផល​ល្អ សម្រាប់​លោក​អ្នកមាន​គម្រោង​ការងារ​ថ្មី​ៗ​ច្បាស់​ជា​ជោគជ័យ ។ ការ​រស់នៅ​លោក អ្នក​ត្រូវ​ចេះ​គ្រប់ គ្រង​អារម្មណ៍​ខ្លួនឯង​ឱ្យ​បាន​ល្អ​ដោយ​មិន​ត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ដោយ​ពុំ​យក​ហេតុផល​ដាក់ខ្លួន​ប្រយ័ត្ន​ចៃដន្យ​អាក្រក់​ខ្លួនឯង ត្រូវ​សោះ​ប្រែជា​ខុស​ហើយ​ត្រូវ​មក​ក្លាយជា​ជន​រង​គ្រោះ​ទៅ​វិញ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ប្រាក់​កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេល​នេះ លោក​អ្នក​អាច​ឈោង​ចាប់​ក្រសោប​បាន​មក​វិញ​ហើយ ។
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែមល្ហែម​និ​ស្រស់ស្រាយ​គួរ​ជាទី​កក់ក្តៅ ៕

ឆ្នាំវក រាសី​ស្រុត​ចុះ​ខ្លាំង នៅ​ថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ធ្លាក់​ស្រុត​ចុះ ហេតុនេះ​គប្បី​ប្រយ័ត្ន ប្រយែង និង​មានចិត្ត​ត្រជាក់​ទើប​ប្រសើរ ។ ក្រៅពី​នេះ​លោក​អ្នក​ចូរ​ប្រ​យ័​តុ្ន​កើត​ជម្លោះ​ជាមួយ​អ្នក​ដទៃ​ដោយ​ប្រការ​ណាមួយ ។ ការ​ប្រកបការងារ​មានការ​ជឿនលឿន​ទៅ​មុខ​តិចតួច​តែ​ការ​ថយក្រោយ​នោះ​មាន​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ទោះជា​លោក​អ្នក​ជួញ​ទី​ជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​មិនសូវ​ហុច​ភោគផល​ប៉ុន្មាន​ទេ ពិសេស​លោក​អ្នក​មិន​គប្បី​យក​ខ្លួន​ទៅ​បៀត​នឹង​ល្បែងស៊ីសង​ឡើយ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ការ​លក់ដូរ​មិន​ជឿនលឿន​ទៅ​មុខ ។
រីឯ​សេចក្តី​ស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​និង​រឿងរ៉ាវ​រត់​ចូល​ច្រើន​ដូចនេះ​ឱ្យ​ប្រយ័ត្ន​បញ្ហា​ជម្លោះ​វិវាទ​បន្តិច ។

ឆ្នាំរកា ថ្ងៃនេះ​រាសី​ល្អជា​មធ្យម​នៅ​ថ្ងៃនេះ​ក្នុង​រង្វង់​គ្រួសារ​របស់​លោក​អ្នក​តែង​មានការ​ចាប់កំហុស​គ្នា​ច្រើន ហើយ​ទាល់តែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​គ្មាន​បញ្ហា​ចម្រូងចម្រាស​កើតឡើង ។ សម្រាប់​ការ​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​ជំនួញ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​និង​មានការ​ចម្រើន​លូតលាស់​ដោយ​ទទួលផល​កក់ក្តៅ​ត្រឡប់​មក​វិញ ។ រីឯ​បញ្ហា​សេចក្តី​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​រកាំចិត្ត​ច្រើន​ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ ឈាន​ដល់​ការ​បែកបាក់ ។

ឆ្នាំច រាសី​ល្អជា​មធ្យម នៅ​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ស្ថិត​នៅ​លើ​ផ្លូវ​រដិបរដុប​និង​មាន​បញ្ហា​ច្រើន​ម្ល៉ោះហើយ​ធ្វើ​អ្វី​ក៏​តែង​មិនសូវ​ទទួលផល​ល្អ​ប៉ុន្មាន​ទេ និង​ជួប​ការ​លំបាក​ច្រើន ពិសេស​ស្ត្រី​ទទួល​រង​គ្រោះ យាយី​ច្រើន​ចំពោះ​មុខ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។ នៅ​ថ្ងៃនេះ​វ​មុន​នឹង​ចង់​ចុះ ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យ​បាន​ច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ខ្ពស់ ។
រីឯ​បញ្ហា​សេចក្តី​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ជូរ​ចត់​ជា​ធម្មតា ។

ឆ្នាំកុរ ។​ថ្ងៃនេះ​រាសី​របស់​លោក​អ្នក​ខ្ពស់ត្រដែត បើ​ទោះជា​ដួង​រាសី​ល្អ​ប្រសើរ​ពិតមែន​ក្តី ប៉ុន្តែ​លោក​អ្នក គួរតែ​ប្រយ័ត្នប្រយែង​រាល់​ការងារ​ផង​ពីព្រោះ​ថា​ផល​ជា​ផ្លែផ្កា​នោះ​មិនមែន​បាន​មក​ដោយ​ងាយ​ៗ​ប៉ុន្មាន​ទេ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ញាតិ​មិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត តែ​យ៉ាងណា​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ព្រោះ​យីអ៊ុន​របស់​លោក​អ្នក​ក៏​ស្ថិត​នៅ​ក្នុង​គ្រោះ​ចាញ់បោក​គេ​ផង​ដែរ ។ ការ​ធ្វើ​ដំណើរ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សេចក្តី​សុខដុមរមនា ។ រីឯ​បញ្ហា​សេចក្តី​ស្នេហា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​រកគ្នា​ប្រពៃ​ណាស់ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ