ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មាន​ឱ​កាស Ronaldo ថា​នឹង​ចុះហត្ថលេខា​យក​កីឡាករ​ម្នាក់​នេះ​ឱ្យ​ទាល់តែ​បាន

3 ឆ្នាំ មុន

អន្តរជាតិ ៖ វីរ​ៈ​បុរស​បាល់ទាត់​ប្រេ​ស៊ី​ល Ronaldo Nazario បាន​បង្ហើប​ថា បើ​លោក​មានឱ​កាស​ក្នុង​ការ​នាំ​យក​កីឡាករ​ម្នាក់​សម្រាប់​ក្រុម Real Madrid លោក​នឹង​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​បារាំង…

អន្តរជាតិ ៖ វីរ​ៈ​បុរស​បាល់ទាត់​ប្រេ​ស៊ី​ល Ronaldo Nazario បាន​បង្ហើប​ថា បើ​លោក​មានឱ​កាស​ក្នុង​ការ​នាំ​យក​កីឡាករ​ម្នាក់​សម្រាប់​ក្រុម Real Madrid លោក​នឹង​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​បារាំង Kylian Mbappe ឱ្យ​ទាល់តែ​បាន​។

កីឡាករ Ronaldo Nazario

ក្រុម Real Madrid បច្ចុប្បន្ន​កំពុង​សម្លឹង​មើល​កីឡាករ​ឆ្នើម​លំដាប់​ពិភពលោក​ជា​ច្រើន ដើម្បី​នាំ​យក​មក​កាន់​ទឹកដី Santiago Bernabéu នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​ខាង​មុខ​នេះ​។ ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ពានរង្វាន់​សម្រាប់​រដូវ​កាល​ក្រោយ​។ ក្នុង​នោះ​ខ្សែប្រយុទ្ធ Kylian Mbappe របស់​ក្លិប PSG ក៏​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ទិញ​ចូល ក្រោម​ការ​ដឹកនាំ​របស់​លោក Zinedine Zidane ផង​ដែរ ។

កីឡាករ Ronaldo Nazario

នៅ​ពេល​ត្រូវ​សួរ ដោយ​អ្នក​សារព័ត៌មាន​ពី​កីឡាករ​រូប​ណា ដែល​លោក​នឹង​ចុះហត្ថលេខា​សម្រាប់​ក្រុម Real Madrid លោក Ronaldo Nazario ដែល​បច្ចុប្បន្ន​មាន​វ័យ ៤៣​ឆ្នាំ​បាន​ឆ្លើយ​ថា​“ ខ្ញុំ​នឹង​ចុះហត្ថលេខា​នាំ​យក Mbappe ឱ្យ​ទាល់តែ​បាន​»​។

កីឡាករ Ronaldo Nazario

វីរបុរស​ក្លិប Real Madrid និង​ប្រេ​ស៊ី​ល​រូប​នេះ​បាន​បន្ត​ទៀត​ថា «​គេ (Mbappe) បាន​រំលឹក​ខ្ញុំ ឱ្យ​នឹកឃើញ​ពី​រូប​ខ្ញុំ​។ ដោយសារ​ល្បឿន​របស់​គេ​។ របៀប​នៃ​ការ​បញ្ចប់​ទី និង​ពី​របៀប​ស៊ុត​បញ្ចូល​ទី​របស់​គេ​។ គេ​បាន​រំលឹក​ខ្ញុំ ពី​ពេលវេលា​ជា​កីឡាករ​បាល់ទាត់​របស់ខ្ញុំ​»៕ (ដកស្រង់​ចេញពី Marca)

កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ