ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​ចិន​មាន​បំណង​ប្រើ​ប្រាក់​រៀល និង​យ៉​ន់​ក្នុង​ការ​ទូទាត់​ពាណិជ្ជកម្ម

3 ឆ្នាំ មុន
  • ភ្នំពេញ

ធនាគារជាតិ​នៃ​កម្ពុជា​បាន​កំពុង​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​ប្រាក់​រៀល​របស់​កម្ពុជា និង​ប្រាក់​យ៉​ន់​របស់​ចិន​ក្នុង​ការ​ទូទាត់​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ ។ ប្រាក់​រៀល​ប្រើ​សម្រាប់​ទិញ​កសិផល​ពី​កសិករ ហើយ​ប្រាក់​យ៉​ន់​ទូទាត់​ការ​បង់ប្រាក់​របស់​ឈ្មួញ​ចិន​មក​កម្ពុជា ។ ដំបូង​គេ ការទូត​ទាត់​រូបិយ​វត្ថុ​ប្រទេស​កម្ពុជា និង​ចិន​ក្នុង​ជំនួញ​នេះ​ធ្វើ​ឡើង​ក្នុង​វិស័យ​ស្រូវ​អង្ករ ដោយសារ​ចិន​បាន​ទទួល​ទិញ​អង្ករ​កម្ពុជា​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅ​ដើមឆ្នាំ​២០២០​នេះ…

ធនាគារជាតិ​នៃ​កម្ពុជា​បាន​កំពុង​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​ប្រាក់​រៀល​របស់​កម្ពុជា និង​ប្រាក់​យ៉​ន់​របស់​ចិន​ក្នុង​ការ​ទូទាត់​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ ។

ប្រាក់​រៀល​ប្រើ​សម្រាប់​ទិញ​កសិផល​ពី​កសិករ ហើយ​ប្រាក់​យ៉​ន់​ទូទាត់​ការ​បង់ប្រាក់​របស់​ឈ្មួញ​ចិន​មក​កម្ពុជា ។

ដំបូង​គេ ការទូត​ទាត់​រូបិយ​វត្ថុ​ប្រទេស​កម្ពុជា និង​ចិន​ក្នុង​ជំនួញ​នេះ​ធ្វើ​ឡើង​ក្នុង​វិស័យ​ស្រូវ​អង្ករ ដោយសារ​ចិន​បាន​ទទួល​ទិញ​អង្ករ​កម្ពុជា​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅ​ដើមឆ្នាំ​២០២០​នេះ ។

តំណាង​ធនាគារជាតិ​កម្ពុជា និង​តំណាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ជួប​ពិភាក្សា​គ្នា​លើ​ការ​ប្រើប្រាស់​រូបិយ​វត្ថុ សម្រាប់​ទូទាត់​ពាណិជ្ជកម្ម​កម្ពុជា និង​ចិន កាលពី​ពេល​ថ្មី​ៗ​នេះ ។

លោក​ឧកញ៉ា ចាន់ សុ​ឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (​ស​.​អ​.​ក​) បាន​គាំទ្រ​លើ​ការ​ចាយវាយ​ប្រាក់​រៀល និង​ប្រាក់​យ៉​ន់​ក្នុង​ជំនួញ​ប្រទេស​ទាំង​ពីរ ។

អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បន្ត​ថា «​ការ​ជំរុញ​ការ​ទូទាត់​ជា​ប្រាក់​យ៉​ន់​ចិន​ដោយ​ផ្ទាល់​នេះ​នឹង​ជួយ​សម្រួល​ដល់​ដំណើរការ​ក៏​ដូច​ជា ផ្តល់​នូវ​ភាព​ចំណេញ និង​ងាយស្រួល​ដល់​ពាណិជ្ជករ​កម្ពុជា និង​ចិន និង​អាច​ជួយ​ពង្រីក​ទីផ្សារ​អង្ករ កម្ពុជា​ទៅ​ប្រទេស​ចិន​បន្ថែម​ទៀត​ផង​ដែរ ។ ចំពោះ​ការ​ជំរុញ​ការ​ទូទាត់​ជា​ប្រាក់​រៀល គឺជា​យន្តការ​បន្ទាប់​សម្រាប់​ទូទាត់​ការ​ទិញ​លក់​ស្រូវ​អង្ករ​ក្នុងស្រុក ជា​ពិសេស​ជាមួយ​កសិករ​» ។

ពាណិជ្ជកម្ម​ស្រូវ​អង្ករ កម្ពុជា​និង​ចិន រយៈពេល​៥​ខែ​ដើមឆ្នាំ​២០២០ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចិន​ក្នុង​រង្វង់​ទឹកប្រាក់​ប្រមាណ​ជា​ជាង ៧១​លាន​ដុល្លារ អា​មេ​រិ​ក ។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ។ កម្ពុជា និង​ចិន​គ្រោង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នា​នៅ​ចុងឆ្នាំ​២០២០​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ