ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​ពិភព​លោក ​ទាំង​បណ្ដា​មន្ទីរ​ពិសោធន៍​​ប្រឹងប្រែង​រក​ថ្នាំ​ព្យាបាល ​និង​វ៉ាក់សាំង​

3 ឆ្នាំ មុន

ប្រទេស​បារាំង ៖ ក្រៅពី​ថ្នាំ​ច្រើន​សិប​មុខ​កំពុងធ្វើការ​សាកល្បង វ៉ាក់សាំង​ប្រមាណ​ជា​១០០​មុខ ក៏​កំពុង​មា​នក​ម្រោ​ង​ដើម្បី​ប្រឆាំង​វីរុស COVID-19 ។ បណ្ដា​អ្នក​ស្រាវជ្រាវ​បាន​ដុត​ដៃ​ដុត​ជើង ហើយ​មានការ​រីក​ចម្រើន​ទៅ​មុខ​លឿន ក៏​ទោះបី​គេ​នៅ​មិន​ទាន់​រក​ឃើញ​ថ្នាំ​ឬ​វ៉ាក់សាំង​គួរ​ឲ្យ​ជឿជាក់​ដើម្បី​ផ្លាស់​ប្ដូរ​ចរន្ត​ឆ្លង​នៃ​វីរុស​នោះ​ក្ដី…

ប្រទេស​បារាំង ៖ ក្រៅពី​ថ្នាំ​ច្រើន​សិប​មុខ​កំពុងធ្វើការ​សាកល្បង វ៉ាក់សាំង​ប្រមាណ​ជា​១០០​មុខ ក៏​កំពុង​មា​នក​ម្រោ​ង​ដើម្បី​ប្រឆាំង​វីរុស COVID-19 ។ បណ្ដា​អ្នក​ស្រាវជ្រាវ​បាន​ដុត​ដៃ​ដុត​ជើង ហើយ​មានការ​រីក​ចម្រើន​ទៅ​មុខ​លឿន ក៏​ទោះបី​គេ​នៅ​មិន​ទាន់​រក​ឃើញ​ថ្នាំ​ឬ​វ៉ាក់សាំង​គួរ​ឲ្យ​ជឿជាក់​ដើម្បី​ផ្លាស់​ប្ដូរ​ចរន្ត​ឆ្លង​នៃ​វីរុស​នោះ​ក្ដី ។

បណ្ដា​អ្នក​ស្រាវជ្រាវ​អង់គ្លេស​កំពុង​បន្ត​ពិនិត្យ​ប្រសិទ្ធភាព​ថ្នាំ DEXAMETHASONE ដែល​អាច​ជួយ​ទប់​ការ​ស្លាប់​របស់​អ្ន្​ក​ជំងឺឆ្លង​វីរុស​ធ្ងន់ធ្ងរ ដោយ​ថា​វា​អាច​ជួយ​កាត់​បន្ថយ​បាន​១​ភាគ​៣​នៃ​អត្រា​ស្លាប់​របស់​បណ្ដា​អ្នកជំងឺ​ធ្ងន់ ។ មិន​សូវ​ជា​ថ្លៃ​ហើយ​ងាយស្រួល​រក​ថ្នាំ​ក្នុង​គ្រួសារ STEROIDE​នោះ មក​ដល់​ដំណាក់កាល​នេះ​ជា​ថ្នាំ​តែ​មួយ​គត់ ដែល​ហាក់ដូចជា​មាន​ប្រសិទ្ធភាព ជួយ​អ្នក​ជំ​ងឹ​ឆ្លង COVID-19 ធ្ងន់ ។ តែ​ថ្នាំ​នោះ​ប្រើ​តែ​ចំពោះ​បណ្ដា​អ្នកជំងឺ​ធ្ងន់​ដល់​ថ្នាក់​ប្រើ​ជំនួយ​ឧបករណ៍​ដកដង្ហើម ។ ក្នុង​ការ​សាកល្បង​គី្ល​​និក របស់​ក្រុមហ៊ុន​អង់​ក្លេ​ស RECOVERY ថ្នាំ​នោះ​ជួយ​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​អ្នកជំងឺ​ធ្ងន់​បាន​១​ភាគ​៣ ។ រដ្ឋាភិបាល​អង់​គ្លេ្ល​ស​ប្រកាស​ថា ថ្នាំ
នោះ​នឹង​ប្រើ​ក្នុង​ការ​ព្យាបាល​បណ្ដា​អ្នកជំងឺ​ក្នុង​ពេល​ឆាប់​ៗ ។

ចំណែក​ថ្នាំ REMDESIVIR របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​សាកល្បង​មាន​ប្រសិទ្ធភាព​មធ្យម ។ ថ្នាំ​ប្រឆាំង​វីរុស​នោះ​ត្រូវ​បាន​អា​មេ​រិ​ក​ប្រកាស​ជា​ផ្លូវការ កាលពី​ដំណាច់​ខែមេសា​ថា​វា ជួយ​កាត់​បន្ថយ​ពេល​អ្នក​ជំ​ងឹ​ធ្ងន់ ឲ្យ​ឆាប់​គ្រាន់បើ​វិញ ប៉ុន្តែ​សម្រាប់​ពេល​នេះ​ប្រសិទ្ធភាព​របស់​ថ្នាំ​REMDESIVIR នៅ​មិន​ទាន់​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ឡើយ ព្រោះ​វា​មិន​ជួយ​កាត់​បន្ថយ​រយៈពេល​ឲ្យ​អ្នក​ជំ​ងឹ​បាន​គ្រាន់បើ​ឆាប់ គឺ​កាត់​ប​ន្ថ្​យ​បាន​ពី​១៥​ថ្ងៃ​មក​ត្រឹម​១១​ថ្ងៃ​ប៉ុ​ណ្នោះ​គិត​ជា​មធ្យម ។ ការ​ប្រើ​ថ្នាំ​នេះ​នៅ​កន្លែង​​សង្គ្រោះ​បន្ទាន់​ត្រូវ​បាន​អនុញ្ញាត​នៅ​សហរដ្ឋអាមេរិក ជប៉ុន ហើយ​អឹ​រ៉ុ​ប​កំពុង
សិក្សា​សំណើ​ដាក់​លក់​នៅ​តាម​ទីផ្សារ ។

ចំណែក​ថ្នាំ​គ្រុនចាញ់ HYDROXYCHLOROQUINE ដែល​ប្រធានាធិបតី​អា​មេ​រិ​ក​លេបការ​ពារ​ការ​ឆ្លង​វីរុស ថ្នាំ​នោះ​ពុំ​ផ្ដល់​ក្ដី​សង្ឃឹម ហើយ​ទាំង​អង្គការ​សុខភាព​ពិភពលោក​ស្នើ​ឲ្យ​ដក​វា​ចេញពី​ការ​បន្ត​សាកល្បង​គ្លីនិក ។ តាំងពី​ដើមខែ​មិថុនា​មក​ការ​សាកល្បង​គ្លីនិក​របស់​ក្រុមហ៊ុន​RECOVERY បាន​សន្និដ្ឋាន​ថា ថ្នាំ​នេះ​ពុំ​មាន​ឥទ្ធិ​ពល​ប្រឆាំង​វីរុស COVID-19 ឡើយ ៕ ដក​ស្រង់​​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ