ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងនេះ​ជា​មហាសេដ្ឋី​ដែល​ទ្រព្យសម្បត្តិ​បាន​កើន​លើស​ពាក់កណ្តាល​ក្នុងឆ្នាំនេះ

3 ឆ្នាំ មុន

ពេល​ដែល​កូ​វី​ដ ១៩ បាន​មក​ដល់​ប្រទេស​កម្ពុជា និង​ប្រទេស​ទៃ​ជុំវិញ​ពិភពលោក មនុស្ស​ជា​ច្រើន​ចាប់ផ្តើម​ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​របស់​វា​លើ​សេដ្ឋកិច្ច និង​ប្រាក់​ចំណូល ។ ប៉ុន្តែ​សម្រាប់​មនុស្ស​មួយ​ក្រុម​តូច វា​បែរជា​ជួយ​បង្កើន​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​ទៅ​វិញ ។…

ពេល​ដែល​កូ​វី​ដ ១៩ បាន​មក​ដល់​ប្រទេស​កម្ពុជា និង​ប្រទេស​ទៃ​ជុំវិញ​ពិភពលោក មនុស្ស​ជា​ច្រើន​ចាប់ផ្តើម​ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​របស់​វា​លើ​សេដ្ឋកិច្ច និង​ប្រាក់​ចំណូល ។ ប៉ុន្តែ​សម្រាប់​មនុស្ស​មួយ​ក្រុម​តូច វា​បែរជា​ជួយ​បង្កើន​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​ទៅ​វិញ ។

ដោយ​ប្រើប្រាស់ Real-Time Billionaire List របស់ Forbes គេហទំព័រ GoBankingRates.com បាន​ប្រទះ​ឃើញ​ថា មហាសេដ្ឋី​ចំនួន ៧​នាក់​ក្នុង​ចំណោម​មនុស្ស​ទាំង ៥០​នាក់​ដែល​មាន​ជាងគេ​លើ​លោក​បាន​បង្កើន​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ច្រើន​ជាង ៥០% ទៅ​ទៀត​រវាង​ថ្ងៃ​ទី ១៨​ខែ​មិ​នា​ដល់​ថ្ងៃ​ទី ៤​ខែមិថុនា ។

បុរស​ដែល​បង្កើន​ទ្រព្យ​បាន​ច្រើន​ជាងគេ​ក្នុង​កំឡុង​ពេល​នោះ គឺ​លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) ដែល​ជានា​យក​ប្រតិបត្តិ​របស់ Tesla និង SpaceX ដែល​មើលឃើញ​ទ្រព្យ​កើនឡើង ៥៥% មក​ស្មើ​ច្រើន​ជាង ៣៨​ប៊ី​លាន​ដុល្លារ​ទៅ​ទៀត​ព្រោះតែ​តម្លៃ​ភាគហ៊ុន​របស់ Tesla បាន​កើនឡើង​វិញ ។ យោង​ទៅ​តាម Forbes បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ​លោក​មានទ្រព្យ​សម្បត្តិ​ប្រមាណ ៤២​ប៊ី​លាន​ដុល្លារ​ទៅ​ហើយ ។

ក្រៅពី​នេះ​ហើយ លោក​មហាសេដ្ឋី ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg) របស់ Facebook ក៏​មើលឃើញ​ទ្រព្យ​កើនឡើង​បាន ៥២% ដែរ​មក​ស្មើ​សរុប​ប្រមាណ ៨៣​ប៊ី​លាន​ដុល្លារ ។ លោក ហ្សា​ក់​កា​បឺ​កបាន​បរិច្ចាគ​ច្រើន​ជាង ១៥០​លាន​ដុល្លារ​ទៅ​ទៀត​ទៅ​អង្គការ​សប្បុរសធម៌​ដែល​ឆ្លើយ​តប​នឹង​កូ​វី​ដ ១៩ ។ ខាងក្រោម គឺជា​មហាសេដ្ឋី​ដែល​មើលឃើញ​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​ក្នុង​កំឡុង​ពេល​នោះ ៖

១. លោក អ៊ី​ឡុ​ន ម៉ាស នាយក​ប្រតិបត្តិ​របស់ Tesla, SpaceX និង The Boring Company
ទ្រព្យសម្បត្តិ​របស់​លោក​កើនឡើង​បាន ១៣.៦​ប៊ី​លាន​ដុល្លារ ឬ ៥៥% មក​ស្មើ​សរុប ៣៨.២​ប៊ី​លាន​ដុល្លារ​នៅ​ថ្ងៃ​ទី ៤​ខែមិថុនា ។

២. លោក ម៉ាក ហ្សា​ក់​កា​បឺ​ក នាយក​ប្រតិបត្តិ​របស់ Facebook
លោក​បង្កើន​ទ្រព្យ​បាន ២៨.៧​ប៊ី​លាន​ដុល្លារ ឬ ៥២% មក​ស្មើ​សរុប ៨៣.៤​ប៊ី​លាន​ដុល្លារ និង​បាន​បរិច្ចាគ ១៥០​លាន​ដុល្លារ​ទៅ​សប្បុរសធម៌ ។

៣. លោក មូ​គេ​ស អាំ​បា​នី (Mukesh Ambani) អគ្គនាយក Reliance Industries
ទ្រព្យសម្បត្តិ​របស់​លោក​បាន​កើនឡើង​ពី ៣៦.៨​ប៊ី​លាន​ដុល្លារ​នៅ​ថ្ងៃ​ទី ១៨​ខែ​មិ​នា​ដល់ ៥៨​ប៊ី​លាន​ដុល្លារ​នៅ​ថ្ងៃ​ទី ៤​ខែមិថុនា និង​បាន​បរិច្ចាគ ៦៨.៣​លាន​ដុល្លារ​ទៅ​សប្បុរសធម៌ ។

៤. លោក ដៃ​ធើ ហ្ស្វា​ស (Deiter Schwarz) ម្ចាស់​ក្រុមហ៊ុន Schwarz Group
លោក​មើលឃើញ​ទ្រព្យសម្បត្តិ​កើនឡើង ៦៧% ឬ ១៣.៣​ប៊ី​លាន​ដុល្លារ​មក​ស្មើ​សរុប ៣៣.១​ប៊ី​លាន​ដុល្លារ ។

៥. លោក ថា​ដា​ស៊ី យ៉ា​ណៃ និង​ក្រុម​គ្រួសារ ស្ថាបនិក និង​ប្រធាន​ក្រុមហ៊ុន Fast Retailing
ទ្រព្យសម្បត្តិ​សរុប​បាន​កើនឡើង​ពី ១៩.៧​ប៊ី​លាន​ដុល្លារ​ដល់ ២៩.៦​ប៊ី​លាន​ដុល្លារ ឬ​កើនឡើង​ប្រមាណ​ពាក់កណ្តាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ