ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព្រមាន​ថា ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​ជា​ការ​បំផ្លាញ​ផ្លូវជាតិ

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពត ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ព្រមាន​ឲ្យ​បញ្ឈប់​ការ​ដឹក​ទំនិញ​ហួស​ទម្ងន់​លើ​ដងផ្លូវ ដោយ​និយាយ​ថា វា​អាច​នឹង​បំផ្លាញ​ផ្លូវជាតិ ។ ជាមួយ​គ្នា​នោះ ក្រសួង​ក៏​បាន​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​រហូត​ដល់​២៧៦​គ្រឿង…

ខេត្តកំពត ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ព្រមាន​ឲ្យ​បញ្ឈប់​ការ​ដឹក​ទំនិញ​ហួស​ទម្ងន់​លើ​ដងផ្លូវ ដោយ​និយាយ​ថា វា​អាច​នឹង​បំផ្លាញ​ផ្លូវជាតិ ។

ជាមួយ​គ្នា​នោះ ក្រសួង​ក៏​បាន​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​រហូត​ដល់​២៧៦​គ្រឿង ក្នុង​ខែឧសភា និង​បាន​ពិន័យ​ជា​ប្រាក់​៤០០​លាន​រៀល ។

ក្នុង​ពេល​ចុះ​ពិនិត្យ​ផ្លូវជាតិ​លេខ​បី នៅ​ខេត្តកំពត កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​និយាយ​ថា «​ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​កម្មវិធី​ថែទាំ​ផ្លូវ (Road Care Mobile App) ដើម្បី​ចូលរួម​ថែទាំ​ផ្លូវថ្នល់​យើង​ឱ្យ​បាន​គង់វង្ស​ជាប់​បាន​យូរ និង​បាន​សំណូមពរ​ឱ្យ ក្រុមហ៊ុន​ដឹក​ជញ្ជូន​កុំ​ដឹក​ជញ្ជូន​ទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​នេះ​បណ្តាល​ឱ្យ​ផ្លូវ​ឆាប់​ខូច »​។

លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ​ថា មិន​ត្រូវ​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ ដើម្បី​ធ្វើ​អាជីវកម្ម រំលោភ​បំពាន​ដី​ចំណី​ផ្លូវ និង​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​សុវត្ថិភាព​យើង​ទាំងអស់​គ្នា​ផង​ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ