ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ុ​រ៉​ង់​បា.ញ់​សាកល្បង​ដោយ​ជោគជ័យ​បណ្ដា​មី​ស៊ីល​បណ្ដែត​ថ្មី

3 ឆ្នាំ មុន

ប្រទេស​អ៊ីរ៉​ង់ ៖ អ៊ី​រ៉​ង់​អះអាង​ថា​បាន​បាញ់​សាកល្បង​ប្រកបដោយ​ជោគជ័យ កាលពី​ថ្ងៃ​ទី​១៨ មិថុនា បណ្ដា​មី​ស៊ីល​បណ្ដែត​ជំនាន់​ថ្មី ក្នុង​ឱកាស​នៃ​សមយុទ្ធ​យោធា​ជើង​ទឹក​ក្នុង​សមុទ្រ​អូ​ម៉​ង់ បន្ទាប់​ពី​សមយុទ្ធ​ដែល​បណ្ដាល​ឲ្យ​ទាហានជើងទឹក​អ៊ី​រ៉​ង់​ស្លាប់​១៩​នាក់ ដោយសារ​ការ​បាញ់​ច្រឡំ​ពេល​ធ្វើ​សមយុទ្ធ​ជើង​ទឹក​កាលពី​ខែឧសភា​។ កងទ័ព​អ៊ី​រ៉​ង់​បាន​ចេញផ្សាយ​តាម​អ៊ី​ន​ធើ​រ​ណែ​ត​បណ្ដា​រូបភាព…

ប្រទេស​អ៊ីរ៉​ង់ ៖ អ៊ី​រ៉​ង់​អះអាង​ថា​បាន​បាញ់​សាកល្បង​ប្រកបដោយ​ជោគជ័យ កាលពី​ថ្ងៃ​ទី​១៨ មិថុនា បណ្ដា​មី​ស៊ីល​បណ្ដែត​ជំនាន់​ថ្មី ក្នុង​ឱកាស​នៃ​សមយុទ្ធ​យោធា​ជើង​ទឹក​ក្នុង​សមុទ្រ​អូ​ម៉​ង់ បន្ទាប់​ពី​សមយុទ្ធ​ដែល​បណ្ដាល​ឲ្យ​ទាហានជើងទឹក​អ៊ី​រ៉​ង់​ស្លាប់​១៩​នាក់ ដោយសារ​ការ​បាញ់​ច្រឡំ​ពេល​ធ្វើ​សមយុទ្ធ​ជើង​ទឹក​កាលពី​ខែឧសភា​។

កងទ័ព​អ៊ី​រ៉​ង់​បាន​ចេញផ្សាយ​តាម​អ៊ី​ន​ធើ​រ​ណែ​ត​បណ្ដា​រូបភាព បង្ហាញ​ពី​ការ​បាញ់​មី​ស៊ីលលេញ​ពី​នាវា​មួយ​គ្រឿង និង​មី​ស៊ី​ល​ដែល​បាញ់​ចេញ​ពី​រថយន្ត​កាំ​មី​ញ៉ុ​ង​១​គ្រឿង ព្រមទាំង​បណ្ដា​រូបភាព​ដែល​បង្ហាញ​ការ​ហោះហើរ​នៃ​កាំជ្រួច​ពីលើ​ផ្ទៃ​ទឹក​មុន​ពេល​ធ្លាក់​ក្នុង​សមុទ្រ ។

តាម​សេចក្ដី​ប្រកាស​មួយ​របស់​សេនាធិការដ្ឋាន​កងទ័ព​អ៊ីរ៉​ង់​ថា បណ្ដា​មី​ស៊ីល​ដី​-​សមុទ្រ និង​មី​ស៊ី​ល​​សមុទ្រ​-​សមុទ្រ​រយៈ​ខ្លី​និង​រយៈ​ឆ្ងាយ ផលិតដោយ​កង​ម៉ា​រី​ន និង​ក្រសួង​ការពារ​ប្រទេស​ត្រូវ​បាន​បាញ់​សាកល្បង​ក្នុង​សមយុទ្ធ​នេះ ។ បណ្ដា​មី​ស៊ីល​បណ្ដែត​ពេល​បាញ់​សាក​បាន​កម្ទេច​បណ្ដា​គោលដៅ​ដែល​គ្រោងទុក ស្ថិត​នៅ​ចម្ងាយ​២៨០​គីឡូម៉ែត្រ ហើយ​ចម្ងាយ​ហោះហើរ​របស់​មី​ស៊ីល​ទាំងនេះ​អាច​បង្កើន​ថែម​ទៀត ។

តាម​ទូរទស្សន៍​រដ្ឋ​អ៊ី​រ៉​ង់​ថា មី​ស៊ីល​មួយ​ចំនួន​ដែល​បាន​ធ្វើការ​បាញ់​សាក កាលពី​ថ្ងៃ​ទី​១៨
មិថុនា ជា​មី​ស៊ី​ល​ម៉ូ​ដែល​ចាស់​ដែល​យក​មក​កែ​លម្អឲ្យ​ទំនើប ។

កាលពី​ថ្ងៃ​ទី​១០ ឧសភា ទាហានជើងទឹក​អ៊ីរ៉​ង់​១៩​នាក់​ដែល​ស្ថិត​លើ​នាវា​ជួយ​ទ្រទ្រង់​១​គ្រឿង របស់​កងទ័ព​អ៊ីរ៉​ង់ បាន​ត្រូវ​ស្លាប់​និង​១៥​នាក់​ទៀត​រង​របួស​ដោយ​ចៃដន្យ​ក្នុង​ឱកាស​នៃ​សមយុទ្ធ​ជើង​ទឹក​មួយ​ក្នុង​ឈូង​សមុទ្រ​ពែ​រ្ស៍​ ខណៈ​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​រវាង​ក្រុង​តេ​ហេ​រ៉​ង់​និង​ក្រុង​វ៉ា​ស៊ិ​ន​តោន​ក្នុង​តំបន់​សមុទ្រ​សំខាន់​នោះ​សម្រាប់​ផ្គត់់ផ្គង់​ប្រេង​លើ​ពិភពលោក ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ