ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ដេ​អូ​ដ៏​រន្ធត់​! រថយន្ដ​បើក​ឆ្លង​មិន​ផុត​ត្រូវ​រថភ្លើង​បុក សំណាងល្អ​កូន​ក្មេង​និង​ស្ត្រី​ផុត​គ្រោះថ្នាក់

3 ឆ្នាំ មុន

ខេត្តកណ្តាល ៖ យ៉ាង​ហោច​វី​ដេ​អូ​ឃ្លី​ប​ចំនួន​៣ ត្រូវ​បាន​បង្ហោះ​ចែកចាយ​តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Kalito Kalito បាន​បង្ហាញ​អោយ​ឃើញជាក់ស្តែង រថយន្ដ​មួយ​គ្រឿង​ម៉ាក Ford Ranger…

ខេត្តកណ្តាល ៖ យ៉ាង​ហោច​វី​ដេ​អូ​ឃ្លី​ប​ចំនួន​៣ ត្រូវ​បាន​បង្ហោះ​ចែកចាយ​តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Kalito Kalito បាន​បង្ហាញ​អោយ​ឃើញជាក់ស្តែង រថយន្ដ​មួយ​គ្រឿង​ម៉ាក Ford Ranger បើក​មិន​ប្រុង​ប្រយ័ត្ន ឆ្លងកាត់​ផ្លូវ​រថភ្លើង​មិន​ផុត ត្រូវ​រថភ្លើង​បុក​ចំ​ផ្នែក​ខាងក្រោយ​ពេញទំហឹង អូស​រាប់​សិប​ម៉ែត្រ ប៉ុន្ដែ​សំណាងល្អ អ្នក​ជិះ​នៅ​ក្នុង​រថយន្ត​មិន​មាន​រងគ្រោះថ្នាក់​ទេ ។

ហេតុការណ៍​គួរ​ឲ្យ​ដ៏​រន្ធត់​រថភ្លើង​បុក​រថយន្ដ​ឆ្លងផ្លូវ​នេះ កើតឡើង​កាលពី​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៩ មិថុនា ២០២០​នេះ នៅ​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល ។

តាម​រយៈ​វី​ដេ​អូ នេះ​បាន​បង្ហាញ​ថា រថយន្ដ​នៅ​ខាង​មុខ​បាន​ឈប់ ដើម្បី​ឲ្យ​រថភ្លើង​មួយ​ខ្សែ​ឆ្លងកាត់ ស្រាប់តែ​រថយន្ដ​មួយ​គ្រឿង ម៉ាក Ford Ranger ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2AC-2252 មិន​បាន​ឈប់​នោះ​ទេ ដោយ​ព្យាយាម​បើក​ទៅ​មុខ​ឲ្យ​ផុត ដើម្បី​បាន​ទៅ​មុន​រថភ្លើង ប៉ុន្ដែ​មិន​បាន​សម្រេច​ក៏​ត្រូវ​រថភ្លើង បើក​ចំ​ផ្នែក​ខាងក្រោយ​ពេញទំហឹង​អូស​រាប់​សិប​ម៉ែត្រ រថយន្ដ​បាន​ធ្លាក់​ទៅ​ម្ខាង​ទៀត​នៃ​កំណាត់​ផ្លូវដែក ដោយ​រង​ការ​ខូចខាត​ពេញទំហឹង​ផ្នែក​ខាងក្រោយ ប៉ុន្ដែ​សំណាងល្អ​ខ្លាំង​ណាស់ ដោយ​ក្នុង​រថយន្ដ​នោះ មាន​ស្ត្រី និង​កូន​ក្មេង មិន​បណ្ដាល​ឲ្យ​នរណា​ម្នាក់ រងគ្រោះថ្នាក់ នោះ​ទេ ។

សូម​ទស្សនា​វី​ដេ​អូ​ឃ្លី​ប មាន​ដូច​ខាងក្រោម ៖

https://www.facebook.com/kalito.kalito.376/videos/pcb.648510399070746/648509492404170/?type=3&theater
https://www.facebook.com/kalito.kalito.376/videos/pcb.648510399070746/648510162404103/?type=3&theater
https://www.facebook.com/kalito.kalito.376/videos/pcb.648510399070746/648570752398044/?type=3&theater

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ