ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​​ចាត់ការទូទៅក្លិប​ម្នាក់​ចង់ឱ្យ Pogba ធ្វើ​រឿង​មួយ​ពេល​ការ​ប្រកួត​ត្រឡប់​មក​វិញ

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ លោក Ole Gunnar Solskjaer អ្នកចាត់ការ​ទូទៅ​ក្លិប Manchester United បាន​និយាយ​ថា…

ប្រទេស​អង់គ្លេស ៖ លោក Ole Gunnar Solskjaer អ្នកចាត់ការ​ទូទៅ​ក្លិប Manchester United បាន​និយាយ​ថា Paul Pogba ត្រូវ​តែ​បង្ហាញ​ភាព​ជា​អ្នកដឹកនាំ​នៅ​លើ​ទីលាន ដូចដែល​គេ​បាន​ធ្វើ​ជាមួយ​ក្រុម​ជម្រើសជាតិ​បារាំង ដែល​ឈ្នះ​ពានរង្វាន់ World Cup ក្នុង​ឆ្នាំ ២០១៨ នៅ​ពេល​ដែល​គេ​វិល​ត្រឡប់​មក​ជួយ​ក្រុម​បិសាច​ក្រហម ក្នុង​ការ​ប្រកួត​ក្រប​ខណ្ឌ Premier League វិញ​។

មុន​ការ​ប្រកួត​តទល់​ជាមួយ​ក្រុម Tottenham Hotspur ក្នុង​រាត្រី​នេះ លោក Solskjaer បានឱ្យ​ដឹង​ថា «​គេ​គឺជា​អ្នក​ឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក ហើយ​យើង​ក៏​ចង់ឱ្យ​គេ​បង្ហាញ​ភាព​ជា​អ្នកដឹកនាំ នៅ​លើ​ទីលាន​សម្រាប់​ក្រុម​នៅ​ពេល​ឆាប់​ៗ​នេះ​» ។

គួរ​រំលឹក​ថា Pogba ទើបតែ​ជា​សះស្បើយ ១០០​ភាគរយ​ពី​បញ្ហា​របួស​កជើង ដែល​មាន​រយៈពេល​យូរ​របស់​ខ្លួន និង​បាន​ធ្វើ​ឱ្យ​គេ​ឃ្លាតឆ្ងាយ​ពី​ទីលាន បន្ទាប់​ពី​បាន​បង្ហាញខ្លួន​ត្រឹមតែ៧​ប្រកួត​ប៉ុណ្ណោះ​សម្រាប់​រដូវ​កាល​នេះ​។

អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​ស ដដែល​បាន​បន្ថែម​ថា «​ពិត​ណាស់ Paul មាន​រដូវ​កាល​ដ៏​លំបាក​នៅ​ឆ្នាំ​នេះ ជាមួយនឹង​ការ​រង​របួស​ជា​ច្រើន ប៉ុន្តែ​ខ្ញុំ​អាច​មើលឃើញ​ពី​ចិត្តគំនិត និង​ការ​ផ្តោតអារម្មណ៍​របស់​គេ​។ ឥឡូវនេះ​គេ​បាន​ត្រៀមខ្លួន ដើម្បី​លេង​ម្តងទៀត និង​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់​គេ​»​ ៕ (​​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ