ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរឆក់​កាបូប​ប្រពន្ធ ជិះ​រត់គេច​ទៅ​បុក​រទេះ​ប្ដី​លក់​ពោត​ស្ងោរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ក្រវាត់​ចង្កេះ​ពី​ស្ត្រី​ម្នាក់ បាន​សម្រេច បម្រុង​ថែម​ល្បឿន​រត់គេច​ខ្លួន តែ​ជិះ​ទៅ​បុក​នឹង​រទេះ​លក់​ពោត​របស់​ប្តី​ស្ត្រី​រង​គ្រោះ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ជនសង្ស័យ​គេចខ្លួន​បាត់​។​ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ក្រវាត់​ចង្កេះ​ពី​ស្ត្រី​ម្នាក់ បាន​សម្រេច បម្រុង​ថែម​ល្បឿន​រត់គេច​ខ្លួន តែ​ជិះ​ទៅ​បុក​នឹង​រទេះ​លក់​ពោត​របស់​ប្តី​ស្ត្រី​រង​គ្រោះ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ជនសង្ស័យ​គេចខ្លួន​បាត់​។​ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទល់មុខ​វត្ត​ស្ទឹង​មាន​ជ័យ ផ្លូវ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ​។

ស្ត្រី​រង​គ្រោះ​និង​ប្តី សុំ​មិន​ប្រាប់​អត្តសញ្ញាណ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HO-5817 តែ​ម្នាក់ឯង​មាន​ក្រវាត់​កាបូប​នៅ​ចង្កេះ នៅ​ក្នុង​កាបូប​នោះ មាន​ប្រាក់​សរុប​ជាង ១ ០០០​ដុល្លារ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២១៧ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ស្រប​ទិស​គ្នា​ជាមួយ​ប្តី​របស់​គាត់​បើក​រ៉ឺ​ម៉ក​លក់​ពោត​ធ្វើ​ដំណើរ​ពីមុខ​គាត់​ឆ្ងាយ​ពី​គ្នា​ប្រមាណ​២0​ម៉ែត្រ គោលបំណង​ត្រឡប់​ទៅ​ផ្ទះ.

ខណៈ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ​លេចមុខ​ជនសង្ស័យ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា ស្កុប​ពី ស៊េរី​ឆ្នាំ​២០២១ បាន​ធ្វើ​សកម្មភាព​ឆក់ កាបូប​ក្រវាត់​ចង្កេះ​គាត់​បាន​សម្រេច បម្រុង​ថែម​ល្បឿន​រត់គេច​ខ្លួន ភ្លាម​ៗ​គាត់​មាន​ស្មារតី​រឹង ក៏​ស្រែក​ឆោឡោ​ថា​ចោរ​ៗ​ឮ​ដល់​ប្តី​គាត់​បាន​បត់​រទេះ​លក់​ពោត​កាត់​ទទឹង​ផ្លូវ បណ្ដាល​ឲ្យ​ជនសង្ស័យ ជា​ជន​ដៃដល់​ជិះ​ម៉ូតូ​ទៅ​បុក​ដួល​ម៉ូតូ​ហើយ​ជ្រុះ​កាបូប​ទៅ​លើ​ថ្នល់​។

ភ្លាម​ៗ​នោះ​ដែរ បក្ខពួក​ជនសង្ស័យ ជា​អ្នក​បិទ​គូទ​ម្នាក់​ទៀត បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ា​កមក​ពីក្រោយ ដឹក​ជនសង្ស័យ​ជិះ​រត់ គេចខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​ម៉ូតូ​មួយ​គ្រឿង​ថ្មី​សន្លាង​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព នៅ​នឹង​កន្លែង​កើតហេតុ ទុក​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ជនសង្ស័យ និង​កាបូប​របស់​ជន​រង​គ្រោះ​។ ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​២ ចំណែក​ម៉ូតូ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍ និង កំណត់​មុខសញ្ញា​ស្រាវជ្រាវ តាម​រក​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕ ដោយ ៖ យឹ​ម ឈឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ